Connect with us

ព័ត៌មានជាតិ

កម្ពុជាស្វែងរកលទ្ធភាព បង្កើតមន្ទីរពិសោធន៍ជាតិកសិកម្ម

បានផុស

នៅ

លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី ០២ ខែធ្នូ ឆ្នាំ ២០២៤ បានដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយក្រុមការងារ​ UNIDO លេីការងាររៀបចំមន្ទីរពិសោធន៍ជាតិកសិកម្ម នៅទីស្តីការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោករដ្ឋមន្ដ្រី បានសម្តែងក្តីសោមនស្សរីករាយចំពោះក្រុមការងារ UNIDO ចំពោះការចូលរួមពិនិត្យលទ្ធភាពរៀបចំមន្ទីរពិសោធន៍ជាតិកសិកម្ម​ឱ្យមានភាពបន្សុីគ្នា​ និងជំរុញការកសាងមន្ទីរពិសោធន៍នេះឱ្យមានលក្ខណ:ស្តង់ដា ISO សម្រាប់វិស័យកសិកម្មកម្ពុជា​។ លេីសពីនេះ​ លោករដ្ឋមន្ដ្រី​ បានផ្តល់អនុសាសន៍ដល់ក្រុមការងារ ត្រូវសិក្សាអំពីសម្ភារៈពិសោធ​ និងស្តង់ដានៃការជួសជុលថែទាំ​ឱ្យមានគុណភាពល្អ​ និងមានស្តង់ដាតែមួយ។

លោក ឌិត ទីណា បានបញ្ជាក់ថា​ មន្ទីរពិសោធន៍ជាតិមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការបម្រើដល់ការធ្វេីពាណិជ្ជកម្មនាំចេញកសិផលកម្ពុជា​ ដោយពិនិត្យលេីអនាម័យ​ ភូតគាមអនាម័យ​ និងការគ្រប់គ្រងជំងឺផ្សេងៗ។ ម្ល៉ោះហើយ ការងារនេះត្រូវធ្វេីឱ្យទាន់ពេលវេលា​ និងមានសម្ភារៈគ្រប់គ្រាន់​ ដោយក្រសួងកសិកម្មបានត្រៀមខ្លួនរួចជាស្រេច ជាពិសេសផ្នែកធនធានមនុស្សដើម្បីបំពេញការងារនេះ ​ប្រកបដោយគុណភាព​ និងប្រសិទ្ធភាពខ្ពស់។

លោករដ្ឋមន្ដ្រី​ក៏បានលេីកទឹកចិត្តដល់ក្រុមការងារ​ ត្រូវជំរុញការងារនេះបន្ថែមទៀត​ ធ្វេីយ៉ាងណាឱ្យមានលទ្ធផលផ្លែផ្កា​ និងជាសក្ខីភាពមួយបង្ហាញពីកិច្ចសហប្រតិបត្តិការនៃការរួមគ្នាជួយគាំទ្រដល់ការងារមន្ទីរពិសោធន៍ជាតិកសិកម្មកម្ពុជា ឱ្យលេចចេញជារូបរាងពិតប្រាកដ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម