ព័ត៌មានជាតិ
ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា អបអរសាទរចំពោះការប្រារព្ធទិវាសន្តិភាពនៅកម្ពុជា
ប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស បានអបអរសាទរចំពោះការប្រារព្ធទិវាសន្តិភាពដ៏មានតម្លៃមួយនេះ ដែលខិតខំរកមកយ៉ាងលំបាកក្រោមការដឹកនាំរបស់ អតីតនាយករដ្ឋមន្ត្រី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រហូតកម្ពុជាទទួលបានសន្តិភាពពេញលេញនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ក្រោយប្រទេសត្រូវបានហែកហួរដោយសារសង្គ្រាម និងអស្ថិរភាពប្រមាណ៥០០ឆ្នាំនៃប្រវត្តិសាស្ត្ររបស់ខ្លួន។
ជាពលរដ្ឋមានដើមកំណើតពីខេត្តតាកែវ លោកស្រី សុំ ចាន់ បានអបអរសាទរចំពោះការប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ហើយលោកស្រីក៏មិនភ្លេចពីតម្លៃនៃសន្តិភាពឡើយ។
លោកស្រី សុំ ចាន់ បានគូសបញ្ជាក់ថា “អរគុណសន្តិភាពដែលបានឱ្យខ្ញុំរស់នៅសុខសាន្ត ជួបជុំគ្រួសារបងប្អូន និងផ្តល់ឱកាសការងារ ឱ្យខ្ញុំរកប្រាក់ចំណូលចិញ្ចឹមគ្រួសារបានយ៉ាងស្រួល ហើយនឹងអាចឱ្យខ្ញុំរស់នៅដោយគ្មានការភិតភ័យ រស់នៅដោយសុខសប្បាយ មានអ្វីៗគ្រប់យ៉ាង មានរបស់របរគ្រប់បែបយ៉ាង”។
មិនខុសពីពលរដ្ឋនៅខេត្តតាកែវ លោក អ៊ឹង ម៉េងថុង ដែលជាប្រជាពលរដ្ឋមានដើមកំណើតនៅខេត្ត កំពង់ចាម ក៏បានអះអាងថា តម្លៃនៃសន្តិភាពបានផ្តល់ឱកាសដល់ប្រជាពលរដ្ឋគ្រប់រូបឱ្យមានការងារធ្វើ មានការជួបជុំគ្រួសារដែលជាសេចក្តីសុខរបស់ប្រជាជាតិកម្ពុជាចង់បាន។
លោក អ៊ឹង ម៉េងថុង បន្ថែមថា “ខ្ញុំអរគុណសន្តិភាពដ៏ធំធេងបំផុត ដែលមានសន្តិភាពនេះដែលបានផ្តល់ឱ្យខ្ញុំមានឱកាសបានធ្វើការងារ ជួបជុំគ្រួសារ ហើយនឹងធ្វើឱ្យពួកយើងមិនមានសេចក្តីសុខ ហើយខ្ញុំមានឱកាសធ្វើការនៅក្នុងរោងចក្រ មានប្រាក់ខែសមរម្យដែលអាចចិញ្ចឹមជីវភាពគ្រួសាររបស់ខ្ញុំបាន”។
ទន្ទឹមនឹងនេះ លោកស្រី ហូយ រំដួល ដែលជាប្រជាពលរដ្ឋនៅខេត្តកំពង់ចាមដែរនោះ បានរំលឹកពីសន្តិភាពដែលធ្វើឱ្យក្រុមគ្រួសាររបស់គាត់មានជីវភាពកាន់តែសម្បូរសប្បាយនិងរីកចម្រើនដោយសារសន្តិភាពរបស់សម្តេចតេជោដែលលោកបានលះបង់សម្រាប់ប្រជាជាតិកម្ពុជា។
លោកស្រីបញ្ជាក់ថា៖ “ខ្ញុំអរគុណសន្តិភាព ដែលអាចឱ្យពួកខ្ញុំមានដល់ថ្ងៃនេះ មានការងារធ្វើ មានរបស់របរប្រើប្រាស់ប្រចាំថ្ងៃ មានឡាន មានម៉ូតូ ហើយមានផ្ទះទ្រនំរៀងគ្រាន់បើដែរ អត់មានភ័យខ្លាចថាអត់មានសន្តិភាព”។
សម្រាប់ប្រជាពលរដ្ឋមកពីខេត្តកំពង់ស្ពឺវិញ លោក ទូច សំអេង បានកត់សម្គាល់ចំពោះតម្លៃសន្តិភាពថា ដោយសារតែសន្តិភាពនេះហើយទើបប្រជាពលរដ្ឋមានឱកាសធ្វើការងារ ឬប្រកបរបររកស៊ី ដើម្បីរកចំណូលសម្រាប់ចិញ្ចឹមជីវភាពគ្រួសារ ហើយលោកបានថ្លែងអំណរគុណដល់រដ្ឋាភិបាលកម្ពុជាដែលបានផ្តល់សន្តិភាព សុខសុវត្ថិភាព សណ្តាប់ធ្នាប់សង្គមជូនពលរដ្ឋបានយ៉ាងល្អ។
លោក ទូច សំអេង សង្កត់ធ្ងន់ថា “ខ្ញុំសូមអរគុណសន្តិភាពដែលជួយឱ្យរូបខ្ញុំ និងក្រុមគ្រួសារមានការភាពរីកចម្រើន និងរកស៊ីថ្កុំថ្កើន ហើយនិងប្រកបរបរអ្វីក៏ដំណើរការល្អ ហើយខ្ញុំសព្វថ្ងៃដើរហើរទៅណា គ្មានផលវិបាក ឬអ្វីទេ ដោយសារ ខ្ញុំអរគុណសន្តិភាពដែលធ្វើឱ្យខ្ញុំគេចផុតពីសង្គ្រាមទាំងឡាយ”។
គួរបញ្ជាក់ថា ទិវាសន្តិភាពនៅកម្ពុជាត្រូវបានបង្កើតដោយរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការចុះអនុក្រឹត្យ កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ដោយកំណត់យកថ្ងៃទី២៩ ខែធ្នូ ជាថ្ងៃប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ដើម្បីរំលឹកដល់ការសម្រេចបាននូវការបញ្ចប់សង្គ្រាមទាំងស្រុង និងទទួលបានសន្តិភាព ឯកភាពជាតិពេញលេញ ដោយនយោបាយឈ្នះ ឈ្នះ និងជាការរំលឹកដល់ការលះបង់ តស៊ូ របស់វីរបុរស និងវីរនារីស្នេហាជាតិរបស់កម្ពុជា រហូតដល់បានបញ្ចប់សង្គ្រាម និងទទួលបានសុខសន្តិភាពពាសពេញផ្ទៃប្រទេស។
យ៉ាងណាក៏ដោយ ទន្ទឹមនឹងការអបអរសាទរយ៉ាងអឺងកងពីសំណាក់ប្រជាពលរដ្ឋនៅទូទាំងប្រទេសចំពោះការប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ពលរដ្ឋក៏បានប្តេជ្ញាចិត្ត និងអំពាវនាវដល់ពលរដ្ឋទាំងអស់ឱ្យថែរក្សាសុខសន្តិភាព និងស្ថិរភាពរបស់កម្ពុជា ដោយមិនត្រូវបណ្តោយខ្លួនឱ្យធ្លាក់ចូលក្នុងការញ៉ុះញង់ ឬនយោបាយប្រជាភិថុតិពីមជ្ឈដ្ឋានណាមួយដែលចង់បង្កភាពចលាចល និងចង់បំផ្លាញសុខសន្តិភាពនិងស្ថិរភាពរបស់កម្ពុជានោះឡើយ៕




-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


