Connect with us

ព័ត៌មានជាតិ

ក្រសួងសាធារណការច្រានចោលការចុះផ្សាយពីភាពមិនប្រក្រតីនៃការដេញថ្លៃគម្រោងកំណាត់ផ្លូវជាតិលេខ៤

បានផុស

នៅ

ក្រសួងសាធារណការ និងដឹកជញ្ជូន បានច្រានចោលការចុះផ្សាយរបស់សារព័ត៌មានបរទេសដែលផ្សាយជាភាសាខ្មែរដែលបានលើកឡើងថា នាយកគម្រោង និងតំណាងធនាគារពិភពលោក​បានទទួលលុយសំណូកពីក្រុមហ៊ុន Poly Changda Engineering ជាង១លានដុល្លារជាថ្នូរនឹងការទទួលបានគម្រោង។

ក្នុងសេចក្ដីបំភ្លឺចុះថ្ងៃទី៣ ខែមករា ក្រសួងសាធារណការបានបញ្ជាក់ថាមកដល់ថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ មិនទាន់មានក្រុមហ៊ុនណាមួយទទួលបានសិទ្ធិជួសជុលថែទាំលើកំណាត់ផ្លូវជាតិលេខ៤ ដែលមានប្រវែង៤៣គីឡូម៉ែត្រនេះនៅឡើយទេ។

ក្រសួងបានបញ្ជាក់ថា៖ «គណៈកម្មការត្រួតពិនិត្យកិច្ចលទ្ធកម្មអន្តរក្រសួង រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មិនដែលបានធ្វើការចរចា​ជាមួយក្រុមហ៊ុន Poly Changda Engineering Co., Ltd ស្ដីពីការប្រគល់កំណាត់ផ្លូវ៤៣គីឡូម៉ែត្រ ទៅឱ្យក្រុមហ៊ុននេះ ជាថ្នូរនឹងទឹកប្រាក់នោះទេ»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបញ្ជាក់របស់ក្រសួងសាធារណនៅពេលនេះគឺឆ្លើយតបនឹងការចុះផ្សាយរបស់កាសែត The Cambodia Daily កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ ដែលបានចុះផ្សាយថាមានប្រភពសុំមិនបញ្ចេញឈ្មោះមួយលើកឡើងថារដ្ឋលេខាធិការក្រសួងសាធារណការម្នាក់ និងតំណាងធនាគារពិភពលោកម្នាក់បានទទួលលុយពីក្រុមហ៊ុន ប៉ូលី ចិន្តា ជាង១លានដុល្លារអាមេរិក ជាថ្នូរទទួលបានគម្រោងថែទាំ និងជួសជុលកំណាត់ផ្លូវជាតិលេខ៤។

ក្រសួងសាធារណការបានចាត់ទុកការចុះផ្សាយនេះថាជាព័ត៌មានមិនពិត និងស្នើឱ្យកាសែតនេះធ្វើការកែតម្រូវផងដែរ។

បើតាមក្រសួងសាធារណការ កំណាត់ផ្លូវជាតិលេខ៤ ប្រវែង៤៣គីឡូម៉ែត្រ ចន្លោះគ.ម ១៤៣+០០០ ដល់ គ.ម ១៨៦+០០០ ធ្លាប់ត្រូវបានក្រសួងផ្ដល់សិទ្ធិឱ្យក្រុមហ៊ុនបរទេសមួយកាលពីខែឧសភា ឆ្នាំ២០២២ តែត្រូវដកហូតវិញដោយសារ​ក្រុមហ៊ុននេះ មិនបានអនុវត្តការងារទៅតាមកាលវិភាគយឺតយ៉ាវហួសហេតុ ហើយរហូតមកដល់ពេលនេះពុំទាន់មានក្រុមហ៊ុនផ្សេងមកបន្តការងារជួសជុលថែទាំបន្តនៅឡើយទេ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៧ នាទីutes មុន

សមត្ថកិច្ច​នឹង​រៀប​ចំ​ចំណតយានយន្ត​សម្រាប់​អ្នក​មក​ចូលរួមសង្រ្កាន្តវត្តភ្នំ ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ខែមេសា

ព័ត៌មានជាតិ៥០ នាទីutes មុន

រដ្ឋមន្ត្រីឧស្សាកម្ម៖ សហគ្រាសធុនតូច-មធ្យម រួមចំណែក ៥៨% ផលិតផលក្នុងស្រុកសរុប

សេដ្ឋកិច្ច២ ម៉ោង មុន

អ្នករត់តាក់ស៊ី៖ បច្ចុប្បន្ន រប​រដឹកអ្នកដំណើរមិនសូវកាក់កប ប៉ុន្ដែជំនួសដោយការផ្ញើអីវ៉ាន់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ធនាគារកណ្ដាលរុស្ស៊ីព្រួយបារម្ភពីហានិភ័យសេដ្ឋកិច្ច ជុំវិញការធ្លាក់ចុះតម្លៃប្រេង

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

របកគំហើញ​ថ្មី! អ្នក​វិទ្យាសាស្ត្រ​អាច​បង្កាត់​​សត្វមួយ​ប្រភេទ​ដែល​ផុតពូជ​ជាង​ ១ម៉ឺន​ឆ្នាំ​មុន

លោក ជួន ណារិន្ទ
សន្តិសុខសង្គម១០ ម៉ោង មុន

លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយក​ដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ

ព័ត៌មានជាតិ៧ ម៉ោង មុន

ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?

ចរាចរណ៍៤ ម៉ោង មុន

ក្រឡាប់រថយន្តដឹកមាន់ សង្កត់រថយន្តអ្នកដំណើរ កៀបជាប់មនុស្ស ០៤ នាក់ នៅស្រុកមុខកំពូល

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

លោក ត្រាំ ឲ្យ EU ចាយ​លុយ​៣៥០​ពាន់​លាន​ដុល្លារ​ទិញ​ថាមពល​ពី​អាមេរិក ដើម្បី​បន្ធូរបន្ថយ​ពន្ធ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ម៉ាក្រុង ទាមទារឲ្យប្រើធម៌ក្តៅលើរុស្ស៊ី បើពូទីន មិនព្រមឈប់បាញ់នៅអ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម