ព័ត៌មានជាតិ
សមត្ថកិច្ចចេញបទបញ្ជា និងចុះណែនាំអ្នកលក់ អ្នកលេងផាវ កាំជ្រួច នាឱកាសចូលឆ្នាំប្រពៃណីចិនខាងមុខ
បន្ទាយមានជ័យ ៖ នាឱកាសចូលឆ្នាំប្រពៃណីចិនជិតខិតមកដល់ ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានចេញបទបញ្ជាយ៉ាងតឹងរ៉ឹងដល់បណ្ដាអធិការ ក្រុង ស្រុកទាំង៩ ក្នុងខេត្តបន្ទាយមានជ័យ និងចុះណែនាំ អ្នកលួចនាំចូលផាវគ្រប់ប្រភេទ អ្នកលក់ និងអ្នកលេង ដើម្បីជៀសវាងមានហានភ័យអ្វីមួយកើតឡើងដល់មហាជន។

លោកឧត្ដមសេនីយទោ សិទ្ធិ ឡោះបានបញ្ជាក់ថា បណ្ដាអធិការ ក្រុង ស្រុកទាំង៩ ត្រូវតែអនុវត្តនូវវិធានការនេះឱ្យបានខ្ជាប់ខ្ជួន ពិសេសអ្នកលក់ ជាតិផ្ទុះ ថាវគ្រប់ប្រភេទ នៅតាមទីផ្សារ និងអ្នកលក់នៅតាមផ្ទះត្រូវបង្ក្រាបឱ្យអស់ បើជនណានៅតែប្រព្រឹត្តត្រូវធ្វើតំណត់ហេតុបញ្ជូនទៅតុលាការចាត់ការទៅតាមផ្លូវច្បាប់។

លោកឧត្ដមសេនីយទោ សិទ្ធិ ឡោះបានបញ្ជាក់ឱ្យដឹងបន្តទៀតថា ការដាក់បទបញ្ជាយ៉ាងតឹងរ៉ឹងនេះដើម្បីធានាក្នុងការការពារសន្តិសុខសុវត្ថិភាពនិងសណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋនៅក្នុងឱកាសបុណ្យប្រពៃណីចិន ដែលប្រព្រឹត្តទៅ នៅថ្ងៃទី២៨-២៩-៣០ ខែមករា ឆ្នាំ ២០២៥ ខាងមុខនេះ។

លោកបន្តថា មន្ត្រីនគរបាលជំនាញត្រូវចុះធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ មិនអនុញ្ញាតឱ្យលេងផាវ ក្នុងឱកាសចូលឆ្នាំចិន នៅតាមទីសាធារណៈ តាមសហគមន៍ ដែលនាំឱ្យបាត់បង់សណ្ដាប់ធ្នាប់ និងមានការរំខានដល់អ្នកដទៃពិសេសដល់ឪពុកម្ដាយ ឬ អាណាព្យាបាលដែលមានកូនតូចងាយរងគ្រោះខ្លាំងណាស់។

លោកឧត្ដមសេនីយទោ សិទ្ធិ ឡោះបានបញ្ជាក់ឱ្យដឹងបន្តទៀតថា មន្ត្រីនគរបាលជំនាញ ត្រូវធ្វើការផ្សព្វផ្សាយអប់រំឱ្យបានស៊ីជម្រៅដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ឱ្យយល់ដឹងអំពីទង្វើខុសច្បាប់ពីការតាំងលក់ ការនាំចូល ការចែកចាយផាវ កាំជ្រួចគ្រប់ប្រភេទ ទទួលបានសេចក្តីណែនាំខាងលើនេះ អស់លោកប្រធានការិយាល័យជំនាញ និងលោកអធិការក្រុងស្រុកទាំង ៩ ត្រូវយកចិត្តទុកដាក់ អនុវត្តតាមសេចក្តីណែនាំនេះឈរលើស្មារតីទទួលខុសត្រូវខ្ពស់ផង។

លោកបានបញ្ជាក់ឱ្យដឹងបន្តទៀតថា ផាវជាគ្រឿងផ្ទុះដ៏សាហាវមួយអាចសម្លាប់មនុស្សបានយ៉ាងងាយដូច្នេះគួរតែប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យ ពិសេសក្មេងៗគួរជៀសវាងកុំលេងវាឱ្យសោះក្នុងឱកាសចូលឆ្នាំចិន ខាងមុខនេះ។ លោកក៏បានធ្វើការណែនាំចំនួន៧ចំណុចឱ្យកងកម្លាំងមានសមត្ថកិច្ចចុះអនុវត្តបង្ក្រាបរួមមាន ៖

១-ហាមដាច់ខាត-មិនឱ្យមានការដុតផាវ កាំជ្រួច ឬបង្កសម្លេងផ្ទុះគ្រប់ប្រភេទក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិននេះ មិនឱ្យមានការលេងល្បែងស៊ីសងគ្រប់ប្រភេទ
២-ត្រូវប្រុងប្រយ័ត្នក្នុងការអុជទៀនធូប ក្រដាសសែន ភ្លើងចង្ក្រាន ចរន្តអគ្គិសនី ដែលអាច បង្កឱ្យមានគ្រោះអគ្គិភ័យកើតឡើងជាយថាហេតុ

៣-អាជ្ញាធរមានសមត្ថកិច្ចគ្រប់ថ្នាក់ត្រូវចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុត កុំឱ្យមានការ នាំចូលផាវ កាំជ្រួច ជាតិផ្ទុះគ្រប់ប្រភេទតាមច្រកនិងត្រូវត្រួតពិនិត្យដកហូតវត្ថុទាំងនេះ ដែលមានតាំងលក់នៅគ្រប់ទីកន្លែងក្នុងខេត្តបន្ទាយមានជ័យ
៤-មន្ទីរធម្មការ និងសាសនាខេត្តត្រូវអញ្ជើញបណ្ដាសមាគមចិន និងវៀតណាម ដើម្បីផ្សព្វផ្សាយនូវខ្លឹមសារខាងលើឱ្យបានទូលំទូលាយ។
៥-ត្រូវផ្សព្វផ្សាយណែនាំដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យអនុវត្តតាមការណែនាំនេះឱ្យមានប្រសិទ្ធភាព។
៦-ត្រូវចេញបទបញ្ជាឱ្យម៉ឺងម៉ាត់ដល់កម្លាំងរបស់ខ្លួនដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាព។
៧-ជនណាបំពានលើសេចក្ដីណែនាំនេះឬប្រព្រឹត្តល្មើសបង្កឱ្យមានចលាចលក្នុងសង្គម បាត់សណ្តាប់ធ្នាប់ សន្តិសុខ សុវត្ថិភាព និងរបៀបរៀបរយសាធារណៈត្រូវទទួលទោសតាមច្បាប់ជាធរមាន៕
ដោយ ៖ វ៉ាន់ ណាង




-
សន្តិសុខសង្គម២៣ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ


