Connect with us

ព័ត៌មានជាតិ

អាជ្ញាធរសង្កាត់ចោមចៅទី ២ ដាក់គ្រឿងចក្រកាយរៀបចំប្រព័ន្ធលូរំដោះទឹក

បានផុស

នៅ

ផ្លូវ​បេតុង​មួយ​ខ្សែ​ដែល​តែងតែ​រង​ផល​ប៉ះពាល់​ដោយ​ជំនន់​ទឹកភ្លៀង​ជន់​លិច ពិបាក​ដល់​ប្រជាពលរដ្ឋ​ធ្វើដំណើរ និង​ប្រកប​របរ​ចិញ្ចឹម​ជីវិត ពេលនេះ​អាជ្ញាធរ​សង្កាត់​ចោមចៅ​ទី ២ ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ដាក់​គ្រឿងចក្រ​កាយ​ដាក់​រៀបចំ​ប្រព័ន្ធ​លូ ដើម្បី​សម្រួល​ការ​ជន់​លិច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជ្ញាធរ​បាន​ឱ្យ​ដឹង​ថា ការ​កាយ​ដាក់​ប្រព័ន្ធ​លូ​ខាង​លើ​នេះ​ស្ថិត​ក្នុង​ភូមិ​ត្រាំ​ដូនតី សង្កាត់​ចោមចៅ​ទី ២ ខណ្ឌ​ពោធិ៍​សែន​ជ័យ។ កន្លងមក​ផ្លូវ​ខាង​លើ​នេះ ដោយសារ​តែ​នា​រដូវវស្សា​តែងតែ​ជន់​លិច​នូវ​ជំនន់​ទឹកភ្លៀង​ពិបាក​ដល់​ប្រជាពលរដ្ឋ​ប្រកប​របរ និង​ធ្វើដំណើរ ទើប​នៅ​ព្រឹក​ថ្ងៃ​ទី ២៧ ខែ​វិច្ឆិកា ឆ្នាំ ២០២៤ នេះ លោក វ៉ា សា​រ៉ង ចៅសង្កាត់​ចោមចៅ​ទី ២ បាន​ដាក់​គ្រឿងចក្រ​មក​ឈូស​កាយ​ដើម្បី​រៀបចំ​ដាក់​លូ​សម្រួល​ចរន្តទឹក​ហូរ បញ្ចៀស​ការ​ជន់​លិច​ដោយ​ជំនន់​ទឹកភ្លៀង។

អាជ្ញាធរ​បាន​ឱ្យ​ដឹង​ថា ផ្លូវ​ដែល​កំពុង​កាយ​ដាក់​ប្រព័ន្ធ​លូ​ខាង​លើ​មាន​ប្រវែង ៣៤៣ ម៉ែត្រ ប្រើប្រាស់​កញ្ចប់​ថវិកា​គម្រោង​មូលនិធិ​អភិវឌ្ឍន៍​សង្កាត់។

អាជ្ញាធរ​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ មេត្តា​វេច​ខ្ចប់​ទុក​ដាក់​សំរាម​ក្នុង​ធុងសំរាម​ឱ្យ​បាន​ត្រឹមត្រូវ ដើម្បី​រង់ចាំ​ក្រុមហ៊ុន​ស៊ីន​ទ្រី​មក​ទទួល ជៀសវាង​បោះចោល​គ្មាន​សណ្ដាប់ធ្នាប់​ធ្លាក់​ចូល​ប្រព័ន្ធ​លូ​បង្ក​ការ​ស្ទះ​ចរន្តទឹក៕

អត្ថបទ ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម