Connect with us

ព័ត៌មានជាតិ

លូ និងប្រព័ន្ធរំដោះទឹក បញ្ជៀសជន់លិចភូមិសាស្រ្តរាជធានីភ្នំពេញ សាងសង់​សម្រេចបានប្រមាណ ៣០%

បានផុស

នៅ

គម្រោងវិនិយោគបន្ទាន់លើហេដ្ឋារចនាសម្ព័ន្ធលូ និងប្រព័ន្ធរំដោះទឹកសម្រាប់បញ្ជៀសការជន់លិចនៅភូមិសាស្រ្តរាជធានីភ្នំពេញ សម្រេចបានប្រមាណ ៣០%។ នេះបើ​តាម​ការ​ចុះពិនិត្យ​វាយតម្លៃ​របស់​មន្រ្តី​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន។

កាលពី​រសៀលថ្ងៃសុក្រ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បាន​ចុះ​ពិនិត្យ​ការដ្ឋានគម្រោងវិនិយោគបន្ទាន់លើហេដ្ឋារចនាសម្ព័ន្ធលូ និងប្រព័ន្ធរំដោះទឹកសម្រាប់បញ្ជៀសការជន់លិចនៅភូមិសាស្រ្តរាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចុះត្រួតពិនិត្យនេះធ្វើឡើងចំនួន ២ ទីតាំង ទី១ លើកំណាត់ផ្លូវជាតិលេខ៤ ចាប់ពី គម ១៤+០៥0 ដល់ គម ១៩+៧០០ ប្រវែង ៥.៦៥០ម និងទីតាំងទី២ តាមបណ្តោយផ្លូវរថភ្លើងក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ ចាប់ពី គម ១៥+៤៥០ ដល់ គម ២៣+៥៥០ ប្រវែង ៨.១០០ម។

គម្រោងនេះ បានបើកការដ្ឋាននៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ កន្លងមក បើគិតមកដល់ពេលបច្ចុប្បន្ន គម្រោងនេះសម្រេចបានជារួមប្រមាណ ៣០% ហើយគ្រោងនឹងបញ្ចប់ការងារនៅខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម