ព័ត៌មានជាតិ
១១ ខែ ឆ្នាំនេះ ខ្យល់កន្ត្រាក់ បង្កឲ្យមនុស្សស្លាប់-របួស ៤៦ នាក់ និងប៉ះពាល់ផ្ទះជិត ៥ ពាន់ខ្នង
រយៈពេល ១១ ខែ ឆ្នាំ ២០២៤ នេះ ខ្យល់កន្ត្រាក់ បានកើតឡើងជិត ៣០០ លើក បណ្ដាលឲ្យមនុស្សស្លាប់ និងរបួស ៤៦ នាក់ ប៉ះពាល់ផ្ទះសម្បែងជិត ៥ ពាន់ខ្នង និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត។

លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ មានប្រសាសន៍នៅព្រឹកថ្ងៃទី ០៨ ធ្នូ នេះថា រយៈពេល ១១ ខែ ឆ្នាំ ២០២៤ នេះ ខ្យល់កន្ត្រាក់កើតឡើងចំនួន ២៩២ លើក បណ្ដាលឲ្យរលំផ្ទះចំនួន ៥៤៦ ខ្នង របើកដំបូលផ្ទះ ៤ ១៨៤ ខ្នង របើកដំបូលសាលារៀន ៥១ ខ្នង តូបផ្សារ ៣៩ តូប អគាររដ្ឋបាល ២៣ កន្លែង ស្លាប់មនុស្ស ៧ នាក់ និងរបួស ៣៩ នាក់។

លោកបានបន្តថា ក្នុងចំណោម ២៩២ លើក ក្នុងនោះ នៅបាត់ដំបងកើតឡើងច្រើនជាងគេមាន ៣៨ លើក បណ្តាលឲ្យប៉ះពាល់ផ្ទះ ៦៤៩ ខ្នង សាលារៀន ១១ អគាររដ្ឋបាល ៣ កន្លែង ស្លាប់ ១ នាក់ របួស ១ នាក់។ បន្ទាប់មកខេត្តសៀមរាបមាន ២៦ លើក ប៉ះពាល់ផ្ទះ ៥៣១ ខ្នង សាលារៀន ៤ អគាររដ្ឋបាល ១ កន្លែង ស្លាប់ ១ នាក់ និងរបួស ៤ នាក់ ខេត្តឧត្តរមានជ័យមាន ១៩ លើក ប៉ះពាល់ផ្ទះ ៣៥៣ ខ្នង សាលារៀន ១១ អគាររដ្ឋបាល ៣ កន្លែង និងរបួស ១ នាក់ ខេត្តស្វាយរៀងមាន ១៨ លើក ប៉ះពាល់ផ្ទះ ៤៥២ ខ្នង អគាររដ្ឋបាល ១ កន្លែង និងរបួស ៩ នាក់ បន្ទាយមានជ័យមាន ១៧ លើក ប៉ះពាល់ផ្ទះ ២៤៩ ខ្នង សាលារៀន ១ តូបផ្សារ ៤ និងរបួស ១ នាក់ ត្បូងឃ្មុំមាន ១៤ លើក ប៉ះពាល់ផ្ទះ ២២៣ ខ្នង ខេត្តកំពង់ឆ្នាំងមាន ១៥ លើក ប៉ះពាល់ផ្ទះ ២០៦ ខ្នង អគាររដ្ឋបាល ១ កន្លែង តូបផ្សារ ១ ស្លាប់ ២ នាក់ និងរបួស ១ នាក់ ពោធិ៍សាត់មាន ១១ លើក ប៉ះពាល់ផ្ទះ ២០៩ ខ្នង អគាររដ្ឋបាល ១ និងរបួស ១ នាក់ កំពតមាន ១២ លើក ប៉ះពាល់ផ្ទះ ៦៧៨ ខ្នង សាលារៀន ១ និងរបួស ២ នាក់ ប៉ៃលិនមាន ១១ លើក ប៉ះពាល់ផ្ទះ ១២៥ ខ្នង តូប ១ និងអគាររដ្ឋបាល ១ កន្លែង កោះកុងមាន ៨ លើក ប៉ះពាល់ផ្ទះ ៧៤ ខ្នង ព្រះវិហារមាន ៨ លើក ប៉ះពាល់ផ្ទះ ១៥៤ ខ្នង សាលារៀន ៦ តូបផ្សារ ២ អគាររដ្ឋបាល ៦ កន្លែង ស្លាប់ ១ នាក់ និងរបួស ៣ នាក់ កែប មាន ៥ លើក ប៉ះពាល់ផ្ទះ ៥៣ ខ្នង តូប ១៨ ព្រះសីហនុមាន ៥ លើក ប៉ះពាល់ផ្ទះ ៣ ខ្នង កំពង់ចាមមាន ៩ លើក ប៉ះពាល់ផ្ទះ ៦៦ ខ្នង របួស ៣ នាក់ កំពង់ធំមាន ៨ លើក ប៉ះពាល់ផ្ទះ ៣៩ ខ្នង និងរបួស ៣ នាក់ ស្ទឹងត្រែងមាន ៧ លើក ប៉ះពាល់ផ្ទះ ៤២ ខ្នង សាលារៀន ៣ ក្រចេះមាន ១១ លើក ប៉ះពាល់ផ្ទះ ១២៣ ខ្នង អគាររដ្ឋបាល ២ កន្លែង មណ្ឌលគីរីមាន ៧ លើក ប៉ះពាល់ផ្ទះ ៤២ ខ្នង សាលារៀន ៣ រតនគីរី ៣ លើក ប៉ះពាល់ផ្ទះ ៧ ខ្នង ស្លាប់ ១ នាក់ និងរបួស ៣ នាក់ ព្រៃវែងមាន ៥ លើក ប៉ះពាល់ផ្ទះ ៧៨ ខ្នង និងរបួស ១ នាក់ កំពង់ស្ពឺមាន ១២ លើក ប៉ះពាល់ផ្ទះ ៤៨ ខ្នង និងរបួស ២ នាក់ រាជធានីភ្នំពេញមាន ៩ លើក របួសមនុស្ស ២ នាក់ និងខេត្តកណ្តាលមាន ៣ លើក ប៉ះពាល់ផ្ទះ ៥០ ខ្នង និងអគាររដ្ឋបាល ៣ កន្លែង៕
អត្ថបទ ៖ សំអឿន




-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


