ព័ត៌មានជាតិ
ខារ៉ាអូខេ១កន្លែង ក្នុងខេត្តបាត់ដំបង ត្រូវសមត្ថកិច្ចបិទ ខណៈលួចបើកមិនគោរពច្បាប់
មន្ត្រីជំនាញមន្ត្រីជំនាញខេត្តបាត់ដំបង បានចុះបិទទីតាំងខារ៉ាអូខេមួយកន្លែង ក្រោយលួចបើក មិនគោរពតាមគោលការណ៍ណែនាំរបស់អាជ្ញាធរពិសេសក្រសួងសុខាភិបាលនិងរាជរដ្ឋាភិបាលសំដៅទប់ស្កាត់ការឆ្លងរីករាលដាលនូវជំងឺកូវីដ១៩។
លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង បានឲ្យដឹងនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១នេះថា ក្រោយពីរដ្ឋបាលខេត្តបាត់ដំបង បានចេញលិខិតជូនដំណឹងផ្អាកបណ្តោះអាសន្ននូវការរៀបចំពិធីរៀបអាពាហ៍ពិពាហ៍ជប់លៀងកម្មវិធីបុណ្យទានពិធីសាសនានិងពិធីជួបជុំប្រមូលផ្តុំមនុស្សច្រើនយ៉ាងណាក្តីក៏ម្ចាស់អាជីវកម្មក្លឹបកម្សាន្តខារ៉ាអូខេមួយចំនួន នៅក្នុងក្រុងបាត់ដំបងនៅតែល្មើសបំពានមិនគោរពតាម ខណៈក្រុមការងារបានរកឃើញជាក់ស្តែងដូចជា៖ អាហារដ្ឋានស៊ុបបងប្អូន, ស៊ុបប្រាកដ, អាហារដ្ឋានហ្គោលឌិននិងចុងក្រោយ គឺអាហារដ្ឋាន(មាន់ស្រែidol)ដែលឋិតនៅក្នុងក្រុងបាត់ដំបងខេត្តបាត់ដំបង។ ដោយឡែកក្រោយពីកិច្ចប្រតិបត្តិការខាងលើមន្ត្រីជំនាញក៏បានរកឃើញអាហារដ្ឋានបង្កប់ខារ៉ាអូខេ១កន្លែងមានយីហោ(មាន់ស្រែIdol) នៅក្នុងភូមិដំណាក់ហ្លួងសង្កាត់វត្តគរក្រុងបាត់ដំបង ក្នុងចំណោមអាហារដ្ឋានខាងលើបានផ្គើនលួចបើកអាជីវកម្មខារ៉ាអូខេមិនគោរពតាមគោលការណ៍ណែនាំរបស់អាជ្ញាធរពិសេសក្រសួងសុខាភិបាលនិងរាជរដ្ឋាភិបាលសំដៅទប់ស្កាត់ការឆ្លងរីករាលដាលនូវជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ក៏ត្រូវបានអាជ្ញាធរក្រុងសម្រេចផ្អាកដំណើរការមួយរយៈ។


លោកអភិបាលក្រុងបានបន្តថា ការចុះត្រួតពិនិត្យលើទីតាំងក្លឹបកម្សាន្តឬខារ៉ាអូខេនេះនឹងបន្តអនុវត្តរហូតដល់ស្ថានភាពជំងឺកូវីដ១៩បានធូរស្រាល។ ដោយលោកព្រមានថា ចំពោះម្ចាស់ទីតាំងណាដែលមន្ត្រីជំនាញធ្លាប់បានណែនាំអប់រំនិងព្រមានម្តងរួចហើយនៅតែល្មើសជាលើកទី២ដោយមិនស្តាប់តាមវិធានការនិងត្រូវឃាត់ខ្លួនម្ចាស់ទីតាំងនោះថត បង្ហោះផ្សាយជាសាធារណៈហើយក្នុងករណីរកឃើញល្មើសលើកទី៣ទៀត ម្ចាស់អាជីវកម្មនោះនិងត្រូវទទួលការព្រមានចាត់ការតាមផ្លូវច្បាប់ជាក់ជាមិនខាន។ ក្រោយពីមានចំណាត់ការពីរដ្ឋបាលខេត្តខាងលើមន្ត្រីជំនាញសហការជាមួយកម្លាំងសមត្ថកិច្ចចម្រុះ ក៏បានធ្វើយុទ្ធនាចុះពិនិត្យនិងណែនាំអប់រំតាមបណ្តាអាហារដ្ឋានក្លឹបកម្សាន្តខារ៉ាអូខេ នៅក្នុងក្រុងបាត់ដំបងបានរួចរាល់ដែរហើយកាលពីយប់ថ្ងៃទី១៥ខែមីនាកន្លងមកនេះ។


អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ



