ព័ត៌មានជាតិ
អាជ្ញាធរខេត្តកោះកុង ប្រាប់មន្ទីរអង្គភាព និងរដ្ឋបាលថ្នាក់ក្រោម ត្រូវកាន់កាប់រដ្ឋសម្បត្តិរដ្ឋប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់
កោះកុង ៖ អភិបាលស្តីទីខេត្តកោះកុង ព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ បានក្រើនរម្លឹកដល់មន្ទីរអង្គភាព និងរដ្ឋបាលថ្នាក់ក្រោមត្រូវកាន់កាប់រដ្ឋសម្បត្តិរដ្ឋប្រកបដោយប្រសិទ្ធិភាព និងស្មារតីទទួលខុសត្រូវខ្ពស់ដែលរាជរដ្ឋាភិបាលប្រគល់ជូន។

លោក សំ ឃិតវៀត អភិបាលស្តីទីខេត្តកោះកុង ពន្យល់ណែនាំក្តែងៗដល់ប្រធានអង្គភាព មន្ទីរពាក់ព័ន្ធ ពិសេសរដ្ឋបាលក្រុងស្រុកឃុំសង្កាត់ គប្បីពិនិត្យគ្រប់គ្រងរាល់ទ្រព្បសម្បត្តិរបស់រដ្ឋទាំងអស់ដែលកំពុងមានហើយមិនត្រូវបានបាត់បង់ធ្លាក់ទៅដល់ដៃជូនខិលខូចនោះទេ។

នៅក្នុងកិច្ចប្រជុំពិភាក្សាស្តីពីការគ្រប់គ្រង និងប្រើប្រាស់អចលនទ្រព្យរបស់រដ្ឋ នៅសាលមហោស្រពខេត្ត លោកអភិបាលស្តីទីខេត្ត លើកឡើងទៀតថា បញ្ហាប្រឈមរបស់ មន្ទីរអង្គភាពក្នុងការដោះស្រាយត្រួតពិនិត្យផ្ទៀងផ្ទាត់ការរៀបចំបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋជារៀងរាល់ឆ្នាំ និងជំរុញការធ្វើប័ណ្ណកម្មសិទ្ធិរបស់មន្ទីរអង្គភាពទូទាំងខេត្ត។

លោក សំ ឃិតវៀត បានណែនាំដល់មន្ទីរអង្គភាពរដ្ឋបាលក្រុងស្រុកដល់ឃុំសង្កាត់ កន្លងទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលជាអាជ្ញាធរគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងជាសេនាធិការរបស់រាជរដ្ឋាភិបាលក្នុងការគ្រប់គ្រងនិងចាត់ចែង ទ្រព្យសម្បត្តិរដ្ឋ បានខិតខំពង្រឹងការគ្រប់គ្រង និងការរៀបចំបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ ដោយចេញផ្សាយនូវលិខិតបទដ្ឋានគតិយុត្តិ។

មិនត្រឹមតែប៉ុណ្ណោះ ក្រសួង រដ្ឋបាលខេត្ត និងមន្ទីរសេដ្ឋកិច្ច បានចុះធ្វើការណែនាំផ្សព្វផ្សាយដល់ អាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋជាប្រចាំក្នុងការរៀបចំបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋជាពិសេសក្នុងគោលបំណង ដើម្បីក្តាប់បាននូវយថាប្រភេទ បរិមាណ គុណភាព ទាំងចលនវត្ថុ និងអចលនវត្ថុ របស់មន្ទីរអង្គភាពដែលកំពុងគ្រប់គ្រង កាន់កាប់ ប្រើប្រាស់ ចាត់ចែង និងថែរក្សានូវទ្រព្យសម្បត្តិរដ្ឋទាំងអស់នោះ។

ជាស្មារតីដឹកនាំ និងគ្រប់គ្រងអចលនទ្រព្យរបស់រដ្ឋជុំវិញខេត្តកោះកុង រដ្ឋបាលខេត្តណែនាំដល់គ្រប់មន្ទីរអង្គភាព រដ្ឋបាលថ្នាក់ក្រោមទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ ដើម្បីស្វែងយល់ឱ្យបានកាន់តែច្បាស់នូវវិធាននីតិវិធី និងបច្ចេកទេសនានា ដោយខិតខំគោរពឱ្យបានខ្ជាប់ខ្ជួនតាមក្របខ័ណ្ឌ និងបណ្តាវិធានការ ព្រមទាំងគោលការណ៍ និងបច្ចេកទាំងឡាយ ដើម្បីទទួលបានភាពសុក្រិត្យ និងគណនេយ្យភាព៕
អត្ថបទ ៖ សិរីវឌ្ឍនៈ


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


