ព័ត៌មានជាតិ
មនុស្សចំនួន១៦៦នាក់ទៀត បានធ្វើតេស្តរកកូវីដ១៩ពាក់ព័ន្ធនឹងរដ្ឋមន្ត្រីការបរទេសហុងគ្រី
ភ្នំពេញ ៖ លោកស្រី វេជ្ជបណ្ឌិតយក់សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានមានប្រសាសន៍នៅល្ងាចថ្ងៃទី៥វិច្ឆិកានេះថានៅថ្ងៃទី៥វិច្ឆិកានេះក្រសួងសុខាភិបាលបានធ្វើតេស្តអ្នកដែលបានប៉ះពាល់ផ្ទាល់និងប្រយោលជាមួយរដ្ឋមន្ត្រីការបរទេសហុងគ្រីចំនួន១៦៦នាក់ទៀត ខណៈកាលពីម្សិលមិញក្រសួងបានធ្វើតេស្តចំនួន៦២៨នាក់រួចហើយ ដោយលទ្ធផលតេស្តអវិជ្ជមានកូវីដ១៩។
លោកស្រីបានបន្តថា ក្នុងចំណោមអ្នកទៅធ្វើតេស្តចំនួន១៦៦នាក់ក្នុងនោះក៏មានអ្នកសារព័ត៌មានផងដែរហើយខាងមន្ទីរពិសោធន៍កំពុងធ្វើពិសោធន៍សំណាកពួកគាត់ទាំងនោះថាតើមានឆ្លងជំងឺកូវីដ១៩ឬយ៉ាងណា។
យ៉ាងណាក៏ដោយ លោកស្រីគិតថាចំនួនអ្នកដែលប៉ះពាល់ផ្ទាល់និងប្រយោជាមួយរដ្ឋមន្ត្រីការបរទេសហុងគ្រីប្រហែលជាជិតអស់ហើយ។
គួរបញ្ជាក់ថា រដ្ឋមន្ត្រីក្រសួងការបរទេសនិងពាណិជ្ជកម្មហុងគ្រីបានធ្វើតេស្តវិជ្ជមានវីរុសកូរ៉ូណាបន្ទាប់ពីទៅដល់ប្រទេសថៃសម្រាប់ដំណើរទស្សនកិច្ចផ្លូវការបន្ទាប់បានចាកចេញពីបានបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការពីប្រទេសកម្ពុជា។
បើតាមរដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃលោក Anutin Charn virakul បាននិយាយថា លោក Peter Szijjarto និងគណៈប្រតិភូដែលមានសមាជិក១២នាក់ត្រូវបានធ្វើតេស្តក្រោយពេលចាកចេញពីប្រទេសកម្ពុជាប៉ុន្តែមានតែរដ្ឋមន្ត្រីក្រសួងការបរទេសម្នាក់ប៉ុណ្ណោះដែលត្រូវបានរកឃើញថាឆ្លងមេរោគនេះ៕
ដោយ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


