ព័ត៌មានជាតិ
មនុស្សប្រហែល ៥មុឺននាក់ចូលរួមក្នុងពិធីអកអំបុក និងសំពះព្រះខែ នៅសួនតេជោឈ្នះឈ្នះ ខេត្តបន្ទាយមានជ័យ
នៅយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ មានប្រជាពលរដ្ឋមកពីទីជិត ធ្ងាយ ប្រហែល ៥ មុឺននាក់ ចូលរួមក្នុងពិធីអកអំបុកនិងសំពះព្រះខែ នៅសួនតេជោឈ្នះឈ្នះ និងបណ្តែតប្រទីបនៅដងស្ទឹងសិរីសោភ័ណ ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ យ៉ាងសប្បាយពេញ១រាត្រី ក្នុងពិធីនោះដែរ ដោយមានការចូលរួម លោក ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត លោកអ៊ំរាត្រីអភិបាលខេត្តបន្ទាយមានជ័យ លោកជំទាវ ជ័យណារី អភិបាលរងខេត្ត ប្រធានសាលាដំបូងខេត្ត។

ក្នុងពិធីអកអំបុកនិងសំពះព្រះខែ និងបណ្តែតប្រទីបនោះលោក អ៊ុំ រាត្រី បានបានមានប្រសាសន៍ថា យប់នេះលោកសប្បាយចិត្តណាស់ដែលបានឃើញ ប្រជាពលរដ្ឋរាប់មុឺននាក់មកពីទីជិតឆ្ងាយ ចូលរួមក្នុងពិធីអកអំបុកនិងសំពះព្រះខែ នៅសួនតេជោឈ្នះឈ្នះ និងបណ្តែតប្រទីបដងស្ទឹងសិរីសោភ័ណ ក្នុងពិធីដែរលោកសង្កេតឃើញថា មានប្រទីប ជាច្រើន របស់រដ្ឋបាលខេត្ត គ្រប់មន្ទីរអង្គភាព តាំងលំអរ រំលេចទៅភ្លើងពណ៌ភ្លឺចិញ្ចាចពេញផ្ទៃគង្គា មានបង្ហោះគម បាញ់កាំជ្រួច និង ប្រជាពលរដ្ឋ ទិញប្រទីប និងធ្វើខ្លួនឯង យកមកបណ្តែតក្នុងទឹកផ្សងដើម្បីសុំសេចក្តីសុខទៅជាតិមុខ ចំណែកនៅក្នុងសួនតេជោ ឈ្នះ ឈ្នះ នោះវិញ មានធ្វើពិធីដាល់អំបុក អកអំបុក បន្តក់ភ្លើងទានជ័យ ស្វែងរកស្រុក ក្រុងណាដែលមាន ទឹកភ្លើងច្រើន ក្នុងការប្រកបរបរកសិកម្ម ក្នុងនោះមានតែ ក្រុងសិរីសោភ័ណ ទេដែលមានទឹកភ្លៀងច្រើនជាគេ ប្រជាពលរដ្ឋក្នុងការប្រកបរបរកសិកម្មបានច្រើនជាងគេ គួរបញ្ជាក់ផងដែរថាពេញ១រាត្រីនោះពុំមានបាតុភាពអ្វីកើតនោះឡើងទេ ពុំកម្លាំងសមត្ថកិច្ចការពារថែរក្សាសន្តិសុខដោយយកចិត្តទុកដាក់ជូនប្រជាពលរដ្ឋមកទស្សានាក្នុងពិធីអកអំបុកនិងសំពះព្រះខែនេះ។

លើសពីនោះលោកបានបន្ថែមថា ព្រះពិធីអំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែនេះ គឺជាបុណ្យសាសនានិងបុណ្យប្រពៃណីជាតិ ដែលមានកំណើតតាំងពីយូរលង់ណាស់មកហើយក្នុងកំឡុងព្រះមហាវីរៈក្សត្រខ្មែរព្រះបាទជ័យវរ្ម័នទី៧ ដើម្បីឧទ្ទិសដល់វរៈកងទ័ពជើងទឹកនៃកលបុត្រដែលបានតស៊ូការពារទឹកដីមហានគរពីសត្រូវឈ្លានពាន។


លោកបានលើកឡើងទៀតថា លោកសូមអរគុណណាស់ដល់ព្រះគង្គាឆ្នាំនេះបានបង្អុលទឹកភ្លៀងមកយ៉ាងច្រើនសម្រាប់ស្រោចស្រពមកលើផលដំណាំស្រូវនិងល្បាប់ដីមានជីជាតិ សម្រាប់ការងារបង្កបង្កើនផលរបស់ប្រជាកសិករទទួលបាននូវផលានុផល សម្រាប់ការចិញ្ចឹមជីវិតរបស់មនុស្សសត្វ និងរុក្ខជាតិ តាំងពីអតីតកាលរហូតមកដល់សព្វថ្ងៃនេះនិងទៅអនាគត។


ម៉្យាងទៀតលោក អុំ រាត្រី បានបន្តថា ពិធីអំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែមានអត្ថន័យ តាមប្រពៃណីព្រះពុទ្ធសាសនាគឺជាគ្រឿងសក្ការៈចង្វាយបូជាថ្វាយដល់ព្រះពោធិ៍សត្វហើយបុណ្យអំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែនេះ គេចាប់ធ្វើថ្ងៃពេញបរមីខែកត្តិកជារៀងរាល់ឆ្នាំមិនដែលខាននោះទេ។
លោកបានបញ្ជាក់ទៀតថា ឆ្នាំនេះការប្រណាំងទូក.ង នៅសាលកវិទ្យាល័យមានជ័យមានចំនួនទូក.ង ចំនួន ៣៥ បានប្រណាំង២ថ្ងៃ ទូកនីមួយៗដណ្តើមបានជយលាភី ពីលេខ១ដល់ លេខ៣ ហើយក្នុងការប្រណាំងទូកនោះនៅជុំវិញសាកលវិទ្យាល័យមានស្តង់ជាច្រើនសម្រាប់ដាក់តាំងលក់របស់របរនិងនៅពេលយប់ក៏នៅមានល្បែងប្រជាប្រិយនិងសិល្បៈសំដែងឲ្យប្រជាពលរដ្ឋមកមើលកម្សាន្តទៀតផង។


ទន្ទឹមនឹងនេះដែរលោក អ៊ុំ រាត្រី បានធ្វើការអំពាវនាវដល់បងប្អូនទាំងអស់ដែលបានមកទស្សនាពិធីបុណ្យ អុំទូក អកអំបុក បណ្តែតប្រទីប និង សំពះ ព្រះ ខែ នេះពេលយប់នោះ បើកបរត្រូវចេះគោរព ច្បាប់ ចរាចរណ៍ឲ្យបានគ្រប់គ្នាជាសវាងឲ្យផុតពីគ្រោះថ្នាក់ចរាចរណ៍ដើម្បីសេចក្តីសុខគ្រប់ៗគ្នា។ លោក អ៊ុំ រាត្រី ក៏បានសូមជូនពរបងប្អូនប្រជាពលរដ្ឋ ទូទាំងខេត្តបន្ទាយមានជ័យ ឲ្យជួបនិងតែសេចក្តីសុខ សំណាងល្អ និងបានសប្បាយរីករាយ នៅក្នុងពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែឲ្យបានគ្រប់គ្នាផងដែរ៕
អត្ថបទ៖ វ៉ាន់ ណាង

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ