ព័ត៌មានជាតិ
លោក ចន ណារិទ្ធ៖រដ្ឋមិនអាចខ្វះមូលដ្ឋានសុខាភិបាលបានឡើយ ដើម្បីសម្រេចឱ្យបានអត្រាគ្របដណ្ដប់សេវាសុខាភិបាលលើពលរដ្ឋ៨០% នៃពលរដ្ឋសរុប
លោក ចន ណារិទ្ធ អគ្គនាយក នៃនិយ័តករសន្តិសុខសង្គម គូសបញ្ជាក់ថា ដើម្បីឱ្យផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្រប់ដណ្ដប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥ ដែលគ្រោងសម្រេចឱ្យបាននូវអត្រាគ្របដណ្ដប់ប្រជាពលរដ្ឋ៨០% នៃចំនួនពលរដ្ឋសរុប ត្រឹមឆ្នាំ២០៣៥ ទទួលបានជោគជ័យ គឺត្រូវការការចូលរួមជាចាំបាច់ពីបណ្ដាមូលដ្ឋានសុខាភិបាលទាំងអស់ ទាំងមូលដ្ឋានសុខាភិបាលសាធារណៈ និងជាពិសេសគឺមូលដ្ឋានសុខាភិបាលឯកជន ដែលជាដៃគូររបស់បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)តែម្ដង។ លោកលើកឡើងដូច្នេះ នាព្រឹកថ្ងៃទី៥ ខែមីនា នេះ ក្នុងសិក្ខាសាលាស្ដីពីការពង្រឹងការអនុវត្តកិច្ចព្រមព្រៀងប្រើប្រាស់ និងផ្ដល់សេវាសុខាភិបាលរវាងបេឡាជាតិសន្តិសុខសង្គម និងមូលដ្ឋានសុខាភិបាលឯកជន។

អគ្គនាយក នៃនិយ័តករសន្តិសុខសង្គមសង្កត់ធ្ងន់ថា៖«ដើម្បីឱ្យមូលដ្ឋានសុខាភិបាលឯកជនផ្ដល់សេវាប្រកបដោយគុណភាព ដៃគូនៃកិច្ចព្រមព្រៀង និយាយឱ្យចំ គឺដៃគូរបស់ប.ស.ស តែម្ដង មានភារកិច្ចរួមគ្នាក្នុងការផ្ដល់កិច្ចសហការ ដោយមានការចូលរួមសម្របសម្រួលតាមការចាំបាច់ពីនិយ័តករសន្តិសុខសង្គម និងត្រូវផ្ដល់សេវាផង និងផ្ដល់កិច្ចសហការល្អរវាងគ្នា និងគ្នា ទាំងក្នុងដំណើរនៃការវាយតម្លៃចុះកិច្ចព្រមព្រៀង ការទូទាត់ និងការផ្ដល់នូវភាពច្បាស់លាស់ក្នុងការបកស្រាយបញ្ញត្តិ និងបទដ្ឋានគតិយុត្តនានាព្រមទាំងកិច្ចព្រមព្រៀងដែលបានចុះ។»។

លោក ចន ណារិទ្ធ លើកឡើងថា នាពេលកន្លងទៅ និយ័តករសន្តិសុខសង្គម បានចូលរួមយ៉ាងសកម្មក្នុងការដោះស្រាយនូវបញ្ហាប្រឈមនានា និងសំណូមពររបស់មូលដ្ឋានសុខាភិបាល ដើម្បីធានានូវភាពត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាពដោយឈរលើច្បាប់ និងបទដ្ឋានគតិយុត្តជាធរមាន។

គួររម្លឹកថា ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជាឆ្នាំ២០២៤-២០៣៥ ត្រូវបានសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅ។ ក្នុងពេលដាក់ដំណើរការ សម្តេច ហ៊ុន ម៉ាណែត ថ្លែងថា ការដាក់បង្ហាញរផែនទីបង្ហាញផ្លូវនេះ គឺដើម្បីធានាបានថា រដ្ឋាភិបាលមិនទុកប្រជាពលរដ្ឋណាម្នាក់ចោល ដោយមិនបានគិតគូរពីបញ្ហាសុខភាពរបស់ពលរដ្ឋនោះឡើយ។
បើតាមសម្ដេច ហ៊ុន ម៉ាណែត «ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា»ឆ្ពោះទៅឆ្នាំ២០៣៥ មានគោលដៅសម្រេចឱ្យបានប្រជាពលរដ្ឋជិត ១៤លាននាក់ អាចមានលទ្ធភាពទៅរកសេវាសុខាភិបាលនៅជិតខ្លួន តាមរូបភាពប្រព័ន្ធគាំពារសង្គម ប័ណ្ណ ប.ប.ស ឬប័ណ្ណសមធម៌ ដែលចំណុចនេះគឺជាកិច្ចសំខាន់របស់រាជរដ្ឋាភិបាលត្រូវតែអនុវត្ត៕
ដោយ៖ ង៉ិល ណារ៉ាត់
-
កីឡា១៧ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


