ជីវិតកម្សាន្ដ
នាយ ក្រូច ប្រែសាច់ឈាមស្រស់ថ្លា ក្រោយធ្លាក់ខ្លួនឈឺស្គមស្លេកស្លាំងដោយសារជំងឺ
ទស្សនិកជនដឹងហើយថា ថ្មីៗនេះតារាកំប្លែងអ្នកនាង ស្រីអ៊ិត បានទម្លាយយ៉ាងភ្ញាក់ផ្អើល ធ្វើឲ្យអ្នកគាំទ្របង្ហាញការព្រួយបារម្ភស្ទើរគ្រប់គ្នា ក្រោយបង្ហោះរូបភាព និងជូនពរតារាកំប្លែងនាយ ក្រូច ឆាប់ជាសះស្បើយពីជំងឺ។

គេចាំបានថា ខ្លឹមសារតារាកំប្លែង ស្រីអ៊ិត រៀបរាប់បានលើកឡើងដូច្នេះថា «សូមជូនពរបងប្រុសឆាប់ជាសះស្បើយ ចង់ឃើញបងមានសុខភាពល្អ ហើយមានសាច់ មានឈាមមកវិញ មិនចង់ឃើញបងឈឺ គ្មានសាច់ឈាមស្គមអ៊ីចឹងទេ ប្អូនពិតជាពិបាកចិត្តខ្លាំងណាស់បង គុណឪពុក គុណម្ដាយ ជួយថែរក្សាបងឆាប់ជាលែងឈឺណាបង»។ ដំណឹងខាងលើនេះ ឃើញមានអ្នកគាំទ្រមួយចំនួន ព្រមទាំងអ្នករួមអាជីពសិល្បៈ បានបង្ហាញការព្រួយបារម្ភ និងផ្ញើសារសួរនាំគ្រប់គ្នាផងដែរ។

មកដល់ពេលនេះ តារាកំប្លែងនាយក្រូច មិនទាន់អាចទាក់ទងដើម្បីសូមការសួរនាំបន្ថែមបាននៅឡើយទេ ខណៈកម្ពុជាថ្មី បានព្យាយាមធ្វើការទំនាក់ទំនងតាមរយៈប្រព័ន្ធសង្គមតេឡេក្រាមដែរ តែលោកមិនបានឆ្លើយតបនោះទេ។

ដោយឡែកបើងាកទៅចាប់អារម្មណ៍នៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់ នាយក្រូច គេឃើញតារាកំប្លែងរូបនេះ បង្ហោះរូបភាពមួយសន្លឹកដែលមើលទៅមានសាច់ឈាមស្រស់ថ្លាជាងមុន។ ក្នុងនោះនាយក្រូច បាននិយាយថា «អរុណសួស្ដីបងប្អូន ព្រឹកនេះក្រោកពីគេងមកស្រស់ថ្លាច្រើន ចុះបងប្អូនវិញយ៉ាងម៉េចដែរ សូមមានលាភ មានជ័យ ហេងៗ ទាំងអស់គ្នា»។

បើតាមតារាកំប្លែង និងជាប្អូនស្រីបង្កើតរបស់នាយក្រូច គឺ អ្នកនាង អ៊ិត បានអះអាងប្រាប់ព័ត៌មានក្នុងស្រុកមួយថា បច្ចុប្បន្ននាយក្រូច កំពុងញាំញីដោយជំងឺទឹកនោមផ្អែម ជំងឺមួយនេះ បានកើតមានចំពោះលោកអស់ជាច្រើនឆ្នាំមកហើយ។ ស្រីអ៊ិត បញ្ជាក់បន្ថែមថា កន្លងមក ជំងឺនាយក្រូច មិនបានធ្វើទុក្ខខ្លាំងនោះឡើយ ប៉ុន្តែមួយរយៈចុងក្រោយនេះក៏ចាប់ផ្ដើមធ្វើទុក្ខខ្លាំង បណ្ដាលឲ្យលោកចុះស្គម និងទាមទារការព្យាបាលជាចាំបាច់៕
អត្ថបទ ៖ ចាន់រ៉ា



-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


