ព័ត៌មានជាតិ
ក្រុមការងារគណបក្សខេត្តកោះកុង ប្រាប់ពលរដ្ឋត្រូវចេះមានសាមគ្គី និងរួមគ្នាគាំទ្រអភិវឌ្ឍន៍មូលដ្ឋាន
ប្រធានក្រុមការងារគណបក្សថ្នាក់ខេត្តកោះកុង ចុះមូលដ្ឋានស្រុកបូទុមសាគរ បានប្រាប់ឲ្យប្រជាពលរដ្ឋរស់នៅក្នុងឃុំកណ្តោល ត្រូវចេះមានសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងរួមគ្នាគាំទ្រគម្រោងអភិវឌ្ឍន៍នានាក្នុងមូលដ្ឋានឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

ការបំផុសលើកទឹកចិត្តដល់ប្រជាពលរដ្ឋយ៉ាងដូច្នេះរបស់លោក តាំង ឈុនស្រេង សមាជិកគណៈអចិន្ត្រៃយ៍គណបក្សខេត្ត និងជាប្រធានក្រុមការងារគណបក្សថ្នាក់ខេត្តចុះមូលដ្ឋានស្រុកបូទុមសាគរ និងចុះជួយឃុំកណ្តោល បានធ្វើឡើងក្នុងក្នុងពិធីជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតមកពី៥ភូមិ នៃឃុំកណ្តោល ស្មើនឹង ៦២គ្រួសារ។
លោក តាំង ឈុនស្រេង បន្តថ្លែងប្រាប់ពលរដ្ឋនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ទៀតថា ទោះបីប្រជាពលរដ្ឋមានការថ្នាំងថ្នាក់មកដល់អាជ្ញាធរមូលដ្ឋាន ហើយទៅចុះចូលជាមួយគណបក្សដ៏ទៃក៏ដោយ ក៏ជាពលរដ្ឋរស់នៅក្នុងឃុំកណ្តោល ដូច្នេះសូមត្រូវសាមគ្គីភាពរវាងគ្នានិងគ្នា ហើយចូលរួមសកម្មភាពគាំទ្រលើរាល់គម្រោងអភិវឌ្ឍន៍នានា ដើម្បីភាពរីកចម្រើនទាំងអស់គ្នា។

ប្រធានក្រុមការងារគណបក្សថ្នាក់ខេត្តកោះកុងចុះមូលដ្ឋានស្រុកបូទុមសាគរ សង្កត់ធ្ងន់ដែរថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សកំពុងកាន់អំណាចដោយស្របច្បាប់តាមរយៈការបោះឆ្នោតលើសលប់ និងមិនទុកអោយពលរដ្ឋណាម្នាក់ដាច់បាយស្លាប់នោះទេ ពុំមានការរើសអើងពីគណបក្សណាឡើយ។ ទន្ទឹមនោះ លោកក៏ស្នើសុំឱ្យពលរដ្ឋទាំងអស់សិក្សាស្វែងយល់ពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជាលើការបង្រួបបង្រួមជាតិ ថែរក្សាការពារសន្តិភាព និងគាំទ្ររាល់គម្រោងអភិវឌ្ឍន៍មូលដ្ឋានកាន់តែរីកចម្រើន។

បើតាមលោក តាំង ឈុនស្រេង មានតែមេដឹកនាំគណបក្សប្រជាជនកម្ពុជា១ប៉ុណ្ណោះដែលរួមសុខរួមទុក្ខជាមួយពលរដ្ឋពិតប្រាកដ ហើយកុំជឿតាមការញុះញង់របស់ក្រុមជ្រុលនិយមដែលតែងតែចង់បំផ្លាញសន្តិភាព និងការអភិវឌ្ឍន៍ ហើយចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលកន្លងទៅពួកគេយកបញ្ហាតំបន់កិច្ចសហប្រតិបត្តិការត្រីកោណកម្ពុជា ឡាវ និងវៀតណាម មកញុះញង់។
គួរជម្រាបថា គោលនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានបញ្ចប់សង្រ្កាមនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ គឺបាននាំនូវសុខសន្តិភាព និងការឯកភាពពេញលេញសម្រាប់ប្រជាពលរដ្ឋ ប្រសិនបើគ្មានសន្តិភាព គឺគ្មានអ្វីមកដល់សព្វថ្ងៃនេះទេ។

ប្រជាពលរដ្ឋខ្វះខាតក្នុងជីវភាពរស់នៅ និងមកទទួលអំណោយ ដោយក្នុងម្នាក់ៗ ទទួលបានអង្ករទម្ងន់២៥គីឡូក្រាមចំនួន១បាវ , មីម៉ាម៉ា ឬមីខ្លាឃ្មុំក្រហមចំនួន១កេស , ទឹកក្រូច(IZE)ចំនួន១កេស , ទឹកបរិសុទ្ធកម្ពុជាចំនួន១កេស , ទឹកត្រី១យួរ , ទឹកស៊ីអ៊ីវចំនួន១យួរ , ប៊ីចេងចំនួន១កញ្ចប់ , ស្ករស១គីឡូក្រាម , អំបិល១គីឡូក្រាម ,សារុង ឬក្រម៉ា១ និងថវិកាចំនួន ៥០,០០០រៀល។

ក្នុងនោះក៏មានការចែកកង់ដល់សិស្សដែលខ្វះមធ្យោបាយធ្វើដំណើរទៅសាលារៀនចំនួន៨នាក់/ស្រី៤នាក់ ដោយក្នុង ១នាក់ ទទួលបានកង់ចំនួន១គ្រឿង និងបានឧបត្ថម្ភដល់ស្នាក់ការគណៈបក្សឃុំកណ្តោល រួមមានថវិកាចំនួន៥០០,០០០រៀល(ប្រាំរយពាន់រៀល) ទឹកបរិសុទ្ធកម្ពុជាចំនួន៥កេស , ទឹកក្រូច(IZE)ចំនួន ៥កេស ៕
អត្តបទ៖ សិរីវឌ្ឍនៈ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


