ព័ត៌មានជាតិ
ប.ស.ស និងអង្គការអុកស្វាម រួមគ្នាប្រារព្ធទិវាអន្តរជាតិស្ត្រីជនបទ ដើម្បីគាំពារស្ត្រីតាមជនបទកាន់តែប្រសើរឡើង
បេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) និងអង្គការអុកស្វាម រួមគ្នាប្រារព្ធទិវាអន្តរជាតិស្ត្រីជនបទនៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២៤ បានរួមគ្នាប្រារព្ធទិវាអន្តរជាតិស្ត្រីជនបទក្រោមមូលបទ ៖ គាំពារសង្គម ដើម្បីអន្តរកាលប្រកបដោយយុត្តិធម៌ និងសកម្មភាពបរិស្ថាននៅសណ្ឋាគារសុខាល័យអង្គរ ខេត្តសៀមរាប ក្រោមអធិបតីភាពលោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាង លោក ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

ថ្លែងបើកពិធីនាឱកាសនេះ លោកបណ្ឌិតអគ្គនាយករង បានឱ្យដឹងថា កិច្ចសហការរវាង ប.ស.ស. និងអង្គការអុកស្វាម រៀបចំបង្កើតទិវាអន្តរជាតិស្ត្រីជនបទនេះឡើង ក្នុងគោលបំណង ដើម្បីទទួលស្គាល់តួនាទីដ៏សំខាន់ និងការរួមចំណែករបស់ស្ត្រីនៅជនបទ ក្នុងការលើកកម្ពស់ វិស័យកសិកម្ម និងការអភិវឌ្ឍជនបទ ក្រោមរូបភាពកែលម្អសន្តិសុខស្បៀង លុបបំបាត់ភាពក្រីក្រនៅតាមជនបទ ពង្រឹងភាពអង់អាច និងភាពជាតំណាងរបស់ស្ត្រីនៅតាមជនបទនៅកម្ពុជា។
លោកបណ្ឌិតអគ្គនាយករង បានបន្ថែមថា ទិវាអន្ដរជាតិនេះ ក៏ជាការបង្កើតវេទិកាកិច្ចសន្ទនាគោលនយោបាយ និងសង្គមរវាងស្ត្រីនៅជនបទ និងអ្នកតាក់តែងគោលនយោបាយ តំណាងក្រសួង-ស្ថាប័នមានសមត្ថកិច្ច ជាពិសេសការពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូជាមួយក្រសួង រាជរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធ ឆ្ពោះទៅការងារសមរម្យ បរិវត្តកម្មយេនឌ័រ និងកិច្ចគាំពារសង្គមដែលឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់កម្មករ និងកសិករស្ត្រី នៅតាមជនបទផងដែរ។

តាមរយៈទិវាអន្តរជាតិស្ត្រីជនបទ លោកបណ្ឌិតអគ្គនាយករង សង្ឃឹមយ៉ាងមុតមាំថា កិច្ចសន្ទនាគ្រប់ភាគីពាក់ព័ន្ធទាំងអស់ នឹងក្លាយជាពុទ្ធិ ធាតុចូល និងវិធីសាស្ត្រសំខាន់ៗ ដើម្បីជាគន្លឹះក្នុងការរៀបចំនូវយុទ្ធសាស្ត្រ និងផែនការការងារបន្ទាប់ សម្រាប់អនុវត្តការងារប្រកបដោយជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់ដែលជាការរួមចំណែកលើកកម្ពស់ និងការពង្រីករបបសន្តិសុខសង្គមកម្ពុជា ទៅដល់ប្រជាជនគោលដៅឱ្យកាន់តែទូលំទូលាយ និងឆ្ពោះទៅរកការគ្របដណ្ដប់សុខភាពជាសកល។
ក្នុងឱកាសនេះដែរ លោក លី សារី អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប ក៏បានថ្លែងអំណរគុណដល់ ប.ស.ស. និងអង្គការអុកស្វាម (OXFAM) ព្រមទាំងអង្គភាពពាក់ព័ន្ធនានា ដែលបានសហការរៀបចំទិវាអន្តរជាតិស្ត្រីជនបទនេះឡើង ពិសេសអំពាវនាវ និងលើកទឹកចិត្តដល់សហគ្រាសក្នុងវិស័យទេសចរណ៍ ចុះបញ្ជីកម្មករ-និយោជិតរបស់ខ្លួនមក ប.ស.ស. ដើម្បីទទួលបានអត្ថប្រយោជន៍របបសន្តិសុខសង្គម៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


