ព័ត៌មានជាតិ
ពលរដ្ឋត្រៀមខ្លួនជាស្រេច ដើម្បីជិះរថយន្តក្រុងឥតគិតថ្លៃរបស់រាជរដ្ឋាភិបាលក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
ពលរដ្ឋសាទរយ៉ាងក្លៀវក្លាបំផុតចំពោះការរាជរដ្ឋាភិបាលដែលបានគិតគូរផ្តល់រថយន្តក្រុងសាធារណៈជាង៦០០គ្រឿង សម្រាប់បម្រើដល់ការដឹកជញ្ចូនឥតគិតថ្លៃទៅកាន់ស្រុកកំណើតរយៈពេល៦ថ្ងៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ។

លោក ឡយ ស៊ាងអាង ប្រធានគណៈកម្មការផ្សារអូរឬស្សី សម្តែងក្តីសាទរ និងរីករាយចំពោះការគិតគូររបស់រាជរដ្ឋាភិបាលជូនដល់អាជីវករ កម្មករ ក៏ដូចជាប្រជាពលរដ្ឋទូទៅទាំងអស់ អាចធ្វើដំណើរដោយមិនគិតប្រាក់កាស។ លោកបន្ថែមថា ការគិតគូរនេះគឺជាអំណោយ និងទឹកចិត្តដ៏ប្រពៃថ្លៃថ្លាបំផុតដែលរដ្ឋាភិបាល តាំងពីអាណត្តិសម្តេចតេជោ បន្តមកដល់សម្តេចធិបតី គឺតែងតែនៅជិតជាមួយសុខទុក្ខរបស់ពលរដ្ឋនៅទូទាំងប្រទេស។ បន្ថែមទៀតនោះលោកប្រធានផ្សារជាមួយកម្លាំងសន្តិសុខផ្សារបានណែនាំ និងផ្សព្វផ្សាយសេចក្ដីជូនដំណឹងពីការធ្វើដំណើរដោយរថយន្តរបស់រដ្ឋាភិបាលដល់អាជីវករ កម្មក បន្ថែមទៀត ដល់អ្នកដែលមិនទាន់ទទួលបានព័ត៌មាន ថាចាប់ផ្ដើមជិះទៅតាមបណ្ដាខេត្ត ចាប់ពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ ចប់បុណ្យភ្ជុំបិណ្ឌ។
ប្រជាពលរដ្ឋ សម្តែងក្តីរំភើបរីករាយបំផុត ចំពោះការផ្តល់ឱ្យរបស់សម្តេចធិបតី ព្រោះវាបានចូលរួមសម្រាលការចំណាយប្រាក់កាសក្នុងការធ្វើដំណើរទៅស្រុកកំណើត ពិសេសអ្នកដែលមានស្រុកកំណើតនៅបណ្តាខេត្តឆ្ងាយៗ និងថ្លែងអំណរអរគុណដល់រដ្ឋាភិបាល គិតគូរប្រយោជន៍របស់ប្រជាពលរដ្ឋ តាំងពីសម្តេចតេជោ ហ៊ុន សែន រហូតដល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលផ្ដល់រថយន្តក្រុងជិះទៅលេងស្រុកកំណើតដោយមិនគិតថ្លៃ។

សូមបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំរថយន្តក្រុងសាធារណៈចំនួន៦៥៣គ្រឿង សម្រាប់បម្រើដល់ការដឹកជញ្ចូនឥតគិតថ្លៃនៅទូទាំងប្រទេស ក្នុងរយៈពេល០៦ថ្ងៃ គិតចាប់ពីថ្ងៃទី២៩ ខែកញ្ញា ស្អែកនេះ ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤ ។
រថយន្តទាំង៦៥៣គ្រឿង បែកចែកចេញជា៣ផ្នែក ដោយ១០០គ្រឿងប្រើប្រាស់សម្រាប់ការដឹកជញ្ជូនក្នុងរាជធានីភ្នំពេញ ៤៩៧គ្រឿង ប្រើសម្រាប់ការដឹកជញ្ចូនទៅតាមបណ្តាខេត្តទាំងអស់ ដោយមិនរាប់បញ្ចូលខេត្តនៅភូមិភាគឦសាន និង៥៣គ្រឿងទៀត ប្រើសម្រាប់ការដឹកជញ្ចូនទៅខេត្តនៅភូមិភាគឦសាន មានមណ្ឌលគីរី រតនះគីរី ក្រចេះ និងស្ទឹងត្រែង៕
អត្ថបទ៖ សុភា


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


