ព័ត៌មានជាតិ
នាយ ក្រូច បញ្ជាក់ថា ទោះបីមិនបានឆ្លងកូវីដ-១៩ ពីស្រី អ៊ីត ក្តី តែពេលនេះកំពុងធ្វើចត្តាឡីស័ក១៤ ថ្ងៃនៅផ្ទះ
តារាកំប្លែងនាយ ក្រូច បានបញ្ជាក់ប្រាប់កម្ពុជាថ្មីតាមទូរស័ព្ទនៅរសៀលថ្ងៃទី១៥ ខែមីនា នេះថាទោះបីជាប្អូនស្រីអ្នកនាង ស្រីអ៊ីត បានតេស្តរកឃើញជំងឺកូវីដ-១៩ក៏ពិតមែន តែនាយមិនបានឆ្លងពីប្អូនស្រីខ្លួនឡើយ ខណៈលទ្ធផលតេស្តលើកទី១អវិជ្ជមាន។
នាយ ក្រូច បាននិយាយទៀតថា កន្លងមករវាងនាយនិងស្រី អ៊ីត គឺមិនបានជួបគ្នារយៈពេលប្រមាណជាកន្លះខែមកហើយ ប៉ុន្តែទើបអំឡុងពេលកាលពីថ្ងៃទី០៧ ខែមីនាកន្លងទៅ នាយនិងស្រី អ៊ីត ក៏បានជួបគ្នាដោយប្រយោលម្តងក្នុងពេលប្រជុំក្រុមកំប្លែងនៅCTN។

តារាកំប្លែងនាយ ក្រូច បានបញ្ជាក់ថា បន្ទាប់ពីការប្រជុំនាថ្ងៃទី០៧ ខែមីនា រួចហើយដោយមានការសង្ស័យគឺទាំងលោករួមទាំងក្រុមការងារកំប្លែងដែលបានចូលរួមប្រជុំនោះបានទៅធ្វើតេស្តសំណាករកមេរោគកូវីដ-១៩នៅថ្ងៃទី១១ ខែមីនា ហើយជាលទ្ធផលរកឃើញតែស្រី អ៊ីត ម្នាក់ដែលវិជ្ជមានកូវីដ-១៩។ ចំណែកឯផ្សេងៗទៀតគឺលទ្ធផលអវិជ្ជមានទាំងអស់។
នាយបន្តថា កាលពីថ្ងៃដែលជួបប្រជុំក្រុមកំប្លែងនោះគឺគ្រប់គ្នាសុទ្ធតែអនុវត្តតាមវិធានការណែនាំដោយការពាក់ម៉ាស់ រក្សាគម្លាតឆ្ងាយពីគ្នា និងបាញ់ទឹកអាល់កុលឬជែលជាដើម។ លោកថាបច្ចុប្បន្នខ្លួនកំពុងបន្តតាមដានសុខភាពនិងធ្វើចត្តាឡីស័ក១៤ថ្ងៃនៅផ្ទះទោះបីលទ្ធផលតេស្តលើកទី១គ្មានកូវីដ-១៩ក្តី៕
អត្ថបទ ៖ ចាន់រ៉ា

-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


