ព័ត៌មានជាតិ
លោក ប៉ែន បូណា៖ ការពាររាជរដ្ឋាភិបាលពីការមួលបង្កាច់ ជាតួនាទីរបស់មន្ត្រីអ្នកនាំពាក្យ
«កិច្ចខិតខំប្រឹងប្រែងប្រកបដោយការលះបង់ដ៏ធំធេងបំផុតរបស់ថ្នាក់ដឹកនាំនៃយើង បានធ្វើឱ្យកម្ពុជាមានការប្រែប្រួលខុសគ្នាស្រឡះរវាងអតីតកាល និងបច្ចុប្បន្នកាល ហើយកំពុងបោះជំហានឆ្ពោះទៅអនាគតកាលប្រកបដោយក្តីសង្ឃឹម»។ នេះជាការគូសបញ្ជាក់របស់ោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នាឱកាសអញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាន និងនាំពាក្យ» ជូនដល់មន្ត្រី និងអ្នកនាំពាក្យរដ្ឋបាលខេត្តកំពង់ស្ពឺ។

លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បន្តគូសរំលេចថា សមិទ្ធផលដែលមានសព្វថ្ងៃមានទំហំធំធេងណាស់សម្រាប់ប្រទេសដ៏កំសត់នេះ។ ដូច្នេះ ការការពាររាជរដ្ឋាភិបាលពីការមួលបង្កាច់ពីសំណាក់ក្រុមជ្រុលនិយម និងបណ្តាញឃោសនាបម្រើផលប្រយោជន៍បរទេស គឺជាតួនាទីរបស់ទាំងអស់គ្នាដែលជាមន្ត្រីអ្នកនាំពាក្យ មន្ត្រីទទួលបន្ទុកព័ត៌មាន និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់។ ការការពាររាជរដ្ឋាភិបាលពីការមួលបង្កាច់មានន័យថា ការពារផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋទូទាំងប្រទេស។

អ្នកនាំពាក្យរាជរដ្ឋាភិបាល លើកឡើងថា រាជរដ្ឋាភិបាលនីតិកាលទី៧ ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បាននិងកំពុងបន្តរក្សាសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ ដើម្បីកសាងសមិទ្ធផលថ្មីៗបន្ថែមទៀតសម្រាប់បម្រើឱ្យផលប្រយោជន៍ប្រជាពលរដ្ឋ ក្នុងទិសដៅសម្លឹងឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់។
ផ្ទុយទៅវិញ មានក្រុមជ្រុលនិយមមួយចំនួនដែលមិនបានកសាងសមិទ្ធផលអ្វីសោះ តែបែរជាអង្គុយបង្កើតនូវព័ត៌មានក្លែងក្លាយ បំផ្លើសបំភ្លៃ និងមួលបង្កាច់ ដើម្បីញុះញង់ឱ្យមានភាពវឹកវរក្នុងសង្គម សំដៅរារាំងដល់ដំណើរការអភិវឌ្ឍជាតិទៅវិញ។ ដូច្នេះ តួនាទីរបស់យើង គឺការពារសមិទ្ធផលទាំងឡាយរបស់រាជរដ្ឋាភិបាលដោយមិនអនុញ្ញាតឱ្យអ្នកណាមួលបង្កាច់ ឬកាឡៃតាមទំនើងចិត្តជាដាច់ខាត។ ការលើកឡើងបន្ថែមរបស់លោក ប៉ែន បូណា។

បើតាមអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្រុមជ្រុលនិយមដែលចាំរារាំងដំណើរការកសាងប្រទេសមានការរៀបចំជាបណ្តាញប្រទាក់ក្រឡាគ្នា ពោលគឺមានអ្នកប្រឌិតព័ត៌មានក្លែងក្លាយ មានអ្នកជួយបំពងសំឡេង ដើម្បីឱ្យប្រជាពលរដ្ឋយល់ច្រឡំ មកលើរាជរដ្ឋាភិបាល និងមានអ្នកចាំជួយការពារនៅពេលមានវិធានការ ឬចំណាត់ការផ្លូវច្បាប់ជាយថាហេតុ។ ដូច្នេះ ទន្ទឹមនឹងការពាររាជរដ្ឋាភិបាលពីការមួលបង្កាច់ លោក ប៉ែន បូណា ក៏លើកទឹកចិត្តមន្ត្រីត្រូវប្រាប់ប្រជាពលរដ្ឋឱ្យបានដឹងអំពីរឿងនេះផងដែរ ជាពិសេសយុវជនដើម្បីកុំឱ្យពួកគេជឿការឃោសនាភូតកុហក និងកុំឱ្យធ្លាក់ខ្លួនជាឈ្នាន់នយោបាយដ៏គ្រោះថ្នាក់។

មានវត្តមាននៅក្នុងវេទិកានេះដែរ លោក ហន ភក្តី អភិបាលរងខេត្តកំពង់ស្ពឺ បានគូសបញ្ជាក់ថា ការងារព័ត៌មាន និងសាធារណមតិ គឺជាកិច្ចការដ៏មានសារសំខាន់ដែលរដ្ឋាភិបាលបានយកចិត្តទុកដាក់បំផុត ស្របពេលដែលពិភពលោកមានការរីកចម្រើនផ្នែកបច្ចេកវិទ្យាព័ត៌មាន ដែលធ្វើឱ្យប្រជាពលរដ្ឋងាយទទួល និងផ្តល់ព័ត៌មាន ពោលគឺការងារព័ត៌មានអាចជួយឲ្យយើងមានទំនាក់ទំនង និងយល់គ្នាទៅវិញទៅមករវាងរដ្ឋ និងប្រជាជន។ យ៉ាងណាក៏ដោយ ជាមួយនឹងភាពងាយស្រួលនេះ លោក ក៏សង្កេតឃើញថា មានបញ្ហាជាច្រើនបានកើតមកជាមួយដែរ ដូចជា បញ្ហាព័ត៌មានក្លែងក្លាយ ព័ត៌មាន អុចអាល និងព័ត៌មានមិនគ្រប់ជ្រុងជ្រោយ ដែលទាមទារឱ្យមានការប្រុងប្រយ័ត្ន ចេះគ្រប់គ្រង និងឆ្លើយតប ដើម្បីការពារ និងរក្សាតម្លៃនៃការដឹកនាំរបស់រដ្ឋាភិបាល និងតម្លៃរបស់រដ្ឋបាលសាធារណៈ៕
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


