Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខណ្ឌទួលគោក បន្តចុះរៀបចំសណ្ដាប់ធ្នាប់ដូចភ្លៀងរលឹម លើផ្លូវ ២៣០ និង ផ្លូវ ២៣៩ តំបន់ផ្សារនាគមាស

បានផុស

នៅ

គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ទួលគោក បាន​ចុះ​ចាត់​វិធានការ​រដ្ឋបាល និង​កំណត់​ព្រំ​ឲ្យ​អ្នក​លក់ដូរ នៅ​កំណាត់​ផ្លូវ​លេខ ២៣៩ បរិវេណ​ផ្សារ​នាគ​មាស កែង​នឹង​ផ្លូវ ២៣០។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្ដែង​កាលពី​ព្រឹក​ថ្ងៃ​ទី ២៧ ខែ​ធ្នូ ឆ្នាំ ២០២៤ ម្សិលមិញ​នេះ រដ្ឋបាល​ខណ្ឌ​ទួលគោក ដឹកនាំ​ដោយ លោក ស៊ឹម សុផង់ អភិបាល​រង​ទទួល​បន្ទុក​បរិស្ថាន​អនាម័យ សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ បាន​ដឹកនាំ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ទួលគោក ចុះ​ចាត់​វិធានការ​រៀបចំ​សណ្ដាប់ធ្នាប់ និង​បាញ់​ថ្នាំ​កំណាត់​ព្រំ នៅ​កំណាត់​ផ្លូវ​លេខ ២៣៩ បរិវេណ​ផ្សារ​នាគ​មាស ដល់​ផ្លូវ​ម៉ៅ​សេ​ទុង។

លោក ស៊ឹម សុផង់ អភិបាល​រង​ខណ្ឌ​ទួលគោក បាន​បញ្ជាក់​ថា ការ​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​នេះ ចុះ​រៀបចំ​ដូច​ភ្លៀងរលឹម​តែម្ដង ដើម្បី​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ដែល​លក់ដូរ​លើ​កំណាត់​ផ្លូវ​លេខ ២៣០ និង​ផ្លូវ​លេខ ២៣៩ អាជ្ញាធរ​បាន​ណែនាំ និង​ជូនដំណឹង​ជា​ច្រើនលើកច្រើនសា​មក​ហើយ តែ​ក្រុម​អាជីវករ​ទាំងនោះ ហាក់​មិន​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ តែ​ពេលនេះ​អាជ្ញាធរ​បាន​ចុះ​លើក​យក​សម្ភារៈ​កល់​តាំង​លក់ មិន​អនុញ្ញាត​ឲ្យ​បន្ត​យក​ផ្លូវ​តាំង​លក់​បែបនេះ​ទៀត​ទេ។

លោក​អភិបាលរង បន្ដ​ទៀត​ថា ចំពោះ​រថយន្ត​ដឹកទំនិញ​ដែល​នៅតែ​បន្ត​មក​ចត​លើ​ផ្លូវ ២៣៩ ក៏​ដូចជា​ផ្លូវ​អាជ្ញាធរ​ហាមឃាត់ ពេល​ដែល​ចត កម្លាំង​សមត្ថកិច្ច នឹង​ចុះ​មក​យក​រថយន្ត​ទៅ​រក្សាទុក​នៅ​សាលា​ខណ្ឌ​ជា​បណ្ដោះអាសន្ន។

សូម​បញ្ជាក់​ផង​ដែរ​ថា កាលពី​ពេល​ថ្មីៗ មកនេះ អាជ្ញាធរ​ខណ្ឌ​ទួលគោក បាន​ចុះ​អនុវត្ត​វិធាន​រដ្ឋបាល​ចំពោះ​អាជីវក​លក់ដូរ​លើ​កំណាត់​ផ្លូវ​លេខ ២៣០ ដោយ​អនុវត្ត​បាន​ល្អ​ប្រសើរ អាច​ធ្វើ​ចរាចរណ៍​ងាយស្រួល​ជាង ដោយ​អាជ្ញាធរ​អនុញ្ញាត​ឲ្យ​ក្រុម​អាជីវករ​លក់​ពេលយប់​បណ្ដោះអាសន្ន​ នៅ​ចិញ្ចើម​ផ្លូវ តែ​ត្រូវ​រក្សា​សណ្ដាប់ធ្នាប់ ហើយ​ព្រឹក​ឡើង នៅ​វេលា​ម៉ោង ៦ ព្រឹក ត្រូវ​តែ​រើ​ចេញ​ឲ្យ​អស់ បរិស្ថាន​អនាម័យ ត្រូវតែ​ស្អាត៕

អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៩ នាទីutes មុន

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃណែនាំឱ្យអាជ្ញាធររាជធានី ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់សាធារណៈ

ព័ត៌មានជាតិ៣០ នាទីutes មុន

សហជីព​គាំទ្រវិធានការ​របស់ក្រសួងការងារ​ ក្នុងការពង្រឹងការធ្វើអធិការកិច្ចតាមរោងចក្រ សហគ្រាស ដើម្បីធានាការផ្តល់អត្ថប្រយោជន៍ពេញលេញដល់កម្មករនិយោជិត

ព័ត៌មានជាតិ៤២ នាទីutes មុន

រដ្ឋមន្ត្រីបរិស្ថាន៖ គុណភាពខ្យល់នៅកម្ពុជាល្អ មិនប៉ះពាល់សុខភាព ខណៈប្រទេសជិតខាងមានជាតិពុលខ្លាំង

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ឥឡូវនេះ ប្រជាជនកម្ពុជាអាចធ្វើដំណើរកម្សាន្តដ៏រីករាយនៅទីក្រុងឌូបៃជាមួយ Emirates

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រជាពលរដ្ឋ សហជីព និងកម្មករ ថ្កោលទោសទណ្ឌិត សម រង្ស៊ី ដែល​អំពាវនាវ​ឱ្យ​មាន​ការ​ងើប​បះបោរ​ប្រឆាំង​នឹងរាជរដ្ឋាភិបាលស្របច្បាប់

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ត្រាំ៖ អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​បន្ថែម​ទៀត បើ ពូទីន មិន​ព្រម​ចូល​តុចរចា​សន្តិភាព

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

Sokha Hotels

ព័ត៌មានពេញនិយម