ព័ត៌មានជាតិ
អភិបាលរាជធានី ថ្លែងអំណរគុណចំពោះសមាគម AIMF ដែលតែងផ្តល់ការឧបត្តម្ភគាំទ្រ ដល់រាជធានីភ្នំពេញ
អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមាគម AIMF ដែលតែងតែផ្តល់ការឧបត្តម្ភគាំទ្រដល់រាជធានីភ្នំពេញ តាមរយៈគម្រោងនានាកន្លងមក ជាពិសេសគឺការផ្តល់ទំនុកចិត្តខ្ពស់ បោះឆ្នោតឱ្យរាជធានីភ្នំពេញបន្តជាសមាជិកការិយាល័យ អចិន្ត្រៃយ៍ និងគាំទ្រជាអនុប្រធាន អចិន្ត្រៃយ៍ សមាគមអន្តរជាតិអភិបាលក្រុងប្រេីប្រាស់ភាសាបារាំង AIMF កាលពីខែឧសភា ឆ្នាំ២០២៤ ថ្មីៗនេះ។

ការថ្លែងនូវការអរគុណនេះបានធ្វើឡើងកាលពីព្រលប់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៤នេះ ខណៈលោកទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក Frédéric VALLIER អគ្គប្រតិភូនៃសមាគមអន្តរជាតិអភិបាលក្រុងប្រេីប្រាស់ភាសាបារាំង (AIMF)នៅទីក្រុងប៉ារីស ប្រទេសបារាំង។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ និងជានាយកទីចាត់ការរដ្ឋបាលសាលារាជធានីភ្នំពេញ លោកស្រី ដោ សម្ផស្ស បានអោយដឹងពីទីក្រុងប៉ារីសនាថ្ងៃទី៣តុលា ឆ្នាំ២០២៤នេះថា ក្នុងជំនួបនោះ គឺលោកអគ្គប្រតិភូសមាគមអន្តរជាតិបានស្វាគមន៍ការអញ្ជើញមកបំពេញទស្សនកិច្ចនៅទីក្រុងប៉ារីស ប្រទេសបារាំងរបស់គណ:ប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនាពេលនេះ។ ជាមួយគ្នានេះដែរ លោកក៏បានលេីកឡេីងអំពីកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តគម្រោងនានារបស់AIMF នៅរាជធានីភ្នំពេញ ហេីយលោកក៏កំពុងពិចារណាពេលវេលាសមស្រប ដេីម្បីធ្វេីទស្សនកិច្ចផ្លូវការនៅរាជធានីភ្នំពេញ និងស្វែងយល់បន្ថែមលេីគម្រោងពីមុនរវាងរដ្ឋបាលរាជធានីភ្នំពេញ និងAIMF។

ភ្ជាប់ជាមួយគ្នានេះដែរ លោកអគ្គប្រតិភូ ក៏បានអញ្ជើញលោកអភិបាលរាជធានីភ្នំពេញទៅចូលរួមកិច្ចប្រជុំការិយាល័យអចិន្ត្រៃយ៍លេីកទី១០៣ នៅទីក្រុង វ៉េ Hué សាធារណរដ្ឋសង្គមនិយមវៀតណាម នាខែមេសា ឆ្នាំ២០២៥ ខាងមុខផងដែរ។

លោកស្រីអ្នកនាំពាក្យបានបញ្ជាក់ទៀតថា ជាកិច្ចឆ្លេីយតបជាដំបូង លោក ឃួង ស្រេង អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ បានសម្តែងការអបអរសាទរចំពោះ លោក Frédéric VALLIER ដែលទទួលបានការតែងតាំងជាអគ្គប្រតិភូ AIMF ដែលជាតួនាទីសំខាន់របស់សមាគម។ លោកស្រីបញ្ជាក់ទៀតថា ចំពោះកិច្ចប្រជុំនៅទីក្រុងវ៉េ ប្រទេសវៀតណាម លោកអភិបាលរាជធានីភ្នំពេញនឹងពិនិត្យលទ្ធភាពដើម្បីចូលរួមតាមកម្មវិធីជាក់ស្តែង៕
អត្ថបទ៖ ស្រីរ័ត្ន





-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៤ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១៣ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ២១ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៨ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


