ព័ត៌មានជាតិ
រដ្ឋបាលខេត្តកណ្ដាលចាត់តាំង៤ក្រុមការងារត្រៀមទទួលប្រជាពលរដ្ឋនៅព្រំដែនថៃ
រដ្ឋបាលខេត្តកណ្ដាលបានចាត់តាំងឱ្យមាន៤ក្រុមការងារដើម្បីសម្របសម្រួលជាមួយរដ្ឋបាលខេត្តជាប់ព្រំដែនថៃដើម្បីរៀបចំទទួល និងគ្រប់គ្រង ពលករ ប្រជាពលរដ្ឋដែលវិលត្រឡប់មកស្រុកកំណើតនៅតាមស្រុកក្រុងនៃខេត្តកណ្ដាលវិញ។

លោក គ្រុយ ម៉ាឡែន បានមានប្រសាន៍ប្រាប់ កម្ពុជាថ្មី នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះថា នៅសាលាខេត្តកណ្ដាលថ្ងៃនេះ លោកបានដឹកនាំកិច្ចប្រជុំ ក្រុមការងារសម្របសម្រួល ជាមួយរដ្ឋបាលខេត្តជាប់ព្រំដែនប្រទេសថៃ ដើម្បីត្រៀមទទួលប្រជាពលរដ្ឋ និងពលករ មកពីប្រទេសថៃ។ ក្នុងនោះរដ្ឋបាលខេត្តកណ្ដាលបានចាត់តាំង៤ក្រុមការងារដែលមានគោលដៅពាក់ព័ន្ធខេត្តបន្ទាយមានជ័យ ឧត្ដរមានជ័យ បាត់ដំបង ប៉ៃលិន និងកោះកុងជាដើម។

លោក គ្រុយ ម៉ាឡែន មានប្រសាសន៍ថា៖ “ក្រុមការងារទាំង៤នេះ មានក្រុមសមាសភាព៦ទៅ៧រូបដើម្បីអនុវត្តភារកិច្ច សម្រួលសម្រួលទទួលព័ត៌មាន ទិន្ន័យពលកររៀបចំទទួលមកភូមិកំណើតវិញ។ នៅក្នុងការសម្របសម្រួលកិច្ចការនេះ យើងត្រូវពិនិត្យកិច្ចការជាក់ស្ដែង ដល់ប្រជាពលរដ្ឋទាំងអស់ ដែលកន្លងមកបានចូលមកទឹកដីកម្ពុជាហើយ ត្រូវបានខេត្តដែលជាប់ព្រំដែនធ្វើចត្តាឡីស័ក១៤ថ្ងៃ ហើយតាមគោលការណ៍ណែនាំរបស់ប្រមុខរដ្ឋាភិបាល គឺយើងជាខេត្តសាមីរបស់ប្រជាពលរដ្ឋ ពលករទាំងនោះ គឺត្រូវសម្របសម្រួលជាមួយអង្គភាពកងពលនៅជាប់ព្រំដែនដើម្បីសម្របសម្រួលដឹកជញ្ជូនមកខេត្តយើងវិញ។”

លោក គ្រុយ ម៉ាឡែន បានបញ្ជាក់បន្ថែមថា រដ្ឋបាលខេត្តកណ្ដាលបានសហការជិតស្និទ្ធិជាមួយរដ្ឋបាលខេត្តជាប់ព្រំដែនថៃដើម្បីផ្ដល់ និងទទួលព័ត៌មានគ្នាទៅវិញទៅមកពីចំនួន និងពេលវេលាដែលត្រូវបញ្ជូននូវប្រជាពលរដ្ឋ ពលករដែលវិលត្រឡប់ពីប្រទេសថៃ។

លោក គ្រុយ ម៉ាឡែន មានប្រសាសន៍ថា៖ “ជាក់ស្ដែងមកដល់ពេលនេះ យើងបានសម្របសម្រួលទទួលពលករបានរាប់រយនាក់ហើយ ដើម្បីបញ្ជូន និងបែងចែកតាមបណ្ដាក្រុងស្រុកដែលជាលំនៅឋានរបស់ពួកគាត់ ហើយយើងនឹងត្រៀមទទួលប្រជាពលរដ្ឋជាច្រើនបន្តទៀត ដែលក្នុងនោះកងពលលេខ៩៩ ជាអ្នកសម្របសម្រួលដឹកជញ្ជូន ហើយយើងទទួលសម្របសម្រួលឱ្យពួកគាត់ស្នាក់នៅកន្លែងមណ្ឌលចត្តាឡីស័ករួមមួយ មុននឹងបញ្ជូនឱ្យទៅធ្វើចត្តាឡីស័កនៅមូលដ្ឋានរស់នៅរបស់ពួកគាត់”។

គួរបញ្ជាក់ថា នៅពេលនេះ ប្រជាពលរដ្ឋ ពិសេសពលករដែលបានធ្វើការនៅប្រទេសថៃ បានត្រឡប់មកភូមិកំណើតខ្លួនវិញ ដោយសារបណ្ដាខេត្តនៅប្រទេសថៃមានការស្រាកស្រាន្តរីករាលដាលនៃជំងឺកូវីដជាងមុន ធ្វើឱ្យពួកគាត់មានលទ្ធភាពធ្វើដំណើរវិលត្រឡប់មកកម្ពុជាវិញតាមច្រកព្រំដែន។ ជាមួយគ្នានេះ ដោយសារថៃក៏ជិតចូលឆ្នាំដូចខ្មែរ ហើយការងារនៅទីនោះត្រូវបានកាត់បន្ថយដែលធ្វើឱ្យពលករអស់ការងារ ហើយចង់មករកការងារនៅក្នុងប្រទេសកំណើតវិញ៕
អត្ថបទ៖ ច័ន្ទ វីរៈ
សូមអានព័ត៌មានពាក់ព័ន្ធ៖
រដ្ឋបាលខេត្តកណ្ដាលត្រៀមមណ្ឌលចត្តាឡីស័កធំៗ៣ដើម្បីទទួលលំហូរប្រជាពលរដ្ឋខ្មែរពីថៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


