Connect with us

ព័ត៌មានជាតិ

កាស៊ីណូ​ធំៗ​ចំនួន​៣​នៅ​ស្រុក​កោះធំ​ មាន​អ្នក​ឆ្លង​កូ​វីដ​១៩​ជិត​១៤០​នាក់​

បានផុស

នៅ

កាស៊ីណូ​ធំៗ​ចំនួន​៣​នៅ​ស្រុក​កោះធំ​ខេត្តកណ្តាល​ មាន​អ្នក​ឆ្លង​កូ​វីដ​១៩​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កម្ភៈ​ចំនួន​១៣៦​នាក់​ក្នុងចំណោម​អ្នក​ឆ្លង​ទូទាំង​ខេត្ត​សរុប​ចំនួន​១៧៤​នាក់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​កិច្ចប្រជុំ​បន្ទាន់​មួយ​នៅ​ព្រឹក​ថ្ងៃទី​១៦​មីនា​នេះ លោក​គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត​កណ្ដាល​បាន​មានប្រសាសន៍ថា នៅ​ទូទាំង​ស្រុក​កោះធំ​មាន​អ្នក​វិជ្ជមាន​ចំនួន​១៣៦​នាក់​ក្នុងនោះ​មាននៅ​កាស៊ីណូ​របស់​ក្រុមហ៊ុន​ព្រី​ន​ចំនួន ១០២ នាក់ កាស៊ីណូ​យ៉ុង​យ័ន ៣២​នាក់ និង​កាស៊ីណូ​ឃី​ង​ហ្វា ចំនួន ០២ នាក់​។

លោក​អភិបាលខេត្ត បាន​បន្ថែមថា​«​បើទោះជា​មានការ​កើនឡើង​នៃ​អ្នក​ផ្ទុកមេរោគ​កូ​វីត​-១៩ នៅ​ស្រុក​កោះធំ តែ​អាជ្ញាធរខេត្ត និង​ស្រុក បានធ្វើការ​គ្រប់គ្រង​សភាពការណ៍​បាន​យ៉ាង​ល្អ​ប្រសើរ ព្រោះថា​អ្នក​ដែល​រកឃើញ​វិជ្ជមាន​មេរោគ​កូ​វីដ​-១៩ គឺជា​អ្នក​ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅក្នុង​កាស៊ីណូ និង​មិនបាន​មាន​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នក​ខាងក្រៅ​ឡើយ​»​។

​លោក​អភិបាល​ខេត្ត​កណ្ដាល បាន​ស្នើ​ដល់​កាស៊ីណូ​ទាំង​៦​នៅ​ស្រុក​កោះធំ​ត្រូវអនុវត្ត​ឲ្យ​បាន នៅពេល​កំពុង​ធ្វើ​ច​ត្ត​ឡី​ស័ក​ដោយ មិន​ត្រូវឱ្យ​ពួកគាត់​ចេញពី​បន្ទប់​ពេល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​ឡើយ ព្រោះថា​កន្លងមក​ការកើនឡើង​នៃ​អ្នកមាន​ផ្ទុកមេរោគ​កូ​វីដ​-១៩ នៅក្នុង​ស្រុក​កោះធំ​គឺ បណ្ដាលមកពី​ពួកគាត់​ពេល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក នឹង​បានធ្វើការ​ចល័ត​ចេញពី​ក្នុង​បន្ទប់​នៅក្នុង​អគារ​តែមួយ​។

គួរបញ្ជាក់​ថា​ គិត​ត្រឹម​ព្រឹក​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០២១​នេះ​ខេត្តកណ្ដាល​មាន​អ្នកពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២០ កុម្ភៈ​សរុប​ចំនួន ១៤ ៣១៩​នាក់​យក​សំណាក​បាន ១៣៧៤៩​នាក់​ក្នុងនោះ​មាន​ករណី​វិជ្ជមាន​ចំនួន ១៧៤​នាក់ និង​ករណី​ជាសះស្បើយ​ចំនួន ៣​នាក់​៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម