ព័ត៌មានជាតិ
អគ្គមេបញ្ជាការទ័ព ថា ចិនជួយទំនុកបម្រុងធ្វើទំនើបកម្មខឿនការពារជាតិកម្ពុជាយ៉ាងធំធេង
អគ្គមេបញ្ជាការកងទ័ព ថា រដ្ឋាភិបាលចិនបានចូលរួមចំណែកអភិវឌ្ឍន៍ និងការធ្វើទំនើបកម្មលើវិស័យការពារជាតិរបស់កម្ពុជាយ៉ាងធំធេង ទាំងសម្ភារៈ ថវិកា បច្ចេកទេស ហើយកម្ពុជាសូមថ្លែងអំណរគុណចំពោះការជួយទំនុកបម្រុងទាំងនេះរបស់ភាគីចិន។

បក្ស រដ្ឋាភិបាល និងប្រជាជនចិន បានជួយឧបត្ថម្ភយ៉ាងធំធេង ទាំងសម្ភារៈ ថវិកា ដើម្បីរួមចំណែកអភិវឌ្ឍន៍ប្រទេសកម្ពុជាឱ្យមានការរីកចម្រើនលើគ្រប់វិស័យ រហូតមកដល់សព្វថ្ងៃ ហើយស្មើមុខស្មើមាត់ជាមួយបណ្ដាប្រទេសនៅលើសាកលលោក។ នៅពេលថ្មីៗនេះ ក្នុងជំនួបរវាងនាយករដ្ឋមន្ត្រីប្រទេសទាំងពីរ សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោក លី ឈាង ក្នុងឱកាសដែលថ្នាក់ដឹកនាំទាំងពីរអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅប្រទេសឡាវ រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ក៏បានផ្ដល់ជំនួយជាថវិកាឥតសំណងប្រមាណ៤២,៤លានដុល្លារបន្ថែមទៀតដល់រដ្ឋាភិបាលកម្ពុជា។
សម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ មហាអំណាចចិន បានជួយទំនុកបម្រុងដល់ការកសាងទំនើបកម្មក្នុងកងយោធពលខេមរភូមិន្ទ ដូចជា នៅវិទ្យាស្ថានកងទ័ពជើងគោក នៅមូលដ្ឋានរាម បញ្ជាការដ្ឋានការពារអាកាស ក៏ដូចជានៅបញ្ជាការដ្ឋានកាំភ្លើងធំ និងនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ជាដើម។ ក្នុងន័យនេះ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានថ្លែងអំណរគុណចំពោះការជួយរបស់ភាគីចិន។
ការគូសបញ្ជាក់ខាងលើរបស់លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅក្នុងឱកាសទទួលជួបគណៈប្រតិភូកងកម្លាំងប៉ូលិសប្រដាប់អាវុធនៃកងទ័ពរំដោះប្រជាជនចិន ដឹកនាំដោយឧត្តមសេនីយ៍ឯក ជូ គួរពីវ អនុប្រធាននយោបាយ នារសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ នៅអគ្គបញ្ជាការដ្ឋាន ខណៈដែលប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានសម្តែងការស្វាគមន៍ចំពោះដំណើរបំពេញទស្សនកិច្ចរបស់គណៈប្រតិភូកងកម្លាំងប៉ូលិសប្រដាប់អាវុធនៃកងទ័ពរំដោះប្រជាជនចិននៅកម្ពុជា ស្របពេលដែលទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរកំពុងមានការរីកចម្រើន។
ឧត្តមសេនីយ៍ឯក ជូ គួរពីវ អនុប្រធាននយោបាយនៃកងកម្លាំងប៉ូលិសប្រដាប់អាវុធចិន បានលើកឡើងពីចំណងមិត្តភាពកម្ពុជា-ចិន ដែលដែលជាមិត្តយូរអង្វែង បង្ហាញយ៉ាងច្បាស់ពីគោលនយោបាយការទូត តម្កល់ទុកគ្នាក្នុងឋានៈអាទិភាព ពិសេសការរួមសុខរួមទុក្ខជាមួយគ្នានៃប្រទេសទាំងពីរ បានក្លាយជាគំរូភាពនៃទំនាក់ទំនងមេត្រីភាពរវាងប្រទេសធំ តូច និងឆ្លុះបញ្ចាំងពីការគោរពគ្នា ភាពសុខដុមរមនាជាមួយគ្នា។

ដោយត្រូវនឹងខួប៧៥ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ក៏ដូចជាខួប៦៦ឆ្នាំនៃចំណងការទូតកម្ពុជា-ចិន ដែលជាទំនាក់ទំនងកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ហើយបានក្លាយជាទំនាក់ទំនងការទូតគម្រូផង លោកនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានសម្ដែងការអបអរសាទរ និងបានបញ្ជាក់ជាថ្មីពីជំហររបស់កម្ពុជាចំពោះគោលនយោបាយចិនមួយ ដោយទទួលស្គាល់សាធារណរដ្ឋប្រជាមានិតចិន ជាអាជ្ញាធរស្របច្បាប់តែមួយគត់តំណាងឱ្យប្រទេសចិន និងប្រឆាំងដាច់ខាតរាល់ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន។

តាមរយៈជំនួបនេះដែរ លោកអគ្គមេបញ្ជាការ ក៏បានសំណូមដល់ភាគីចិន ក្នុងការផ្លាស់ប្ដូរទស្សនកិច្ចគ្នានៅគ្រប់កម្រិត ការផ្ដល់ព័ត៌មានពីគ្នាទៅវិញទៅមក ដើម្បីប្រឆាំងពួកជ្រុលនិយម ការផ្លាស់ប្ដូរព័ត៌មានប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែននានា ការជួញដូរមនុស្ស និងជួញដូរគ្រឿងញៀន ជាដើម ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការកសាងធនធានមនុស្សក្នុងកងយោធពលខេមរភូមិន្ទ៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៩ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៨ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានជាតិ១៣ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz


