ព័ត៌មានជាតិ
សមត្ថកិច្ចចុះស្រង់ព័ត៌មានគ្រួសារ ឪពុកនាយត្បាល់ ដែលប៉ះពាល់ផ្ទាល់ជាមួយអ្នកដឹកនាំមានវិជ្ជមានកូវី១៩ នៅផលិតកម្មហង្សមាស
ស្វាយរៀង ៖ នៅល្ងាចថ្ងៃទី១២ មីនា ឆ្នាំ២០២១ ក្រុមការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ខេត្តស្វាយរៀង ដឹកនាំដោយឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរងខេត្ត និងជាអនុប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ខេត្ត រួមដំណើរដោយគណៈកម្មការឃុំឈើទាល និងគណៈកម្មការស្រុកស្វាយជ្រំ បានចុះស្រង់ព័ត៌មានគ្រួសារ ឪពុកនាយត្បាល់ តារាកំប្លែងដែលជា អ្នកបានប៉ះពាល់ផ្ទាល់ជាមួយអ្នកកូវីដ១៩ វិជ្ជមាន ឈ្មោះ លោក លី ស៊ីនហួន ជាអ្នកនិពន្ធនិងដឹកនាំសំដែង នៅផលិតកម្មហង្សមាស។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា ការចុះបិទផ្លូវហ៊ុមព័ទ្ធផ្ទះគ្រួសាររៀបចំកម្មវិធីបុណ្យ ឈ្មោះ ហែម គន់ ភេទប្រុស អាយុ៦៨ឆ្នាំ ជាមេភូមិឈូកស ត្រូវជាឪពុកបង្កើតរបស់នាយត្បាល់ ដើម្បីពិនិត្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធយកទៅធ្វើចត្តាឡីស័ក និងឲ្យក្រុមគ្រូពេទ្យយកសំណាកទៅពិនិត្យ។

ប្រភពបន្តថា កាលពីថ្ងៃទី១១ មីនា ២០២១ ក្រុមគ្រួសារឪពុកនាយត្បាល់ បានរៀបចំពិធីបុណ្យបច្ច័យបួន នៅផ្ទះស្ថិតនៅចំណុចថ្នល់កែង បំបែកឈើទាល (ផ្សារឈូកស) ភូមិឈូកស ឃុំឈើទាល ស្រុកស្វាយជ្រំ ហើយឈ្មោះ ហែម រតនា ហៅនាយត្បាល់ បានប៉ះពាល់អ្នកកូវីដ១៩ វិជ្ជមានឈ្មោះ លី ស៊ីនហួន ធ្វើការនៅហង្សមាស។

ហើយអ្នកពាក់ព័ន្ធបន្តរួមមាន -១ ឈ្មោះ ហែម គន់ ភេទប្រុស អាយុ៦៨ឆ្នាំ ជាមេភូមិឈូកស ត្រូវជាឪពុកបង្កើតរបស់នាយត្បាល់។ -២ ឈ្មោះ សៅ យ៉ាន អាយុ៦៧ឆ្នាំ ជាម្តាយបង្កើតរបស់នាយត្បាល់។ -៣ ឈ្មោះ ពុធ គីន ភេទប្រុស អាយុ៤៣ឆ្នាំ ម្ចាស់ផ្ទះត្រូវជាបងថ្លៃនាយត្បាល់។ -៤ ឈ្មោះ ហែម សុខរឿន ភេទស្រី អាយុ៤៥ឆ្នាំ ម្ចាស់ផ្ទះ បងនាយត្បាល់។ -៥ ឈ្មោះ សុខ ហេង ភេទស្រីអាយុ១៣ឆ្នាំ កូនលោក ពុធគីន រៀននៅវិទ្យាល័យពោធិធំ ថ្នាក់ទី៩B។ -៦ ឈ្មោះ ពុធ ស្រីម៉ី ភេទស្រី អាយុ៨ឆ្នាំ រៀននៅសាលាបឋមសិក្សាវត្តឈើទាលថ្នាក់ទី៥គ។ -៧ ឈ្មោះ ស៊ឹម គន់វិរៈ ភេទប្រុស អាយុ១៥ឆ្នាំ រៀនថ្នាក់១២A វិទ្យាល័យពោធិធំ(កូននាយត្បាល់)។

ប្រភពបន្តទៀតថា ឈ្មោះ សុខ ហេង រៀននៅវិទ្យាល័យពោធិ៍ធំ អង្គុយលេងជាមួយមិត្តភក្តិក្នុងថ្នាក់រួមមាន -១ ឈ្មោះ រ៉ាត់ ភេទប្រុស មកពីខេត្តកណ្តាល -២ ឈ្មោះ ពេជ្រ ភេទស្រីមកពីភ្នំពេញ-៣ ឈ្មោះ មោះ ស៊ន ភេទប្រុស មកពីចំការដូង -៤ឈ្មោះ ស្រី ពេជ្រ មកពីផ្សារដើមថ្កូវ ភ្នំពេញ។ អ្នកទាំងបួនមកបុណ្យតាមកូននាយត្បាល់។

ក្រោយពីបុណ្យរួចឈ្មោះ ហែម រតនា ហៅនាយត្បាល់ និងកូនព្រមទាំងមិត្តភក្តិ ត្រឡប់ទៅភ្នំពេញវិញនៅរសៀលថ្ងៃទី១២ មិនា ២០២១ បន្ទាប់ពីទទួលព័ត៌មានពីឈ្មោះ លី ស៊ីនហ៊ួន វិជ្ជមានកូវីដ១៩។

លោកតូច ប៉ូលីវ៉ា បានប្រាប់ក្រុមអ្នកសារព័ត៌មាន ប្រចាំខេត្ត នារសៀលថ្ងៃទី១៣ មីនា ឆ្នាំ២០២១ ឲ្យដឹងថា ក្រុមការងារកំពុងចុះពិនិត្យរកអ្នកពាក់ព័ន្ធគ្រួសារផ្ទះបុណ្យចំនួន៨នាក់ យកទៅធ្វើចត្តាឡីស័ក និងយកសំណាកទៅពិនិត្យរករោគវិនិច្ឆ័យ និងឲ្យអ្នកពាក់ព័ន្ធដែលចូលរួមក្នុងពិធីបុណ្យ មកធ្វើចត្តាឡីសក័តាមផ្ទះ មិនឲ្យពួកគាត់ដើរចេញទៅខាងក្រៅ ដើម្បីទប់ស្កាត់និងបង្ការការឆ្លងរាលដាលទៅក្នុងសហគមន៍៕
ដោយ ៖ អ៊ុង ភក្ដី




-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


