Connect with us

ព័ត៌មានជាតិ

រូប​សំណាក​បង្កង នឹង​លេចចេញ​ជា​រូបរាង​នាពេល​ឆាប់ៗ​ក្នុង​ខេត្តតាកែវ​ដើម្បី​បង្ហាញ​ជា​ខេត្ត​ល្បី​ឈ្មោះ​ បង្កង​ធម្មជាតិ​

បានផុស

នៅ

លោក អ៊ូច ភា អភិបាលនៃគណៈ​អភិបាល​ខេត្តតាកែវ បាន​អះអាងថា រដ្ឋបាល​ខេត្តតាកែវ នឹង​កសាង​រូបសំណាក​បង្កងដ៏​ធំ​មួយ​នៅ​ផ្លូវ​ចូលទៅ​ទី​រួម​ខេត្តតាកែវ ត្រង់ចំណុចបឹង​អូរ​ចំបក ដែល​ស្ថិត​នៅ​ភូមិ​ខ្សឹង សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការកសាង​រូបសំណាក​បង្កង​នៅត្រង់ចំណុច​ផ្លូវ​ចូលទៅ​ទី​រួម​ខេត្តតាកែវនេះ ព្រោះថាខេត្តតាកែវ គឺជា​ខេត្ត​ដែលមាន​ម្ហូប​ល្បីឈ្មោះ គឺបង្កង​ធម្មជាតិ ហើយ​ជា​ខេត្ត​ដែល​ល្បី​ទូទាំងប្រទេស​ផងដែរ។ ម្យ៉ាង​ទៀត​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ពួកគាត់​ធ្វើដំណើរ​ឆ្លងកាត់ ឬទៅលេងខេត្តតាកែវ គឺ​នឹក​ឃើញ​ម្ហូប​មុនគេ គឺ​បង្កង​ធម្មជាតិដែលមាន​រស់ជាតិ​ឆ្ងាញ់​ពិសារ និង​ពង​ទា​កូន ។​

លោក​អភិបាលខេត្តតាកែវបន្ថែមទៀតថា រដ្ឋបាលខេត្ត​មាន​គម្រោង​កសាង​រូបសំណាក​បង្កង​នេះ តាំងពី​យូរណាស់​ហើយ ដោយបាន​ចាក់ដី​លុប​បឹង​អូរ​ចំបក់​មួយផ្នែក សម្រាប់​កសាង​រូបសំណាក់​បង្កង ប៉ុន្តែ​បច្ចុប្បន្ន​រដ្ឋបាលខេត្ត​កំពុង​កៀងគរ​សប្បុរសជន ដើម្បី​ចូលរួម​ឧបត្ថម្ភ​គាំទ្រ​រៀបចំ​សាង​សង់ ដូច​មាន​ក្នុង​គម្រោ​ង​ប្លង់​ជូន​ភ្ជាប់ ហើយ​ម្យ៉ាងទៀត រដ្ឋបាលខេត្ត​ក៏មាន​គម្រោង​កសាង​រូបសំ​ណាក​ពង​ទា​កូន​ផងដែរ ៕

​អត្ថបទ ៖ រ៉ា​វុ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អំពើពុករលួយ ធ្វើឱ្យប្រធានសមាគមបាល់ទាត់ថ្នាក់ជាតិរបស់ប្រទេសចិន ត្រូវជាប់ពន្ធនាគារអស់មួយជីវិត

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្នុង​ត្រីមាស​ទី១​ឆ្នាំនេះ ខេត្ត​កែប នាំចេញ​ផ្លែស្វាយ​កែវ​រមៀត​ជាង ៧​ពាន់​តោន កើនឡើង ៨២%

ព័ត៌មានជាតិ៨ ម៉ោង មុន

ផ្លូវ​ប្រប​មាត់​ព្រែក​ពី​គល់​ស្ពាន​ថ្មី​ដល់​ស្ពាន​ចាស់ រួម​ជា​មួយ​សួន​កម្សាន្ត និង​លេច​រូបរាង​​ឆាប់​ៗក្នុងខេត្តកំពត

ព័ត៌មានជាតិ៨ ម៉ោង មុន

ដីព្រៃ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព ក្បែរ​បរិស្ថាន​តា​កឹង កំពុង​រង​ការ​ឈូសឆាយ​កាប់បំផ្លាញ

ព័ត៌មានជាតិ៩ ម៉ោង មុន

កម្ពុជា-ថៃ ជួបប្រជុំ​ទ្វេភាគី​លើក​ទី​១៤​ស្តីពី​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន

Sokha Hotels

ព័ត៌មានពេញនិយម