ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ ប.ស.ស ជំរុញអង្គភាពក្រោមឱវាទ កែលម្អ និងដោះស្រាយបញ្ហាប្រឈម ផ្ដល់សេវាជូនពលរដ្ឋប្រកបដោយគុណភាព
មន្ត្រីជាន់ខ្ពស់ នៃបេឡាជាតិសន្តិសុខសង្គម បានជំរុញដល់គ្រប់អង្គភាពក្រោមឱវាទទាំងអស់ ត្រូវតែរួមគ្នាកែលម្អ និងខិតខំរិះរកគ្រប់មធ្យោបាយ ដើម្បីដោះស្រាយបញ្ហាប្រឈម និងចំណុចខ្វះខាត សំដៅធានាការផ្តល់សេវាសន្តិសុខសង្គមប្រកបដោយគុណភាព រហ័ស និងប្រសិទ្ធភាពខ្ពស់។

ថ្លែងក្នុងកិច្ចប្រជុំផ្ទៃក្នុងប្រចាំខែ ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់អង្គភាពក្រោមឱវាទបេឡាជាតិសន្តិសុខសង្គម កាលពីព្រឹកថ្ងៃទី ១៦ តុលា នេះ នៅសាលប្រជុំសន្តិភាពទីស្នាក់ការកណ្ដាល ប.ស.ស លោក ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងថា កិច្ចប្រជុំផ្ទៃក្នុងរបស់បេឡាជាតិសន្តិសុខសង្គមនាពេលនេះ ដើម្បីត្រួតពិនិត្យលទ្ធផលការងារសម្រេចបាន និងទិសដៅអនុវត្តបន្ត ព្រមទាំងពិនិត្យតាមដានវឌ្ឍនភាព នៃការអនុវត្តអនុសាសន៍ណែនាំរបស់ លោករដ្ឋមន្ត្រី និងការអនុវត្តផែនការសកម្មភាពសម្រាប់ឆ្នាំ ២០២៤ ដែលមាននៅក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឆ្នាំ ២០២៤-២០២៨។

នៅក្នុងកិច្ចប្រជុំផ្ទៃក្នុងនេះ លោកប្រតិភូរាជរដ្ឋាភិបាល បានជំរុញដល់គ្រប់អង្គភាពក្រោមឱវាទទាំងអស់ ត្រូវតែរួមគ្នាកែលម្អ និងខិតខំរិះរកគ្រប់មធ្យោបាយ ដើម្បីដោះស្រាយបញ្ហាប្រឈម ចំណុចខ្វះខាត ដើម្បីធ្វើយ៉ាងណាសម្រេចឱ្យបាននូវគោលដៅដែលបានកំណត់ក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងអនុសាសន៍ណែនាំរបស់លោករដ្ឋមន្ត្រី សំដៅធានាការផ្តល់សេវាសន្តិសុខសង្គមប្រកបដោយគុណភាព រហ័ស និងប្រសិទ្ធភាពខ្ពស់៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២៣ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


