ព័ត៌មានជាតិ
ខេត្តមណ្ឌលគិរី៖ អណ្តូងបុរាណមួយចិញ្ចឹមពលរដ្ឋមកច្រើនតំណ ហើយលឺល្បីតៗគ្នាថា មានបុណ្យបារមីថែមទៀត
នៅក្នុងភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី មានអណ្តូងបុរាណដ៏មានវ័យចំណាស់មួយឈ្មោះថា អណ្តូងអូរច្បា។ អណ្តូងបុរាណនេះ បានផ្តល់ទឹកសម្រាប់បរិភោគ និងប្រើប្រាស់ប្រចាំថ្ងៃដល់ប្រជាពលរដ្ឋនៅក្នុងតំបន់នេះជាច្រើនតំណ លឺល្បីតៗគ្នា អណ្តូងនេះ មានបុណ្យបារមីថែមទៀតផង។

អ្នកស្រី បាប់ ច្រិក អាយុ៥៥ឆ្នាំ ប្រជាពលរដ្ឋ ក្នុងភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បានរំលឹកប្រាប់ កម្ពុជាថ្មី ថា តាំងពីជំនាន់ឪពុក និងដូនតារបស់គាត់មក អណ្ដូងនេះដំបូងឡើយមានទំហំតូចនោះទេ គឺប៉ុនចង្អេរ ហើយប្រជាពលរដ្ឋជនជាតិដើមភាគតិចនាសម័យនោះ តែងយកឃ្លោកមកច្រកទឹក ដើម្បីយកទៅប្រើប្រាស់រៀងៗខ្លួន។ បើជនជាតិដើមភាគតិចណា មានការឈឺគ្រុនផ្សេងៗ គឺតែងមកបន់ស្រន់នៅអណ្ដូងនេះ អាចជាសះស្បើយពីជំងឺទៀតផង។ អ្នកស្រី បាប់ ច្រិក អណ្ដូងដ៏ស័ក្តិសិទ្ធិមួយនេះ ត្រូវប្រជាពលរដ្ឋជនជាតិដើមភាគតិចព្នង មានជំនឿមកដល់ពេលបច្ចុប្បន្ន ហើយប្រជាពលរដ្ឋទូទាំងភូមិតែងអាស្រ័យផលពីអណ្ដូងនេះ សឹងគ្រប់ផ្ទះផងដែរ។

ស្រី្តវ័យ៥៥ឆ្នាំរូបនេះ បានបញ្ជាក់ឱ្យដឹងថា ប៉ុន្មានឆ្នាំចុងក្រោយនេះ អ្នកភូមិក្នុងសហគមន៍បានកែប្រែ និងអភិវឌ្ឍអណ្ដូងនេះ ឲ្យធំជាងមុន ហើយបន្តសាងសង់អាងស្តុកទឹកធំថ្មីមួយទៀតឲ្យបានច្រើនជាងមុនសម្រាប់ប្រជាពលរដ្ឋក្នុងភូមិ។ កាលពីពេលថ្មីៗនេះ អ្នកភូមិបានកាប់ក្របីជ្រូក ដើម្បីសែនព្រេនអាងស្តុកទឹកថ្មី ដើម្បីចៀសវាងកុំឲ្យជួបគ្រោះ ដូចជាឈឺដង្កាត់ផ្សេងៗ។

ចំណែក អ្នកស្រី ពូស ប្យេះ អាយុ ៤៣ឆ្នាំ ដែលជាចាស់ទំរស់នៅក្នុងភូមិដូចគ្នានេះ ក៏បានឲ្យដឹងផងដែថា អណ្ដូងអូរច្បារនេះ គឺមិនមែនសម្រាប់តែផ្គត់ផ្គង់តែអ្នកនៅក្នុងភូមិពូលូង សង្កាត់រមនា តែប៉ុណ្ណោះទេ ប៉ុន្តែ វាក៏ជាក្បាលអូរច្បារហូទៅដល់ស្រុកកោះញ៉ែកថែមទៀតផងដែលមានចម្ងាយជាង១០០គីឡូម៉ែត្រឯណោះ៕



ដោយ ៖ រៀម សុខហេង
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


