ព័ត៌មានជាតិ
ក្រសួងសាធារណការ៖ ការផ្សាយថា «គម្រោងព្រែកជីកហ្វូណនតេជោ ជាប់គាំងព្រោះបញ្ហាលុយវិនិយោគចិន» ជាព័ត៌មានមិនពិត
ក្រសួងសាធារណការ ចាត់ទុកការផ្សាយថា «គម្រោង ព្រែកជីកហ្វូណនតេជោដ៏ល្បីរបស់កម្ពុជា កំពុងជួបប្រទះបញ្ហាពាក់ព័ន្ធនឹងការខ្វះខាតមូលនិធិក្នុងការ អនុវត្តគម្រោង» ជាព័ត៌មានមិនពិត និងគ្មានមូលដ្ឋានច្បាស់លាស់ក្នុងគោលបំណង បំភាន់ បំភ្លៃ បំផ្លើស បំពុល លាបពណ៌ និងញុះញង់ពាក់ព័ន្ធទៅនឹងកិច្ចដំណើរការសាងសង់ “ព្រែកជីកហ្វូណនតេជោ” ដែលមានខ្លឹមសារផ្ទុយពី ការពិតទាំងស្រុង ហើយបាននិងកំពុងបន្តចែកចាយព័ត៌មានមិនពិតទាំងនោះក្នុងបណ្តាញសង្គមជាបន្តបន្ទាប់។

ក្រសួងសាធារណការ ចេញមកបញ្ជាក់ដូច្នេះ នៅល្ងាចថ្ងៃទី២២ ខែវិច្ឆិកា នេះ បន្ទាប់ពីសារព័ត៌មានបរទេសមួយចំនួនរួមមានកាសែតបាងកកប៉ុស្តិ៍ និងកាសែត រ៉យទ័រ បានចុះផ្សាយព័ត៌មានលើគេហទំព័រ និងគណនីហ្វេសប៊ុករបស់ខ្លួន ដោយបានលើកឡើងថា “គម្រោង ព្រែកជីកហ្វូណនតេជោដ៏ល្បីរបស់កម្ពុជា កំពុងជួបប្រទះបញ្ហាពាក់ព័ន្ធនឹងការខ្វះខាតមូលនិធិក្នុងការ អនុវត្តគម្រោង”។
ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានបំភ្លឺថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងអនុវត្តគម្រោងព្រែកជីកហ្វូនតេជោយ៉ាងសកម្ម ហើយក្រុមការងារបច្ចេកទេស របស់ក្រសួង បានបញ្ចប់ការសិក្សាលម្អិត និងកំពុងចុះធ្វើការវាយតម្លៃយ៉ាងស៊ីជម្រៅអំពីផលប៉ះពាល់ជាក់ស្តែង ចំពោះពលរដ្ឋ តម្រាយផ្លូវទឹកមួយចំនួនបន្ថែម និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនានា ដែលត្រូវកំណត់ និងដោះស្រាយចំពោះមុខ។ លើសពីនេះ ក្រុមការងារអនុវត្តគម្រោង បាននិងកំពុងបន្តអនុវត្តយ៉ាង សស្រាក់សស្រាំ ដោយសហការជាមួយស្ថាប័នពាក់ព័ន្ធទាំងក្នុងក្របខណ្ឌជាតិ និងដៃគូអន្តរជាតិ មិនដូច ការលើកឡើងមិនពិតម្តងហើយម្តងទៀតរបស់សារព័ត៌មានទាំងនោះឡើយ។

ឆ្លៀតក្នុងឱកាសនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បញ្ជាក់ថា ដើម្បីទទួលបានព័ត៌មានត្រឹមត្រូវ ពិតប្រាកដ និងច្បាស់លាស់អំពីកិច្ចដំណើរការសាងសង់ “ព្រែកជីក ហ្វូណនតេជោ” ឬក្នុងករណីប្រជាពលរដ្ឋមានបំណងចង់សាកសួរព័ត៌មានទូទៅ ឬមានចម្ងល់ផ្សេងៗអំពី កិច្ចដំណើរការនៃគម្រោងនេះ សូមធ្វើការទំនាក់ទំនងតាមរយៈប្រព័ន្ធទូរស័ព្ទ Hotline លេខ «១២៧៥ ឬចូលសាកសួរ និងស្រាវជ្រាវព័ត៌មានដោយផ្ទាល់តាមរយៈគេហទំព័រផ្លូវការរបស់គម្រោងព្រែកជីកហ្វូណនតេជោ https://funantechocanal.gov.kh ឬទំព័រហ្វេសប៊ុកផ្លូវការ https://www.facebook.com/funantechocanal ឬប្រព័ន្ធតេឡេក្រាមផ្លូវការ https://t.me/funantechocanal នៅរៀងរាល់ម៉ោងធ្វើការ៕




-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
មាស សុខសោភា ស្នើមហាជនទុកផ្លូវឱ្យខ្លួននិងតាសក់ស ក្រោយដឹងរឿងអតីតស្វាមីប្តឹង និងនៅតែមានការវែកញែក
-
សន្តិសុខសង្គម១ ថ្ងៃ ago
ឃាត់ខ្លួនប្រធានផ្សារទួលពង្រ និងបក្ខពួក ពាក់ព័ន្ធករណីដើរយកភាស៊ីពីអាជីវករលក់ដូរតាមរ៉ឺម៉កម៉ូតូ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ស្នងការខេត្តកំពង់ធំអះអាងថា ការចោទប្រកាន់របស់លោក សុន ឆ័យ គឺជាការបំផ្លើស គ្មានមូលដ្ឋានច្បាស់លាស់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
រតនគិរី៖ ជនជាតិដើមភាគតិច ស្នើរដ្ឋាភិបាលសាងសង់ស្ពានឆ្លងកាត់ទន្លេសម្រួលដល់ការធ្វើដំណើរ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាជ្ញាធរខណ្ឌ៧មករា ទុកឱសានវាទ៣ថ្ងៃ ដល់ក្រុមអាជីវករលក់ទុរេន នៅផ្លូវព្រះសីហនុ បង្កភាពអនាធិបតេយ្យ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខែលអាកាសដែលឥណ្ឌាប្រើបាញ់ដ្រូនប៉ាគីស្ថាន តាមពិតលួចទិញពីរុស្ស៊ីក្នុងតម្លៃជាង៥ពាន់លានដុល្លារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកនាំពាក្យ៖ សមយុទ្ធនាគមាសឆ្នាំនេះ ធំជាងមុន សព្វាវុធទំនើបជាងមុន ប្រើAI តែមិនដើម្បីគំរាមប្រទេសណាឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ប៉ាគីស្ថាន អះអាងបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់ឥណ្ឌា ១២គ្រឿងទៀត