ព័ត៌មានជាតិ
ខេត្តតាកែវ ត្រៀមទូក ង ចំនួន ៥ ទូក ចូលរួមប្រឡងប្រណាំងក្នុងពិធីបុណ្យអុំទូក នៅមាត់ទន្លេ មុខព្រះបរមរាជវាំង
សម្រាប់ខេត្តតាកែវ ឆ្នាំ ២០២៤ នេះ មានទូក ង ចំនួន ៥ ទូក ត្រៀមចូលរួមប្រឡងប្រណាំង ក្នុងព្រះរាជពិធី បុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ ២០២៤ នៅមាត់ទន្លេមុខព្រះបរមរាជវាំង រាជធានីភ្នំពេញ។

នេះបើយោងតាមលិខិតដែលរដ្ឋបាលខេត្តតាកែវដាក់ស្នើសុំទៅ លោកអនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ កាលពីថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២៤។
ក្នុងលិខិតស្នើសុំនោះផងដែរ ក៏បានបញ្ជាក់ និងបង្ហាញពីព័ត៌មាន នៃទូកនីមួយៗ ដូចខាងក្រោម ៖ ១/ ទូកឈ្មោះ សម្ដេចវិបុលបញ្ញា បារមីមានជ័យ មានប្រវែង ៣៣,៥០ ម៉ែត្រ ចំណុះ ៧៤ នាក់ ទូកអុំបុរស មកពីស្រុកគីរីវង់។ ២/ ទូកឈ្មោះ គីរីវង់សុខសែនជ័យ មានប្រវែង ៣៣,៥០ ម៉ែត្រ ចំណុះ ៧៤ នាក់ ទូកអុំបុរស មកពីស្រុកគីរីវង់។ ៣/ ទូកឈ្មោះ តាកែវទ្រាំងសុខសែនជ័យ មានប្រវែង ៣០ ម៉ែត្រ ចំណុះ ៦៧ នាក់ ទូកអុំបុរស មកពីស្រុកទ្រាំង។ ៤/ ទូកឈ្មោះ សំបូរសាគរមុនីវ៉ាន់ដេតសុខសែនជ័យតេជៈសំរោងក្រិល មានប្រវែង ១៩,៥ ម៉ែត្រ ចំណុះ ២២ នាក់ ទូកអុំបុរសខ្នាតអន្តរជាតិ មកពីស្រុកអង្គរបូរី។ ៥/ ទូកឈ្មោះ សំណាងសសែនជ័យបារមីលោកតាកែវ មានប្រវែង ១៩,៦ ម៉ែត្រ ចំណុះ ២២ នាក់ ទូកអុំបុរសខ្នាតអន្តរជាតិ របស់រដ្ឋបាលខេត្តតាកែវ៕
អត្ថបទ ៖ វីរៈ




-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


