ព័ត៌មានជាតិ
ការបណ្តុះបណ្តាចំណេះទូទៅហើយ សិស្សានុសិស្ស ត្រូវបន្តបណ្តុះបណ្តាលបន្ថែម លើផ្នែកបច្ចេកវិទ្យា ទើបដើរឱ្យទាន់ការវិវត្តនៃវិស័យបច្ចេកវិទ្យាឌីជីថល
លោកកើត ឆែ អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ បានលើកឡើងថា៖ សិស្សានុសិស្សត្រូវទទួលការបណ្តុះបណ្តាលបន្ថែម លើផ្នែកបច្ចេកវិទ្យា ដូចជាការរៀនប្រើប្រាស់កុំព្យូទ័រជាដើម ដើម្បីដើរឱ្យទាន់ការ វិវត្តនៃវិស័យបច្ចេកវិទ្យាឌីជីថល ដែលជារបត់មួយថ្មី ក្នុងបរិបទ ឧស្សាហកម្ម ៤.០។

ការលើកឡើងរបស់ លោកកើត ឆែ បានធ្វើឡើងនារសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤នេះ ខណៈលោក អញ្ជើញជាអធិបតី តំណាងលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុង«ពិធីប្រគល់វិញ្ញាបនបត្រនិងបណ្ណសរសើរជូនដល់សិស្សានុសិស្ស ក្នុងឆ្នាំសិក្សា ២០២៣-២០២៤ នៃសាលាអន្តរជាតិស៊ីលីត» នៅរាជបណ្ឌិតសភាកម្ពុជា។

លោក កើត ឆែ បានមានប្រសាសន៍ថា៖រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ក្រោមការដឹកនាំប្រកប ដោយភាពស្វាហាប់ សមត្ថភាព ថាមពល និងគតិបណ្ឌិតរបស់ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ណាស់ក្នុងការកសាងមូលធនមនុស្ស សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច- សង្គមជាតិ ដើម្បីសម្រេចបាន នូវគោលដៅ កម្ពុជា ជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

លោកកើត ឆែ ការអប់រំកម្រិតចំណេះទូទៅនៅតាមគ្រឹះស្ថានរដ្ឋ និងឯកជន ត្រូវអនុវត្តនូវស្តង់ដាររួមតែមួយ ពោលគឺការយកចិត្ត ទុកដាក់លើចំណេះដឹង សីលធម៌ គុណធម៌ ឥរិយាបថ ចេះគោរព ចាស់ទុំ ព្រឹទ្ធាចារ្យ ជាដើម ។ បន្ថែមលើនេះ សិស្សានុសិស្សក៏នឹងត្រូវទទួលនូវការបណ្តុះបណ្តាលបន្ថែម លើផ្នែកបច្ចេកវិទ្យា ដូចជាការរៀនប្រើប្រាស់កុំព្យូទ័រ ដើម្បីដើរឱ្យទាន់ការ វិវត្តនៃវិស័យបច្ចេកវិទ្យាឌីជីថល ដែលជារបត់មួយថ្មី ក្នុងបរិបទ ឧស្សាហកម្ម ៤.០។

លោកបានបន្តថា «សន្តិភាព» ពិតជាមានតម្លៃដែលមិនអាចកាត់ថ្លៃបាន ដូច្នេះត្រូវចូលរួមថែរក្សា «សន្តិភាព»ទាំងអស់គ្នាដើម្បីការអភិវឌ្ឍ និងភាពសុខសាន្ត របស់បងប្អូនប្រជាពលរដ្ឋខ្មែរយើង។

លោកកើត ឆែ ក្នុងឱកាសនោះ ក៏បានផ្តាំផ្ញើដល់លោកគ្រូ-អ្នកគ្រូ មាតាបិតា អាណាព្យាបាល សិស្សទាំងអស់ត្រូវបន្តខិតខំសិក្សារៀនសូត្រ នៅឆ្នាំសិក្សាបន្ទាប់ ឱ្យបាន ទ្វេដង និងត្រូវមានវិន័យទាំងក្នុងការសិក្សា និងការរស់នៅ ស័ក្តិសមជា «កូនល្អ សិស្សល្អ និងមិត្តល្អ»។

ក្រៅពីការក្រេបជញ្ជក់យកចំណេះដឹង ពីលោកគ្រូ-អ្នកគ្រូ ត្រូវរៀនសូត្រអំពីអ្វីដែលហៅថា «មេរៀនបំនិន ជីវិត» ដែលផ្តោតលើ សីលធម៌រស់នៅ, ការអោនលំទោន គោរពចាស់ទុំ, ការចែករំលែក និងចេះជួយយកអាសារគ្នា ជាដើម។ ត្រូវចូលរួមគោរពច្បាប់ចរាចរផ្លូវគោក ចៀសវាងឱ្យបានដាច់ខាត នូវការសេពគ្រឿងស្រវឹង, គ្រឿងញៀន, បារី និងបារីអេឡិចត្រូនិច (វេប) ចៀសវាងការហូប ភេសជ្ជៈផ្អែមខ្លាំង ដែលប្រឈមនឹងជំងឺ ទឹកនោមផ្អែម។ត្រូវថែទាំសុខភាពផ្ទាល់ខ្លួន។ ត្រូវរំលឹកដឹងគុណដល់ឪពុកម្តាយ ដែលជាអ្នកមានគុណ ដោយឪពុកម្តាយ មិនត្រឹមតែជាអ្នកផ្តល់កំណើត ឱ្យក្មួយៗ តែនៅបានចិញ្ចឹមបីបាច់ ក្មួយៗ ឱ្យមានសុខភាពល្អ ផ្តល់នូវចំណេះដឹង និងជាអ្នករៀបចំ ក្មួយៗ ឱ្យមានគូរស្រករថែមទៀត ដើម្បីកសាងគ្រួសារមួយ ដែលមានសុភមង្គល និងចំរុងចំរើន។

លោកបញ្ជាក់ថា៖ ជម្រៅទឹកសមុទ្រ កំពស់ភ្នំ ចំងាយពីផែនដីទៅព្រះច័ន្ធជាដើម គឺសុទ្ធតែវាស់បាន តែសម្រាប់ជម្រៅទឹកចិត្តឳពុក ម្តាយ មានសំរាប់កូន គឺវាស់មិនបានទេ។ដូច្នេះទេសូមក្មួយៗ ត្រូវដឹងគុណដល់ឪពុកម្តាយរបស់យើង។

លោក ឃុន លីមាន នាយកសាលា អន្តរជាតិ អ៊ុលីត បានអោយដឹងថា៖ សាលា អន្តរជាតិ អ៊ីលីត បានចាប់ផ្តើម បង្កើតឡើងនៅ ឆ្នាំ២០១៧ មានទីតាំងនៅអគារលេខ៥១៤ ផ្លូវវេងស្រេង ភូមិ ត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។សាលា អន្តរជាតិ អ៊ីលីតបានដំណើរការ អស់រយៈពេល ៧ឆ្នាំ ៤ខែហើយ ដែលមានសិស្សសិក្សាសរុបទាំងអស់ចំនួន៧៨០នាក់ ព្រមទាំងគ្រូបង្រៀនជាតិ និងអន្តរជាតិចំនួន ៧២នាក់។ បង្រៀន៣ភាសា និង៣កម្មវិធី នោះគឺកម្មវិធីសិក្សាចំណេះដឹងទូទៅភាសាខ្មែរ,កម្មវិធីសិក្សាថ្នាក់អន្តរជាតិនិងកម្មវិធីសិក្សា ថ្នាក់ក្រៅម៉ោង មានអង់គ្លេស ចិន និង Computer ។
លោកនាយក បានបញ្ជាល់ថា៖ សំរាប់ថ្ងៃអនាគតសាលាមានចក្ខុវិស័យ និងបេសកកម្មយ៉ាងរឹងមាំ គឺ បង្កើតនិងរៀបចំ សាលា Digital ថ្នាក់រៀន Digital គ្រូ Digital សិស្សDigital ក្នុង បុព្វហេតុចូលរួមក្នុងគោលនយោបាយរាជរដ្ឋាភិបាល Digital ឆ្នាំ២០២២-២០៣៥ ក្នុងគោលបំណងក សាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។
គួរបញ្ជាក់ថា៖ សិស្សានុសិស្ស នៃសាលាអន្តរជាតិស៊ីលីត ដែលទទួលវិញ្ញាបនបត្រនិងបណ្ណសរសើរមាន
ចំនួន ១៨៦ រូប ក្នុងនោះ ជ័យលាភីពីលេខ១ ដល់លេខ៣ ចំនួន ៩៤ រូប ចាប់ពីកម្រិតបឋម ដល់ថ្នាក់ទី១១៕
ដោយ ៖ ស្រីរ័ត្ន



-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម២០ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានជាតិ៣ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ