ព័ត៌មានជាតិ
ផ្សារថ្មី«បងប្អូនជនជាតិដើមភាគតិច» ជាសួនបន្លែផ្លែឈើធម្មជាតិនៅក្នុងក្រុងបានលុង ខេត្តរតនគិរី
នៅក្នុងក្រុងបានលុង ខេត្តរតនគិរី មិនត្រឹមតែមានការកែលម្អសោភ័ណ្ឌភាពឱ្យមានភាពទាក់ទាញ និងស្រស់ស្អាតនៅក្នុងក្រុងប៉ុណ្ណោះទេ ប៉ុន្តែ រដ្ឋបាលខេត្តរតនគិរី ក៏បានរៀបចំឱ្យមានផ្សារថ្មីដែលមានឈ្មោះថា«ផ្សារថ្មីបងប្អូនជនជាតិដើមភាគតិច»។ ផ្សារថ្មីនេះ ប្រៀបដូចជាសួនបន្លែផ្លែឈើធម្មជាតិរបស់ក្រុងបានលុង ដោយប្រជាពលរដ្ឋជនជាតិដើមភាគតិច បាននាំយកបន្លែផ្លែឈើដែលខ្លួនបេះបានពីព្រៃភ្នំ និងរកបានតាមដងអូរត្រពាំងមកដាក់លក់ព្រោងព្រាតនៅទីនេះ។

ប្រជាពលរដ្ឋភាគច្រើននៅក្នុងក្រុងបានលុង និយាយដោយឡែក និងប្រជាពលរដ្ឋជាអ្នកដំណើរពីខេត្តផ្សេង និយាយជារួម តែងតែចូលផ្សារថ្មី«បងប្អូនជនជាតិដើមភាគតិច» នេះ ដើម្បីទិញបន្លែ ផ្លែឈើស្រស់ធម្មជាតិរបស់ប្រជាពលរដ្ឋជនជាតិដើមភាគតិច។ ផ្សារថ្មីនេះ បានសាងសង់ឡើងកាលពីឆ្នាំ២០២២ ដោយសហគ្រាសអន ចានណា ប៉ុន្តែ សហគ្រាសនេះ មិនបានយកភាស៊ីពីប្រជាពលរដ្ឋជនជាតិដើមភាគតិចនោះទេ ដែលជាការជួយសម្រាលបន្ទុកដ៏ធំដល់ពួកគេ។
លោក សុខ ផល គណៈកម្មការផ្សារថ្មី«បងប្អូនជនជាតិដើមភាគតិច» បានឲ្យដឹងថា ជនជាតិដើមភាគតិចដែលមកលក់បន្លែប្រចាំថ្ងៃនៅផ្សារនេះ មិនត្រូវបង់ភាស៊ីទេ ហើយពួកគាត់បានស្នើសុំភ្លើងបំភ្លឺ ព្រោះភាគច្រើនមកដល់ផ្សារនៅពេលយប់ ឬអាធ្រាត្រ។ ប៉ុន្តែ អ្នកលក់ដែលមកលក់នៅពេលយប់ ត្រូវបង់ថ្លៃភ្លើង ៥០០៛ និងថ្លៃអនាម័យ ៥០០៛។ រីឯ អ្នកដែលមកលក់ចាប់ពីម៉ោង ៧-៨ ព្រឹក ត្រូវបង់តែថ្លៃអនាម័យតែប៉ុណ្ណោះ។

បច្ចុប្បន្ននេះ មានអ្នកលក់បន្លែផ្លែឈើជនជាតិដើមភាគតិចនៅផ្សារថ្មី«បងប្អូនជនជាតិដើមភាគតិច»ជាង១០គ្រួសារ រួមមាន ជនជាតិគ្រឹង ទំពួន និងជនជាតិផ្សេងៗ។ ពួកគេនាំយកបន្លែផ្សេងៗមកលក់ដូចជា ស្លឹកបាស គល់ស្លឹកគ្រៃ ខ្ញី ប្រគ្រីវ ត្រយូងចេកដោយតម្លៃ ៥០០រៀល ឬ ១ ០០០រៀល។ បន្លែព្រៃភ្នំទាំងនេះ មានគុណភាពល្អ មិនប៉ះពាល់ដល់សុខភាព និងមានតម្លៃសមរម្យ។ ការលក់បន្លែ បានជួយឲ្យក្រុមគ្រួសាររបស់ពួកគាត់រកបានប្រាក់ចំណូល និងផ្គត់ផ្គង់ថវិកាកូនចៅសម្រាប់ការសិក្សា។

ក្នុងចំណោម អ្នកលក់ជាជនជាតិដើមភាគតិចទាំងនេះ អ្នកស្រី នឹម វីន ជាជនជាតិភាគតិចគ្រឹង គាត់តែងតែឡើងពីគ្រែពីម៉ោង២ រំលងអធ្រាត្រ ដើម្បីទៅរកបន្លែតាមដងអូរ និងភ្នំ ហើយនាំទៅលក់នៅផ្សារ។ គាត់លក់រហូតដល់អស់ បន្ទាប់មកទើបត្រឡប់ទៅផ្ទះវិញ។ ចំណែក អ្នកស្រី ម៉ោង រេលា ដែលជាជនជាតិភាគតិចទំពួនវិញ គាត់មិនបានទៅរកបន្លែផ្លែឈើដោយនៅក្នុងព្រៃភ្នំ ឬដងអូរដោយខ្លួននោះទេ។ ផ្ទុយទៅវិញ អ្នកស្រីបានទិញបន្លែមកពីអ្នកដទៃ ហើយនាំមកលក់បន្ត ដើម្បីរកចំណូលផ្គត់ផ្គង់ក្រុមគ្រួសារ៕
ដោយ៖ ខៀវ ចាប
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា១៩ ម៉ោង agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


