ព័ត៌មានជាតិ
សម្ដេច ហ៊ុន សែន ចង់ឱ្យតួកគីជួយជំរុញកិច្ចចរចាជម្លោះរុស្ស៊ី-អ៊ុយក្រែន ឈានទៅបញ្ចប់សង្គ្រាម
ក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយលោក នូម៉ាន់ តួទលមុស (Numan Kurtulmus) ប្រធានរដ្ឋសភាតួកគី នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា រដ្ឋធានីអង់ការ៉ា សម្ដេចតេជោ ហ៊ុន សែន បានជំរុញឱ្យតួកគីបន្តជួយផ្សះផ្សាជម្លោះរុស្ស៊ី និងអ៊ុយក្រែន តាមរយៈកិច្ចចរចាដោយសន្តិវិធី ដើម្បីឈានទៅបញ្ចប់សង្គ្រាម។
នៅចំពោះមុខប្រធានរដ្ឋសភាតួកគី សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបង្ហាញការពេញចិត្ត និងគាំទ្រចំពោះតួនាទីដ៏សកម្មរបស់តួកគី គឺជាអ្នកសម្របសម្រួលក្នុងកិច្ចការជាអន្តរជាតិនៃជម្លោះរវាងរុស្ស៊ី-អ៊ុយក្រែន កន្លងមក។ សម្ដេចតេជោ សង្ឃឹមថា តួកគី នឹងបន្តដើរតួនាទីនេះតទៅទៀត ដើម្បីឈានដល់បញ្ចប់សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ដោយមធ្យោបាយចរចា។
សម្តេចតេជោប្រធានព្រឹទ្ធសភា បានគូសបញ្ជាក់ដូច្នេះថា«បញ្ហាប្រដាប់អាវុធ គេមិនអាចយកសង្គ្រាម ទៅបញ្ចប់សង្គ្រាមបានទេ គឺមានតែការចរចាមួយគត់ដែលអាចឈានដល់ការបញ្ចប់សង្គ្រាម ដែលរឿងនេះ បានបង្ហាញឱ្យពិភពលោកបានឃើញរួចមកហើយ»។
ភ្ជាប់នឹងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងជុំវិញបញ្ហានៅស៊ីរី និងអ៊ីស្រាអែល ផងដែរ ដោយសម្ដេច បានបង្ហាញពីក្ដីកង្វល់ទាក់ទងនឹងសកម្មភាពថ្មីៗរបស់អ៊ីស្រាអែល ដែលឆក់យកឱកាសសម្រាប់ការគ្រប់គ្រងដែនដីមួយផ្នែករបស់ស៊ីរី និងការវាយប្រហារគ្នាទៅវិញទៅមក។ សម្ដេចតេជោ ថា នេះគ្រាន់តែជាកង្វល់ពីចម្ងាយរបស់អ្នកដែលនៅឆ្ងាយពីតំបន់នេះតែប៉ុណ្ណោះ។ ប៉ុន្តែរឿងទាំងឡាយ សម្ដេចជឿថា មានតែប្រជាជនស៊ីរីប៉ុណ្ណោះ ដែលអាចសម្រេចជោគវាសនារបស់ខ្លួនបាន។
ក្នុងន័យនេះ សម្ដេចតេជោ បានលើកកម្ពុជាជាឧទារហណ៍មួយ ក្នុងចំណោមឧទារហណ៍នៃភាពស្មុគស្មាញរបស់ខ្លួនពីអតីតកាល ដែលបានខិតខំប្រឹងប្រែងរកសន្តិភាពពេញលេញដោយខ្លួនឯង ហើយមានឱកាសកសាងប្រទេសឡើងវិញមានការអភិវឌ្ឍយ៉ាងរីកចម្រើនដូចសព្វថ្ងៃ។
សម្ដេចតេជោ ក៏បានគូសរំលេចពីនយោបាយទណ្ឌកម្ម ដែលសម្ដេចបានសង្កត់ធ្ងន់ថា មិនមែនជាមធ្យោបាយសម្រាប់ការដោះស្រាយបញ្ហាទេ ដែលជាឧទារហណ៍ទណ្ឌកម្មទៅលើរុស្ស៊ី មិនត្រឹមតែមិនអាចសម្លាប់រុស្ស៊ីបានទេ ប៉ុន្តែថែមទាំងបានធ្វើឱ្យប្រទេសផ្សេងៗទៀតនៅលើពិភពលោកបានរងគ្រោះ ក្នុងនោះរាប់ទាំងកម្ពុជាផងដែរ។
ក្នុងឋានៈកម្ពុជា ដែលធ្លាប់ឆ្លងកាត់ទណ្ឌកម្មសេដ្ឋកិច្ច និងនយោបាយចំពោះខ្លួនឯង ហើយធ្លាប់ឃើញទណ្ឌកម្មសេដ្ឋកិច្ច និងនយោបាយចំពោះប្រទេសនានា សម្តេចតេជោ ក៏ស្នើឱ្យបញ្ឈប់នយោបាយទណ្ឌកម្ម សម្រាប់ប្រទេសនេះ ឬប្រទេសនោះបន្តទៀត។ សម្ដេចតេជោ បានសង្កត់ធ្ងន់លើភាពចាំបាច់នៃការគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីប្រទេសនានាក្នុងសកលលោក ព្រោះថាទណ្ឌកម្មមិនអាចយកអធិបតេយ្យរបស់គេ ទៅដោះដូរជាមួយនឹងជំនួយ ឬការអនុគ្រោះណាមួយកើតទេ ទណ្ឌកម្មគ្រាន់តែបង្កើតការឈឺចាប់បន្ថែមសម្រាប់ប្រជាជនតែប៉ុណ្ណោះ វាមិនត្រូវជាមួយមេដឹកនាំទេ៕
អត្ថបទ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍១ សប្តាហ៍ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ចរាចរណ៍២ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ