សន្តិសុខសង្គម
កម្លាំងគយចល័ត ចុះបង្ក្រាបទូកដឹកទំនិញគេចពន្ធនាំចូលពីប្រទេសវៀតណាម ២គ្រឿងនៅច្រកបាក់ដៃ ខេត្តតាកែវ
កម្លាំងគយចល័តបានចុះបង្ក្រាប និងស្កាត់ចាប់ទូកដឹកទំនិញនាំចូលពីប្រទេសវៀតណាមចំនួន ២គ្រឿង ដែលបានលួចលាក់ដឹកទំនិញចម្រុះគេចពន្ធ ដោយមិនបានប្រកាសបំពេញបែបបទនាំចូលឱ្យបានត្រឹមត្រូវ នៅចំណុចចម្ងាយប្រមាណ ៧ ទៅ ៨គីឡូម៉ែត្រ ពីមាត់ច្រកទ្វេភាគីបាក់ដៃ ខេត្តតាកែវ។

ដោយអនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់ពី លោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងលោកប្រធាននាយកដ្ឋានបង្ការ និងបង្ក្រាបបទល្មើស នូវវិធានការមុតស្រួចក្នុងការបង្ការនិងបង្ក្រាបអំពើរត់គេចពន្ធ និងបន្ទាប់ពីបានទទួលព័ត៌មានពីបណ្ដាញសម្ងាត់មកថា មានទូកដឹកទំនិញនាំចូលមកពីប្រទេសវៀតណាម តាមច្រកបាក់ដៃ ចំនួន២គ្រឿង មិនបានធ្វើការប្រកាសបំពេញបែបបទនាំចូលដល់មន្ត្រីការិយាល័យគយច្រក ឱ្យបានត្រឹមត្រូវនៅឡើយ។

មន្ត្រីនៃនាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើស ដែលដឹកនាំផ្ទាល់ដោយលោក ព្រាប គារ៉ាត អនុប្រធាននាយកដ្ឋាន ទទួលបន្ទុកជាសេនាធិការ ក្រុមអន្តរាគមន៍ពិសេស សហការជាមួយមន្ត្រីការិយាល័យគយនិងរដ្ឋាករ បាក់ដៃ ខេត្តតាកែវ កងរាជអាវុធហត្ថលើផ្ទៃប្រទេស កងរាជអាវុធហត្ថ ខេត្តតាកែវ ក្រោមការសម្របសម្រួលពីលោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ និងដឹកនាំផ្ទាល់ដោយលោក លីម ហ៊ន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវ បានចុះទៅដល់ទីតាំងដែលបណ្ដាញរាយការខាងលើមានចម្ងាយប្រមាណ ៧ទៅ៨ គីឡូម៉ែត្រពី មាត់ច្រកទ្វេភាគីបាក់ដៃ ខេត្តតាកែវ ដើម្បីធ្វើអនុលោមភាពទំនិញ។

កម្លាំងមានសមត្ថកិច្ចចម្រុះបានធ្វើការត្រួតពិនិត្យទៅលើទូកដឹកទំនិញនាំចូលមកពីប្រទេសវៀតណាម ចំនួន២គ្រឿង និងបានរកឃើញមានទំនិញចម្រុះ ចំនួនមួយភាគធំ មិនបានប្រកាសបំពេញបែបបទនាំចូល នៅការិយាល័យគយនិងរដ្ឋាករ បាក់ដៃ ឱ្យបានត្រឹមត្រូវនៅឡើយ។
ក្រោយប្រតិបត្តិការមធ្យោបាយដឹកជញ្ជូនទាំង២គ្រឿង និង ទំនិញល្មើស សមត្ថកិច្ចចម្រុះបានប្រគល់ឱ្យទៅម្ចាស់ទទួលខុសត្រូវ ក្នុងការថែរក្សាទុក មានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្រ ស្រុកអង្គរបូរី ខេត្តតាកែវ ដើម្បីរង់ចាំ ការសម្រចដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា៕





-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


