ព័ត៌មានជាតិ
២០ ឆ្នាំចុងក្រោយ វិនិយោគផ្ទាល់ពីបរទេសនៅកម្ពុជាកើនពី ១១០ លាន ដុល្លារ ដល់ ៤,៩ ពាន់លានដុល្លារ
បើតាមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថ្លែងនៅក្នុង “ព្រឹត្តិការណ៍ខួប ២០ ឆ្នាំ នៃកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក” នៅព្រឹកមិញនេះ ការវិនិយោគដោយផ្ទាល់ពីបរទេសនៅកម្ពុជាបានកើនពី ១១០ លានដុល្លារនៅឆ្នាំ ២០០០ ដល់ជាង ៥ ពាន់លានដុល្លារនៅឆ្នាំ ២០២៤។
ថ្លែអក្នុងឱកាសនោះ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានបង្ហាញពីសមិទ្ធផលដែលកម្ពុជាទទួលបានផ្លែផ្កា ក្រោយបានក្លាយជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោកនៅឆ្នាំ ២០០៤។

លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានគូសបញ្ជាក់ថា ការក្លាយជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក កម្ពុជាសម្រេចបានសមិទ្ធផលសំខាន់ៗជាច្រើន។ ក្នុងនោះការវិនិយោគផ្ទាល់ពីបរទេសបានកើនឡើងពី ១១០ លានដុល្លារអាម៉េរិក នៅឆ្នាំ២០០០ រហូតដល់ ៥,៣ ពាន់ លានដុល្លារអាមេរិកក្នុងរយៈពេល ៩ ខែឆ្នាំ២០២៤។
ផលិតផលក្នុងស្រុកសរុប (GDP) ក្នុងឆ្នាំ ២០០៤ មានប្រមាណ ៥,៣ ពាន់លានដុល្លារ ខណៈបច្ចុប្បន្នបានកើនឡើងដល់ ៤៣,១ ពាន់លានដុល្លារ ដែលជាការកើនឡើង ៨ ដង ក្នុងនោះកំណើន GDP ជាមធ្យមមាន ៧% ខណៈឆ្នាំ ២០០៥ មួយឆ្នាំបន្ទាប់ពីការចូលជាសមាជិករបស់កម្ពុជាបានឈានដល់ ១៤,១% ដែលនេះបង្ហាញពីការកើនឡើងទំនុកចិត្តពីវិនិយោគិនឯកជន។
ក្នុងរយៈពេល ២ ទសវត្សរ៍ចុងក្រោយនេះ អត្រាភាពក្រីក្ររបស់ពលរដ្ឋកម្ពុជា បានធ្លាក់ចុះជាលំដាប់ក្នុងអត្រាមធ្យមប្រចាំឆ្នាំ ១.៦ ភាគរយ ពី ៦០% ក្នុងឆ្នាំ២០០០ មកត្រឹម ១៦% ក្នុងឆ្នាំ២០២២ ហើយសេដ្ឋកិច្ចរបស់កម្ពុជាបានកើនឡើងជាង ៧ ភាគរយក្នុងមួយឆ្នាំ។ កំណើនដ៏ខ្ពស់នេះ បានធ្វើឱ្យកម្ពុជាចាកចេញពីឋានៈជាប្រទេសក្រីក្រ និងបានក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០១៥។
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មក៏លើកពីទំហំពាណិជ្ជកម្មរបស់កម្ពុជាមានប្រមាណ ៤,៥ ពាន់លានដុល្លារនៅឆ្នាំ ២០០៤ ហើយបានកើនឡើងជាបន្តបន្ទាប់រហូតដល់ ៤៧,៨៨ ពាន់លានដុល្លារនៅឆ្នាំ២០២៣ ក្នុងនោះការនាំចេញសរុបរបស់កម្ពុជាមានប្រមាណ ២៣,៤៧ ពាន់លានដុល្លារអាម៉េរិក។

មុខទំនិញនាំចេញរបស់កម្ពុជាត្រូវបានធ្វើពិពិធកម្មជាបន្តបន្ទាប់ ដោយបន្ថែមពីលើទំនិញសម្លៀកបំពាក់ដែលជាទំនិញនាំចេញចម្បង។ កម្ពុជាបានបង្កើនមុខទំនិញនាំចេញបន្ថែមមានដូចជា អង្ករ សម្ភារៈធ្វើដំណើរ ស្បែកជើង គ្រឿងអេឡិចត្រូនិក និងភាគបង្គុំ និងកង់ ព្រមទាំងផលិតផលជាច្រើនទៀត។
ក្រោយការចរចាយ៉ាងស្វិតស្វាញក្នុងក្របខ័ណ្ឌទ្វេភាគីនិងពហុភាគី កម្ពុជាបានក្លាយជាសមាជិកផ្លូវការទី ១៤៨ របស់អង្គការពាណិជ្ជកម្មពិភពលោក WTO (បច្ចុប្បន្នមានសមាជិក ១៦៦ ប្រទេស) នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០០៤ បន្ទាប់ពីរដ្ឋសភាកម្ពុជាបានផ្តល់ការអនុម័តយល់ព្រម។
ក្នុងនាមជាសមាជិក WTO កម្ពុជាមានសិទ្ធិទទួលបានប្រព្រឹត្តកម្ម “ប្រជាជាតិដែលទទួលបានភាពអនុគ្រោះបំផុត (Most-Favoured Nation – MFN)” ក្នុងប្រព័ន្ធពាណិជ្ជកម្មពហុភាគីដូចសមាជិកទាំងអស់។ បន្ថែមពីនេះ ក្នុងនាមជាសមាជិកអភិវឌ្ឍន៍តិចតួចរបស់ WTO កម្ពុជាទទួលបាននូវអត្ថប្រយោជន៍បន្ថែមដូចជា “ប្រព្រឹត្តកម្មពិសេសនិងដោយឡែក (Special and Differential Treatment – SD&T)” និង “ច្រកទីផ្សារដោយមិនជាប់ពន្ធគយនិងមិនជាប់កូតា (Duty-Free, Quota-Free – DFQF)” ក៏ដូចជាវិធានការអនុគ្រោះមួយចំនួនទៀតដែលបានដាក់ចេញដោយ WTO ដើម្បីសម្រួលនិងជំរុញដល់ការធ្វើសមាហរណកម្មឱ្យបាន ពេញលេញរបស់សមាជិកជាប្រទេសអភិវឌ្ឍន៍តិចតួចក្នុងប្រព័ន្ធពាណិជ្ជកម្មសកល។
ទន្ទឹមនឹងនោះដែរ កម្ពុជាក៏ទទួលបាននូវជំនួយបច្ចេកទេសពីសមាជិក WTO និងអង្គការអន្តរជាតិនានា សម្រាប់ការពង្រឹងនិងការធ្វើកំណែទម្រង់ ស្ថាប័ននិងច្បាប់ និងបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីគាំទ្រដល់ការអនុវត្តកាតព្វកិច្ច និងការអនុវត្តកម្មវិធី កំណែទម្រង់ទាំងឡាយដែលកម្ពុជាបានសន្យាក្នុងកញ្ចប់ចូលជាសមាជិករបស់ខ្លួន ក៏ដូចជាដើម្បីអនុវត្តរបៀបវារៈអភិវឌ្ឍន៍វិស័យពាណិជ្ជកម្មរបស់ខ្លួន ក្នុងគោលបំណងជំរុញឱ្យកម្ពុជាមានសមត្ថភាពទាញយកផលប្រយោជន៍ជាអតិបរិមាពី WTO៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ១១ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


