ព័ត៌មានជាតិ
ពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា២០២៤ នឹងធ្វើឡើងពីថ្ងៃ ១៣-១៥ ខែធ្នូ នៅទ័ពអាកាសពោធិចិនតុង
ព្រឹត្តិការណ៍ពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា ឆ្នាំ២០២៤ ( Air & Tech Show 2024 ) លើកទី៤ នឹងរៀបចំឡើងចាប់ពីថ្ងៃទី ១៣ ដល់១៥ ខែធ្នូ នៅមូលដ្ឋានទ័ពអាកាសពោធិចិនតុង ដែលអនុញ្ញាតឱ្យចូលទស្សនាដោយសេរី។ នេះបើតាមការប្រកាសឱ្យដឹងនៅលើទំព័រហ្វេសប៊ុក ពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា នាល្ងាចថ្ងៃទី១៦ ខែតុលា នេះ។

ពិពរណ៍យន្តហោះ និងបច្ចេកវិទ្យា គឺជាព្រឹត្តិការណ៍ដ៏អស្ចារ្យ មានតែមួយគត់ក្នុងប្រទេសកម្ពុជា ជាព្រឹត្តិការណ៍ដាក់តាំងបង្ហាញប្រភេទយន្តហោះផ្សេងៗ និងការប្រកួតស្នាដៃបច្ចេកវិទ្យាប្លែកៗ ជាមួយគំនិតច្នៃប្រឌិតឥតដែនកំណត់របស់យុវជនកម្ពុជា។
ដើម្បីធានាថាការវិលត្រឡប់មកសារជាថ្មី នៃ ព្រឹត្តិការណ៍ ពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា (Air & Tech Show) ឆ្នាំ២០២៤ នេះ នឹងកាន់តែធំ កាន់តែអស្ចារ្យ និងកាន់តែពិសេសជាងមុនទ្វេដង និងដើម្បីឱ្យការរៀបចំបានរលូន និងជោគជ័យ ថ្នាក់ដឹកនាំ នៃព្រឹត្តិការណ៍ដ៏ធំមួយនេះ ព្រមទាំងក្រុមការងារពាក់ព័ន្ធសំខាន់ៗ បានរៀបចំកិច្ចប្រជុំត្រៀមលក្ខណៈជាច្រើនដងរួចមកហើយ។

ក្នុងឆ្នាំ២០២៤នេះ ក្រុមការងាររៀបចំការប្រកួត នាំមកនូវវិញ្ញាសាជាច្រេីន រួមមាន៖ ការប្រកួតមនុស្សយន្ត ការប្រកួតយន្តហោះបញ្ជា ការប្រកួតរ៉ូបូតចម្បាំង និងការប្រកួតប្រណាំងដ្រូន។
គួរឱ្យដឹងថា ព្រឹត្តិការណ៍ ពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា (Air & Tech Show) ធ្លាប់ធ្វើឡើងចំនួន ៣លើករួចមកហើយ ពោលគឺក្នុងឆ្នាំ២០១៨ ឆ្នាំ២០១៩ និងឆ្នាំ២០២១ ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងពីសាធារណជន សិស្សានុសិស្ស យុវជន និងប្រជាជនកម្ពុជា៕



-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៤ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២៣ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ១៧ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១០ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១១ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026


