ព័ត៌មានជាតិ
កូនឈើប្រណិតជាច្រើនដើម ត្រូវបានដាំស្តារឡើងវិញនៅខេត្តកំពង់ធំ
លោក សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អមដំណើរដោយលោក ចាន់ ចេស្តា រដ្ឋលេខាធិការនៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានបន្តដឹកនាំកងទ័ពចំនួន ២១៥ នាក់ ចូលរួមដាំកូនឈើប្រណិតលើគម្រោងផែនការចំនួន ៣០,០០០ ដើម នៅលើផ្ទៃដីចំនួន ៥០ ហិកតា ដែលបានដកហូតពីក្រុមជនល្មើសកាប់ទន្ទ្រាននាពេលកន្លងទៅ។ ពិធីដាំកូនឈើធ្វើឡើងនៅថ្ងៃទី០៥ ខែ តុលា ឆ្នាំ ២០២៤ នៅតំបន់ព្រៃអង់តែនឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ។

លោក សោម ស៊ុន ក្នុងនាមអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានបញ្ជាក់ថា អនុវត្តតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាការដឹកនាំពី កងយោធពលខេមរភូមិន្ទគ្រប់លំដាប់ថ្នាក់ កងកម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានធ្វើសកម្មភាពយ៉ាងសកម្មក្នុងរយៈពេល ០៦ខែកន្លងមកនេះពាក់ព័ន្ធការដាំកូនឈើ និងបង្ក្រាបការទន្ទ្រានដីរដ្ឋខុសច្បាប់។
លោកបន្តថា៖«កងកម្លាំងចម្រុះរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដែលរួមមានកងកម្លាំងប្រដាប់អាវុធទាំងបី និងស្ថាប័នជំនាញពាក់ព័ន្ធព្រមទាំងអាជ្ញាធរដែនដី បានរួមគ្នាការពារទប់ស្កាត់មិនឱ្យមានការកាប់ទន្ទ្រានព្រៃឈើជាថ្មី ហើយបានរកឃើញផ្ទៃដីដែលក្រុមជនល្មើសលួចកាប់ទន្ទ្រាននាពេលកន្លងទៅ មានប្រមាណជាង ២,០០០ ហិកតា នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ»។
លោកបញ្ជាក់ថា ដីនេះត្រូវបានដកហូតទុកជាដីរបស់រដ្ឋ ដើម្បីដាំស្ដារព្រៃឈើឡើងវិញទុកជាសម្បត្តិធនធានធម្មជាតិរបស់យើងទាំងអស់គ្នា ។

លោក ចាន់ ចេស្ដា រដ្ឋលេខាធិការ បានកោតសរសើរចំពោះកងកម្លាំងទាំងអស់ដែលបានយកចិត្តទុកដាក់យ៉ាងសកម្មដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការដាំស្ដារព្រៃឈើឡើងវិញ ដែលកន្លងទៅរងការបាត់បង់ដោយក្រុមជនល្មើសលួចកាប់បំផ្លាញទន្ទ្រានយកដីរបស់រដ្ឋធ្វើកម្មសិទ្ធិ ។
ជាមួយគ្នានេះ លោកអំពាវនាវដល់គ្រប់មជ្ឈដ្ឋាន អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធទាំងបី និងប្រជាពលរដ្ឋគ្រប់រូប រួមគ្នាថែរក្សាសម្បត្តិធម្មជាតិឱ្យនៅគង់វង្ស ដើម្បីទុកឱ្យកូនចៅរបស់យើងនៅជំនាន់ក្រោយៗតទៅទៀត៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


