ព័ត៌មានជាតិ
ចុះផ្អាក បណ្តាក្លឹបកម្សាន្ដ និងខារ៉ាអូខេ កន្លែងម៉ាស្ស ក្នុងក្រុងសិរីសោភ័ណ
គណៈបញ្ជាការឯកភាព ក្រុងសិរីសោភ័ណ បានចុះធ្វើការផ្អាក KTV ក្លឹបកម្សាន្ត បៀរហ្កាឌិន និង បណ្តាក្លឹបកម្សាន្ត កន្លែងម៉ាស្សា ត្រូវបានកម្លាំងចម្រុះចុះបិទជាបណ្តោះអាសន្ន ដើម្បីចូលរួមចំណែកទប់ស្កាត់ជាមួយរាជរដ្ឋាភិបាល ពេលដែលមេរោគកូវីដ-១៩ កំពុងរីករាលដាលមកដល់ខេត្តបន្ទាយមានជ័យ កាលពីយប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១។

លោក ហ៊ឹល រ៉ាយ៉ា បានប្រាប់ឲ្យដឹងថា លោកបានដឹកនាំកម្លាំងចម្រុះបន្តធ្វើការចុះត្រួតពិនិត្យ និងជំរុញការអនុវត្តគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងវិធានសុវត្ថិភាព សម្រាប់អាជីវកម្មសេវាកម្មទូទាំងក្រុងសិរីសោភ័ណ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ និងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត ស្តីពីការផ្អាកដំណើរការអាជីវកម្មក្លឹបកម្សាន្ត។



ក្នុងការចុះត្រួតពិនិត្យនោះក្រុមការងារ ក៏បានណែនាំឲ្យរាល់អាជីវកម្មអាហារដ្ឋាន ភោជនីយដ្ឋាន ដែលមានតន្រី្តចាក់កំដរមេត្តាធ្វើការផ្អាកសកម្មភាពមានភ្លេងកំដរ ក្នុងដំណើរអាជីវកម្មរបស់ខ្លួនចាប់ពីពេលនេះតទៅសិន ហើយចំពោះអាជីវកម្មម៉ាស្សាតាមផ្ទះល្វែង ក្រុមការងារបានស្នើឲ្យម្ចាស់អាជីវកម្មធ្វើការផ្អាកប្រកបអាជីវកម្មជាបណ្តោះអាសន្នផងដែរ ដើម្បីបង្ការនិងទប់ស្កាត់នូវជំងឺដ៏កាចសាហាវនៅក្នុងសហគមន៍នេះផងដែរ៕
អត្ថបទ៖ វ៉ាន់ ណាង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


