ព័ត៌មានជាតិ
មនុស្សប្រមាណ២ពាន់នាក់ ចូលគ្នារត់ប្រណាំងប្រមូលថវិកាជូនអង្គការគ្រួសារថ្មី គាំទ្រការអប់រំជនមានពិការភាព
នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ លោកជំទាវ ហេង សុខា បានដឹកនាំក្រុមរត់ប្រណាំងដែលជាគណៈគ្រប់គ្រងនិងនិយោជិតរបស់ក្រុមហ៊ុន អាយអិនជី ហូលឌីង និងក្រុមហ៊ុនញាតិសម្ព័ន្ធ សរុបជាង១៣០នាក់ ក្នុងព្រឹត្តិការណ៍រត់ប្រណាំងសប្បុរសធម៌ ដើម្បីអនាគត ចម្ងាយ៥គីឡូម៉ែត្រ និង១០គីឡូម៉ែត្រ នៅក្នុងតំបន់អភិវឌ្ឍន៍ទីក្រុងរណប អុឹង ស៊ីធី ING CITY ស្ថិតនៅភូមិសាស្ត្រ ខណ្ឌដង្កោ និងខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលមានអ្នកចូលរួមសរុបប្រមាណ ២០០០នាក់ (ឆ្នាំ២០២៣ ចំនួន១២០០នាក់) ដោយចាប់ផ្ដើមនិងបញ្ចប់ការរត់នៅលើមហាវិថី ឈុន គង់ ត្រង់ចំណុចផ្សារទំនើប អ៊ីអន មានជ័យ និងរត់កាត់លើមហាវិថី សម្ដេច ហ៊ុន សែន ផងដែរ។


នេះជាលើកទី២ នៃការរៀបចំព្រឹត្តិការណ៍រត់ប្រណាំងសប្បុរសធម៌ ក្នុងតំបន់អភិវឌ្ឍន៍ទីក្រុងរណប អុឹង ស៊ីធី (ING CITY) ដែលត្រូវបានរៀបចំដោយក្លឹបSUSU ក្លឹបKKRC និងក្លឹបSheRuns ដោយទទួលបានការអនុញ្ញាតនិងផ្ដល់កិច្ចសហការបច្ចេកទេសពីសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត ព្រមទាំងសហការផ្ដល់ទីតាំងរៀបចំដោយក្រុមហ៊ុន អាយអិនជី ហូលឌីង (ING Holdings) ហើយថវិកាដែលបានពីការរត់ប្រណាំងនេះនឹងផ្ដល់ជូនដល់អង្គការគ្រួសារថ្មីរបស់យើង ដើម្បីគាំទ្រការអប់រំផ្នែកកីឡាសម្រាប់កុមារពិការភ្នែក និងគរថ្លង់។
សូមបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍រត់ប្រណាំងសប្បុរសធម៌នេះ មានបញ្ចូល ១៨វិញ្ញាសារ ដែលអ្នកចូលរួមប្រកួតមានឱកាសទទួលបានពានរង្វាន់ និងប្រាក់រង្វាន់ទៅតាមក្រុមអាយុ ដោយមានសម្រាប់កុមារអាយុក្រោម ១៨ឆ្នាំ (ស្រីនិងប្រុស) ក្រុមមហាជនទូទៅអាយុពី១៨ឆ្នាំ ដល់៥០ឆ្នាំ (ស្រីនិងប្រុស) និងក្រុមជើងចាស់អាយុលើស ៥០ឆ្នាំ (ស្រីនិងប្រុស)។

















-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៣ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
កីឡា១១ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៩ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៦ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


