ព័ត៌មានជាតិ
រដ្ឋមន្ត្រីការងារ សង្ឃឹមថា អង្គការ ILO-BFC នឹងជួយវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង ឱ្យកាន់តែប្រសើរ
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សង្ឃឹមថា លោកស្រី Froukje Boele ប្រធានគម្រោងកម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា នៃអង្គការអន្តរជាតិខាងការងារ (ILO-BFC) នឹងជួយធ្វើឱ្យមានការអភិវឌ្ឍកាន់តែប្រសើរសម្រាប់វិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប នៅក្នុងប្រទេសកម្ពុជា។ លោក ហេង សួរ ដាក់ក្ដីសង្ឃឹមបែបនេះ ក្នុងពេលជួបពិភាក្សាការងារជាមួយប្រធានគម្រោងកម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា នៃអង្គការអន្តរជាតិខាងការងារ (ILO-BFC) នាថ្ងៃទី០៨ ខែវិច្ឆិកា នេះ។

ជំនួបនេះ ផ្តោតលើកិច្ចពិភាក្សានៃវឌ្ឍនភាពនៃការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីគម្រោងកម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា ឆ្នាំ២០២៣-២០២៧ ក៏ដូចជាកិច្ចការអាទិភាពក្រោមផែនការសកម្មភាពរួមគ្នារវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងកម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា (BFC) សម្រាប់ឆ្នាំ២០២៥។
តាមរយៈជំនួបនេះ លោករដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍លោកស្រី ហ្រ្វោកខ្ជិស ប៊ូឡឺ (Froukje Boele) ដែលទើបទទួលតួនាទីជាប្រធានគម្រោងកម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា នៃអង្គការអន្តរជាតិខាងការងារ (ILO-BFC)។

ជាការឆ្លើយតប លោកស្រី Froukje Boele សូមថ្លែងអំណរគុណចំពោះលោករដ្ឋមន្ត្រី ដែលបានអនុញ្ញាតឱ្យលោកស្រី និងក្រុមការងារបានចូលជួបសម្តែងការគួរសម និងជម្រាបជូនពីការងារមួយចំនួនរបស់ ILO-BFC។
លោកស្រី ក៏បានបង្ហាញនូវក្តីរីករាយក្នុងកិច្ចសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងភាគីពាក់ព័ន្ធនានា ដើម្បីធ្វើយ៉ាងណាឱ្យកម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា ទទួលបានប្រសិទ្ធភាពខ្ពស់៕


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


