ព័ត៌មានជាតិ
NEA ប្រកាសពីឱកាសការងារជាង ៤ ម៉ឺនកន្លែង នៅទូទាំងប្រទេស
នៅថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រកាសពីឱកាសការងារក្នុងស្រុកចំនួន ៤៤ ៩៣៥ កន្លែង ក្នុងវិស័យសំខាន់ៗ ចំនួន ៣ ធំៗ នៅទូទាំងប្រទេស សម្រាប់សាធារណជន យុវជន ងាយស្រួលជ្រើសរើសចូលបម្រើការងារតាមជំនាញដែលខ្លួនមាន។

បើតាម លោករដ្ឋលេខាធិការ ឱកាសការងារជាង ៤ ម៉ឺនកន្លែងនោះ មានក្នុងវិស័យដូចជា វិស័យឧស្សាហកម្ម ចំនួន ៣២ ១៥៥ កន្លែង វិស័យកសិកម្មចំនួន ៣ ០៧៦ កន្លែង និងសេវាកម្មចំនួន ៩ ៧០៤ កន្លែង ដែលត្រូវបានប្រកាសជ្រើសរើសក្នុងបណ្ដាខេត្តជាច្រើនដូចជា ៖ ខេត្តកំពង់ស្ពឺ, ខេត្តកំពង់ឆ្នាំង, រាជធានីភ្នំពេញ, ខេត្តស្វាយរៀង, រតនគីរី, ក្រចេះ, តាកែវ, កណ្ដាល, បន្ទាយមានជ័យ, ស្ទឹងត្រែង, កំពង់ចាម និងបណ្ដាខេត្តផ្សេងៗ ទៀត។
ក្នុងនោះដែរ តម្រូវការកម្លាំងពលកម្មមានដូចជា មន្ត្រីឥណទាន និងប្រាក់កម្ចី, អ្នកបញ្ជាម៉ាស៊ីនដេរ, អ្នកត្រួតពិនិត្យដំណើរការផលិតលោហធាតុ, យន្តការី និងអ្នកដំឡើងអគ្គិសនី និងបុគ្គលិកផ្នែកកត់ត្រាស្ថិតិ ហិរញ្ញវត្ថុ និងធានារ៉ាប់រង និងមុខរបរផ្សេងៗ ជាច្រើនទៀត។ យុវជន សិស្ស និស្សិត សូមមេត្តាទាក់ទងទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈទូរសព្ទ ១២៩៧ ឬ ១២៨៦ ឬ តេលេក្រាម និង CoolApp លេខ ០៧៧ ២៣ ២៣ ៧៨ ដើម្បីចុះឈ្មោះ និងសម្ភាសភ្លាមៗ។

ទន្ទឹមនឹងឱកាសការងារនៅក្នុងស្រុកច្រើនសម្បូរបែប លោករដ្ឋលេខាធិការ បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ សូមចាប់យកឱកាសការងារដែលនៅក្បែរខ្លួន ហើយសូមកុំទៅធ្វើការងារដោយខុសច្បាប់នៅក្រៅប្រទេស ខណៈឱកាសការងារក្នុងស្រុកត្រូវបានប្រកាសជាហូរហែ និងជាច្រើនម៉ឺនកន្លែងជារៀងរាល់សប្ដាហ៍ ដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
លោករដ្ឋលេខាធិការបានបន្ថែមថា ប្រជាពលរដ្ឋ សូមធ្វើការពិចារណាអំពីឱកាសការងារក្នុងស្រុកដែលកំពុងមានតម្រូវការជាខ្លាំងនៅឆ្នាំ ២០២៤ និងឆ្នាំ ២០២៥ ខាងមុខ ខណៈការធ្វើការក្នុងស្រុកនាពេលបច្ចុប្បន្នទទួលបានអត្ថប្រយោជន៍ច្រើនដូចទៅនឹងបណ្តាប្រទេសជិតខាងផងដែរ។ ក្នុងនោះ ទី ១.ប្រាក់ឈ្នួលសមរម្យ , ទី ២.កន្លែងការងារនៅក្បែរផ្ទះ ,និង ទី ៣.ការចំណាយទាបដែលអាចឱ្យប្រជាពលរដ្ឋសន្សំសំចៃការចាយវាយជាប្រចាំបាន។

គួរបញ្ជាក់ថា ចាប់ពីខែសីហា ឆ្នាំ ២០២៣ ដល់ខែសីហា ឆ្នាំ ២០២៤ ពោលគឺ ១ ឆ្នាំ ដំបូង នៃរាជរដ្ឋាភិបាលអាណត្តិទី ៧ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សម្រេចបានសមិទ្ធផលគួរឱ្យកត់សម្គាល់លើកិច្ចការស្វែងរកឱកាសការងារជូនប្រជាពលរដ្ឋកម្ពុជា។
ទន្ទឹមនេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) បានរៀបចំកម្មវិធី “វេទិកាការងារ” ជាប្រចាំ ដើម្បីបង្កើតកន្លែងជួបគ្នាដោយងាយស្រួលរវាងនិយោជក និងអ្នកស្វែងរកការងារ ក្នុងការដាក់ពាក្យ និងសម្ភាសការងារភ្លាមៗ រួមមាន ៖ កិច្ចសម្ភាសការងារ វេទិកាការងារ និងពិព័រណ៍ការងារថ្នាក់ខេត្ត និងថ្នាក់ជាតិ ដែលក្រុមហ៊ុន សហគ្រាសធំៗ ជាច្រើន អាចចូលរួមដាក់តាំងបង្ហាញឱកាសការងារជូនសាធារណជន។

លើសពីនេះ NEA ក៏មានមជ្ឈមណ្ឌលការងារចំនួន ១៤ និងមជ្ឈមណ្ឌលការងារចល័តចំនួន ៧ ដើម្បីផ្តល់ព័ត៌មាន និងសេវាការងារដោយផ្ទាល់ ជូនយុវជន សិស្ស/និស្សិត នៅតាមគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាល និងសាកលវិទ្យាល័យនានា នៅទូទាំងប្រទេសផងដែរ៕






-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២០ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


