ព័ត៌មានជាតិ
រដ្ឋាភិបាលឧបត្ថម្ភសាច់ប្រាក់លើកទី៥៣ដល់កម្មករនិយោជិតជិត៤ពាន់ ដែលត្រូវព្យួរការងារដោយសារជំងឺកូវីដ១៩
រដ្ឋាភិបាលបានបន្តឧបត្ថម្ភសាច់ប្រាក់ដល់កម្មករនិយោជិតជិត៤ពាន់នាក់បន្ថែមទៀត ដែលត្រូវព្យួរការងារដោយសារជំងឺកូវីដ១៩ដើម្បីជួយសម្រាលបន្ទុកក៏ដូចជាដោះស្រាយជីវភាពប្រចាំថ្ងៃជួនដល់បងប្អូនកម្មករ។
យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលចុះនៅថ្ងៃទី១១មីនា នេះជាលើកទី៥៣ហើយដែលរដ្ឋាភិបាលបានបើកផ្ដល់ប្រាក់ឧបត្ថម្ភ ជូនបងប្អូនកម្មករនិយោជិតដែលលើកនេះមានកម្មករបិយជិតចំនួន៣ ៩០៥ នាក់ នៅរោងចក្រ សហគ្រាសចំនួន២៣ក្នុងវិស័យកាត់ដេរ និងវិស័យទេសចរណ៍ដែលត្រូវបានព្យួរកិច្ចសន្យាការងារ ស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល។

ក្រសួងការងារបានបន្តថា ចំពោះប្រាក់ឧបត្ថម្ភនេះគឺធ្វើឡើងតាមរយៈធនាគារឯកទេសវីងហើយត្រូវបើកផ្តល់ជាប្រាក់រៀល និងអាស្រ័យលើចំនួនថ្ងៃ នៃការព្យួរកិច្ចសន្យាការងារក្នុងនោះចំនួន ១២១៥០០រៀលស្មើនឹង៣០ដុល្លារអាមេរិកសម្រាប់ព្យួរការងាររយៈពេលចាប់ពី១១ថ្ងៃដល់២០ថ្ងៃនិង១៦២០០០រៀលស្មើនឹង៤០ដុល្លារអាមេរិកសម្រាប់ព្យួរការងាររយៈពេលចាប់ពី២១ថ្ងៃដល់១ខែ។
ចំពោះបងប្អូនដែលព្រួរការងាររយៈពេល២ខែត្រូវបើកប្រាក់ឧបត្ថម្ភជា២លើកដោយលើកទី២ត្រូវបើកនៅថ្ងៃទី២៣ខែមីនាឆ្នាំ២០២១។
ក្រសួងការងារបានបន្ថែមថា ក្រសួងបានរំលឹកថា ធនាគារឯកទេសវីង នឹងបង្វិលប្រាក់ឧបត្ថម្ភនេះ ជូនរាជរដ្ឋាភិបាលវិញ ប្រសិនជាបងប្អូនខកខានមិនបានទៅបើកប្រាក់ឧបត្ថម្ភនេះ ក្នុងរយៈពេល១០ថ្ងៃ បន្ទាប់ពីទទួលបានសារតាមទូរសព្ទពីធនាគារឯកទេសវឹង។

ក្រសួងបានបញ្ជាក់ថាដើម្បីបើកប្រាក់ឧបត្ថម្ភនេះ បងប្អូនត្រូវយកអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរនិងទូរសព្ទដែលទទួលបានសារនោះទៅកាន់ភ្នាក់ងារវីង ដែលនៅជិតបំផុតហើយមិនតម្រូវឲ្យបង់ថ្លៃសេវាទៅភ្នាក់ងារវីងឡើយពេលបើកប្រាក់ឧបត្ថម្ភនេះ។
ក្នុងករណីបងប្អូនកម្មករនិយោជិត ដែលបម្រើការងារនៅរោងចក្រ សហគ្រាស២៣មិនបានទទួលសារទូរស័ព្ទពីធនាគារឯកទេសវីង នោះត្រូវធ្វើទំនាក់ទំនងសួរព័ត៌មានបន្ថែម ឬធ្វើបច្ចុប្បន្នភាពលេខទូរសព្ទរបស់ខ្លួន ទៅរដ្ឋបាលរោងចក្រសហគ្រា សរបស់ខ្លួនជាបន្ទាន់ ៕

អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ២៣ ម៉ោង ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ