ព័ត៌មានជាតិ
ក្រុមការងារក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច ចុះពិនិត្យ និងវាយតម្លៃការងារថែទាំផ្លូវក្រាលកៅស៊ូ DBST ក្នុងខេត្តសៀមរាប
គណៈប្រតិភូអន្តរក្រសួង រួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំដោយលោក សាន វិសាល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាសមាជិកគណៈកម្មាធិការលទ្ធកម្ម (គ.៣) បានចុះត្រួតពិនិត្យ និងវាយតម្លៃដំណាក់កាលទី២ លើការងារថែទាំជាប្រចាំផ្លូវចំនួន០២ខ្សែ ដោយក្រាលកៅស៊ូ២ជាន់បន្ថែមពីលើ (Reseal DBST) ប្រវែងសរុប ១៤ពាន់៩០០ម៉ែត្រ ទទឹងខ្នងលើ ៦ម៉ែត្រ នៅព្រឹកថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ២០២៤នេះ។ ផ្លូវនេះ ស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំ ត្រពាំងធ៉ ស្រុកប្រាសាទបាគង និងឃុំ ចាន់ស ស្រុកសូទ្រនិគម ខេត្តសៀមរាប។

លោក សោ ប៊ុនធី អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប បានឱ្យដឹងថា ការងារថែទាំផ្លូវទាំង២ខ្សែ ក្រាលកៅស៊ូ២ជាន់ បន្ថែមពីលើ (Reseal DBST) បានជួយសម្រួលដល់ការធ្វើចរាចរណ៍ ការដឹកជញ្ជូនផលិតផលកសិកម្ម និងកសិឧស្សាហកម្ម សំខាន់ការធ្វើដំណើររបស់សិស្សានុសិស្សទៅកាន់សាលារៀន និងដឹកអ្នកមានជំងឺ ស្រ្តីពោះធំឆ្លងទន្លេ ទៅកាន់មណ្ឌលសុខភាពបានទាន់ពេលវេលា។ លោកបន្តថា មន្ទីរអភិវឌ្ឍន៍ជនបទ តែងតែយកចិត្តទុកដាក់ និងបានខិតខំបំពេញការងារថែទាំផ្លូវជាប្រចាំដោយសម្រេចលទ្ធផលបានតាមបទដ្ឋានបច្ចេកទេស និងគុណភាពតាមសៀវភៅកិច្ចសន្យា។
ក្នុងដំណើរចុះត្រួតពិនិត្យ និងវាយតម្លៃលើការថែទាំផ្លូវក្រាលកៅស៊ូ២ជាន់(DBST)ទាំង២ខ្សែក្នុងភូមិសាស្ត្រស្រុកសូទ្រនិគម និង ស្រុកប្រាសាទបាគង ខេត្តសៀមរាប លោក សាន វិសាល បានបញ្ជាក់ថា ក្រសួងអភិវឌ្ឍន៍ជនបទ បានបង្កើនការយកចិត្តទុកដាក់យ៉ាងខ្លាំង ទៅលើគុណភាពនៃការកសាងហេដ្ឋារចនាសម្ព័ន្ធជនបទឲ្យកាន់តែមានគុណភាពប្រសើរឡើងថែមទៀត ព្រមទាំងសោភ័ណភាពតាមដងផ្លូវ និងសុវត្ថិភាពក្នុងការធ្វើដំណើរ ក៏ត្រូវបានយកចិត្តទុកដាក់ផងដែរ។

លោកបានសម្តែងការកោតសរសើរដល់ក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប ដែលជាសេនាធិការរបស់ក្រសួង ក្នុងបំពេញកិច្ចការងារបានល្អ ហើយគណៈកម្មការបានឯកភាពទទួលយកលទ្ធផលថែទាំផ្លូវទាំង២ខ្សែ ដោយក្រាលកៅស៊ូ២ជាន់ (DBST) ព្រមទាំងបានធ្វើការណែនាំដល់ក្រុមបច្ចេកទេស ធ្វើការបំពេញបន្ថែមនូវការខ្វះចន្លោះមួយចំនួនតូចផងដែរ។ ក្នុងនោះ គណៈប្រតិភូអន្តរក្រសួង ក៏បានសំណូមពរដល់អ្នកទទួលការធ្វើការត្រួតពិនិត្យ ថែទាំលើការងារថែទាំផ្លូវទាំង២ខ្សែឲ្យបានល្អ ដើមី្បធ្វើឲ្យផ្លូមានគុណភាព សោភ័ណ្ឌភាព និងសុវត្ថិភាព បន្តទៅទៀតតាមកិច្ចសន្យា និងត្រូវរួមសហការ ណែនាំបំផុសប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋានចូលរួមថែទាំផ្លូវឲ្យប្រើប្រាស់បានយូអង្វែង។

លេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ លោក សាន វិសាល បានបញ្ជាក់ឱ្យដឹងថា ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍ដឹកជញ្ជូន នៅតាមជនបទ ជាសរសៃឈាមសំខាន់បំផុត ក្នុងការជំរុញដំណើរអន្តរកម្មផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ចនៅតំបន់ជនបទ និងកាត់បន្ថយគម្លាតរវាងតំបន់ជនបទ និងទីប្រជុំជន ដើម្បីសម្រួលដល់គមនាគមន៍ និងការផ្តល់សេវាសាធារណៈផ្សេងៗជូនដល់ប្រជាជន នៅទូទាំងប្រទេសដែលជាចំណែកដ៏សំខាន់ ការលើកកម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីករបស់ប្រជាពលរដ្ឋនៅទីជនបទ ព្រមទាំងផ្តាំផ្ញើបងប្អូនចូលរួមថែក្សាផ្លូវ និង ធ្វើអនាម័យ បរិស្ថានតាមដងផ្លូវឲ្យបានជាប្រចាំ។ លោករដ្ឋលេខាធិការ ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋប្រើប្រាស់ផ្លូវ ត្រូវគោរពច្បាប់ចរាចរណ៍ ក្នុងពេលបើកបរម៉ូតូពាក់មួកសុវត្ថិភាព និងបើកបររថយន្តត្រូវដាក់ខ្សែក្រវ៉ាត់សុវត្ថិភាព និងបំពាក់ភ្លើងរថយន្តឲ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសនៃយានយន្ត៕
ដោយ៖ គឿនវេត

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៥ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ