Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកណ្ដាល ឆ្លើយតបឱ្យរហ័សរាល់ព័ត៌មានមិនពិត

បានផុស

នៅ

លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញដល់មន្ទីរព័ត៌មានខេត្តកណ្តាល ត្រូវពិនិត្យតាមដានរាល់ព័ត៌មានមិនពិត ព្រមទាំងទប់ស្កាត់ និងឆ្លើយតបឱ្យបានទាន់ពេលវេលារាល់ព័ត៌មានទាំងអស់ដែលបានផ្សព្វផ្សាយតាមបណ្ដាញសង្គម ដែលធ្វើឱ្យប៉ះពាល់ស្ថិរភាព សណ្ដាប់ធ្នាប់ អសន្តិសុខក្នុងខេត្ត ក៏ដូចជានៅទូទាំងប្រទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការជំរុញបែបនេះ ក្នុងឱកាសដែលលោកអញ្ជើញដឹកនាំកិច្ចប្រជុំតម្រង់ទិសកិច្ចការងារព័ត៌មាន និងសាធារណមតិ នៅមន្ទីរព័ត៌មានខេត្តកណ្តាល នារសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥។

លោក ទេព អស្នារិទ្ធ លើកឡើងថា មន្ទីរព័ត៌មានខេត្ត គឺមានតួនាទីក្នុងការផលិត និងផ្សព្វផ្សាយពីគោលនយោបាយ សមិទ្ធផល និងសកម្មភាពនានារបស់រាជរដ្ឋាភិបាល និងរដ្ឋបាលឯកភាពខេត្ត ដើម្បីឱ្យប្រជាពលរដ្ឋនៅគ្រប់ទីសទីបានដឹង ព្រមទាំងបានពាំនាំក្តីកង្វល់ សំណូមពរ បញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋជូនដល់រាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តដោះស្រាយ។ ទន្ទឹមនឹងនេះ មន្ទីរ បានដើរតួនាទីសំខាន់ក្នុងការសម្របសម្រួលលើកិច្ចការផ្សព្វផ្សាយព័ត៌មាន និងសាធារណៈមតិ ក្នុងគោលបំណងសម្របសម្រួល និងដោះស្រាយបញ្ហាសាធារណមតិ សំដៅលើកកម្ពស់កិន្យានុភាព និងឧត្តមភាពសង្គមជាតិ។

លោកអនុរដ្ឋលេខាធិការ បន្ថែមថា ការងារសាធារណមតិ គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាពលរដ្ឋជាមួយអាជ្ញាធរក្នុងខេត្តគ្រប់ជាន់ថ្នាក់ សំដៅលើកកម្ពស់យន្តការដោះស្រាយនូវរាល់បញ្ហា និងឆ្លើយតបទាន់ពេលវេលា ដើម្បីជម្រះក្ដីបារម្ភរបស់ប្រជាពលរដ្ឋ រួមចំណែកលើកស្ទួយការអភិវឌ្ឍសហគមន៍នៅទូទាំងខេត្ត ស្របតាមគោលនយោបាយ និងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាល នីតិកាលទី៧។

ក្នុងន័យនេះ អនុរដ្ឋលេខាធិការ បានជំរុញដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរព័ត៌មានខេត្តកណ្តាល ត្រូវដឹកនាំ គ្រប់គ្រងការតាមដាន និងផ្ទៀងផ្ទាត់ព័ត៌មាន ដែលបានចែករំលែក និងចែកចាយតាមបណ្តាញសង្គម និងតាមមធ្យោបាយផ្សេងៗ ដែលមានចរិតញុះញង់ គ្មានប្រភពច្បាស់លាស់ និងគ្មានវិជ្ជាជីវៈ ដែលបង្កផលប៉ះពាល់ អវិជ្ជមានដល់សន្តិសុខជាតិ និងសណ្តាប់ធ្នាប់ ដែលអាចឈានដល់វិបត្តិសង្គមផ្សេងៗ។ មន្ទីរព័ត៌មាន ត្រូវបន្តសហការ សម្របសម្រួលជាមួយអាជ្ញាធរ មន្ទីរ និងអង្គភាពជំនាញក្នុងខេត្ត ដើម្បីចាត់វិធានការឆ្លើយតបជាបន្ទាន់ និងអាចមានវិធានផ្លូវច្បាប់ចំពោះរាល់ព័ត៌មានបំពុលសង្គម និងបំភ័ន្ត សាធារណមតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា២៩ នាទីutes មុន

ក្រសួង​អប់រំ ណែនាំ​​៣​ចំណុច​ឲ្យ​ សហព័ន្ធ​គុន​ខ្មែរ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធាន​ថ្មី

ព័ត៌មានជាតិ៣០ នាទីutes មុន

មិត្តស្រីមហាសេដ្ឋី Bezos ស្លៀកពាក់មិនសមរម្យនៅក្នុង​ពិធី​ស្បថ​ឡើង​កាន់​តំណែងរបស់លោក ត្រាំ

ព័ត៌មានអន្ដរជាតិ៣៦ នាទីutes មុន

BYD គ្រោងបញ្ចប់ការសាងសងរោងចក្រផលិតរថយន្តអគ្គិសនី ១ ប៊ីលាន​ដុល្លារ នៅឥណ្ឌូណេស៊ី ចុងឆ្នាំនេះ

សន្តិសុខសង្គម៤៩ នាទីutes មុន

ចាក់សោផ្ទះទៅផ្សារមួយភ្លែត សង្ស័យឆ្លងចរន្តអគ្គិសនី ឆាបឆេះអស់សម្ភារៈមួយចំនួន

ព័ត៌មានអន្ដរជាតិ៥២ នាទីutes មុន

តម្លៃមាសអន្តរជាតិកើនឡើង ដោយ​ ត្រាំ មិនសូវគឃ្លើនចំពោះគោលនយោ​បាយពន្ធ ពេលស្បថចូលកាន់តំណែង

Sokha Hotels

ព័ត៌មានពេញនិយម