Connect with us

ព័ត៌មានជាតិ

ខ្ចី​ម៉ូតូ​គេ​ជិះបែជាយកទៅលក់ត្រូវ​សមត្ថកិច្ច​តាម​ឃាត់ខ្លួន​មកវិញ​

បានផុស

នៅ

នារីជាជនសង្ស័យម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច​នៃ​ការិយាល័យ​ជំនាញ​តាមស្រាវជ្រាវចាប់ខ្លួនបាន​ក្រោយ​ទទួល​បាន​ពាក្យ​បណ្តឹ​ង​ពី​ជនរងគ្រោះ​លើករណីឆបោក ដែលជនសង្ស័យ​ខ្ចីម៉ូតូជនរង​គ្រោះ​ហើយយកលក់រួចគេចខ្លួន។​

ការឃាត់ខ្លួន​នេះបានធ្វើឡើងកាលថ្ងៃទី​១២​ ខែមីនា​ ឆ្នាំ២០២១​ នៅត្រង់ចំណុច​ភូមិ​អូរ​ក្រូច​ ឃុំ​បឹង​រាំង ​ស្រុក​កំរៀង​ ខេត្តបាត់ដំបង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនសង្ស័យ​មានឈ្មោះ​ សារ៉ា​យ​ ធិតា​លី​ ហៅ(​ភូ​)​ភេទ​ស្រី​អាយុ​១៤​ឆ្នាំ ​រស់នៅ​ភូមិ​ល្វា​ទេ ​ឃុំ​ត្រាង​ស្រុក​ កំរៀង​ខេត្តបាត់ដំបង​។ ចំណែក​ជនរងគ្រោះ​មានឈ្មោះ​ ទូច​ ចាន់​ ភេទ​ប្រុស​អាយុ​៤៣​ឆ្នាំ​រស់​នៅ​ភូមិ​ភ្នំ​ចាំ​ចាប​ ឃុំ​បឹងរាំង​ ស្រុក​កំរៀង​។រីឯម៉ូតូដែលបាត់បង់​ម៉ាក​ហុងដា​ឌ្រីម ​ពណ៌​ខ្មៅ​ស៊េរី​ឆ្នាំ​២០១៥​។

​សមត្ថកិច្ច​បន្តថា កាលពី​ថ្ងៃទី​៣​ ខែមីនា ​ឆ្នាំ​២០២១​ចំណុច​ក្រុមទី១៩ ​ក្នុងភូមិ​ដូង​ ឃុំ​បឹងរាំង​ ស្រុក​កំរៀង​កន្លងមក​ជនសង្ស័យខ្ចី​ម៉ូតូ​របស់​ជនរងគ្រោះ​ជិះ​ហើយ​គេច​ខ្លួន​ថែមទាំង​យក​ម៉ូតូ​ខាងលើនេះ​ទៅ​លក់​បាត់​តែម្តង​។​

នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា ​ខ្លួន​ពិតជា​បាន​ខ្ចី​ម៉ូតូ​របស់​ជនរងគ្រោះ​ជិះ​យក​លក់​ពិតប្រាកដ​មែន​ដោយ​យកទៅលក់​នៅឯ​ខេត្តបន្ទាយមានជ័យ​។ ​ករណីនេះ​កម្លាំង​នគរបាល​កំពុង​រៀបចំ​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅកាន់​ការិយាល័យ​ជំនាញ​នៃ​ស្នងការ​ខេត្ត​ដើម្បី​អនុវត្ត​បន្ត​តាម​នីតិវិធី​៕​

អត្ថបទ ៖ សៅ សារិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម