ព័ត៌មានជាតិ
កម្ពុជាបានទទួលការចាប់អារម្មណ៍រហូតចុះកិច្ចព្រមព្រៀងជាមួយ ចិន ជប៉ុន កូរ៉េ សហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិក
ភ្នំពេញ ៖ លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងថា ចំពោះវិស័យកម្មសិទ្ធិបញ្ញានៅកម្ពុជា ទាក់ទងកិច្ចសហប្រតិបត្តិការផ្នែកប្រកាសនីយបត្រតក្កកម្ម (Patent Cooperation ) ដែលជាជំហានដំបូងបានទទួលការចាប់អារម្មណ៍ពីបណ្តាប្រទេសធំៗជាបន្តបន្ទាប់ ហើយឈានទៅចុះកិច្ចព្រមព្រៀងលើអនុស្សរណៈយោគយល់គ្នារួមមាន ប្រទេសចិន ជប៉ុន កូរ៉េ សហគមន៍អឺរ៉ុប និងថ្មីៗនេះ ជាមួយសហរដ្ឋអាមេរិក។
លោកកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ថ្លែងបែបនេះខណៈទទួលជួបជាមួយលោកMichael Tan Keng Siong ឯកអគ្គរដ្ឋទូតសឹង្ហបុរីប្រចាំកម្ពុជាដែលទើបចប់អាណត្តិនាព្រឹកថ្ងៃទី០៥ ខែវិច្ឆកា ឆ្នាំ២០២០ នៅទីស្ដីការក្រសួង។

លោកកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានសម្តែងការស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះបេសកកម្មការទូតរបស់ឯកអគ្គរដ្ឋទូត Michael Tan Keng Siong នៅកម្ពុជា ក្នុងកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរ។
ដោយឡែកចំពោះទំនាក់ទំនងជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏បានស្ថិតនៅក្នុងកំរិតមួយគួរកត់សំគាល់។ ជាពិសេសលើវិស័យកម្មសិទ្ធិបញ្ញា ទាក់ទងកិច្ចសហប្រតិបត្តិការផ្នែកប្រកាសនីយបត្រតក្កកម្ម (Patent Cooperation ) ដែលជាជំហ៊ានដំបូង អាចឲ្យកម្ពុជាទទួលការចាប់អារម្មណ៍ពីបណ្តាប្រទេសធំៗជាបន្តបន្ទាប់ ហើយឈានទៅចុះកិច្ចព្រមព្រៀងលើអនុស្សារណៈយោគយល់គ្នារួមមាន៖ប្រទេសចិន ជប៉ុន កូរ៉េ សហគមន៌អឺរ៉ុប និងថ្មីៗនេះ ជាមួយសហរដ្ឋអាមេរិក ។
លោកMichael Tan Keng Siong ឯកអគ្គរដ្ឋទូតសឹង្ហបុរីប្រចាំកម្ពុជា ដែលទើបចប់អណត្តិ បានបង្ហាញនូវទឹកចិត្តរីករាយ ចំពោះការបំពេញបេសកកម្មកាទូតដ៏ជោគជ័យនៅកម្ពុជា និងលទ្ធផលផ្លែផ្កានៃទំនាក់ទំនងជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៌ ។ ជាមួយគ្នានេះ ឯកអគ្គរដ្ឋទូតសឹង្ហបុរី ក៏បានអបអរសាទរចំពោះការប្តូរឈ្មោះក្រសួង ដោយបានបន្ថែមមុខងារនៃវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៌នៅក្នុងនោះ ដែលជាវិស័យដ៏មានសារៈសំខាន់ ក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤។
ទន្ទឹមគ្នានោះឯកអគ្គរដ្ឋទូតសឹង្ហបុរីក៏បានរំលឹកពីប្រវត្តិរបស់លោកកិត្តិសេដ្ឋាបណ្ឌិត ដែលមានភាពសកម្មខាងវិស័យសេដ្ឋកិច្ចលើឆាកអន្តរជាតិ ។ ជាពិសេស ការចរចាររបស់កម្ពុជា ចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) និងសមាជិកនៃអង្គការអន្តរជាតិជាច្រើនទៀត តាំងពីទេសរដ្ឋមន្ត្រី នៅជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ។
ជាចុងក្រោយដៃគូរសន្ទនាបានបង្ហាញនូវការមើលឃើញថា៖តាមរយៈកិច្ចខិតខំប្រឹងប្រែងរួម សេដ្ឋកិច្ចនៃប្រទេសទាំងពីរកំពុងមានដំណើរការល្អប្រសើរ បើទោះបីកំពុងជួបវិបត្តិកូវីដ១៩ ក៏ដោយ ព្រមទាំងបានបង្ហាញនូវជំហរសហការគាំទ្រ និងជំរុញការអភិវឌ្ឍន៍បន្ថែមទៀត លើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលជាវិស័យទើបបញ្ចូលថ្មីរបស់ក្រសួង៕
វិមាន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


