ព័ត៌មានជាតិ
ពលរដ្ឋនៅបាត់ដំបងតវ៉ាបិទផ្លូវទាមទារឲ្យដោះបញ្ហាស្រូវធ្លាក់ថ្លៃ ក្រសួងកសិកម្មតបថា ថាមិនបានព្រងើយបញ្ហានេះឡើយ
ប្រជាពលរដ្ឋមួយក្រុមប្រមាណជាង ១០ នាក់ បានដាក់បារ៉ាស់ និងគោយន្តកន្ត្រៃ ពង្រាយនៅលើកំណត់ផ្លូវជាតិលេខ ៥ បង្កឲ្យមានការកកស្ទះចរាចរណ៍ ប្រមាណជាងកន្លះម៉ោង ដោយមូលហេតុក្នុងគោលបំណងទាមទារឲ្យដោះស្រាយតម្លៃស្រូវធ្លាក់ថ្លៃ។ ខណៈក្រសួងកសិកម្ម តាមរយៈអ្នកនាំពាក្យបានតបថា ក្រសួងមិនបានព្រងើយកន្តើយចំពោះបញ្ហានេះឡើយ។

ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២៥ វេលាម៉ោង ២ និង ០៥ នាទីរសៀល ត្រង់ចំនុចក្រុមទី១៣ ភូមិកូនខ្លុង ឃុំព្រៃតូច ស្រុកមោងឬស្សី ខេត្តបាត់ដំបង លើកំណាត់ផ្លូវជាតិលេខ ៥។ យ៉ាងណា ការបិទផ្លូវនេះបានរំសាយវិញនៅវេលាម៉ោង២ និង ៥០ នាទី ក្នុងថ្ងៃដដែល។
នៅក្នុងហេតុការណ៍នោះគេសង្កេតឃើញមានប្រជាពលរដ្ឋ ចំនួន ១៧ នាក់ មកពីភូមិកូនខ្លុង និងភូមិព្រៃដំរី ឃុំព្រៃតូច ស្រុកមោងឫស្សី បាននាំគ្នាបិទផ្លូវជាតិលេខ៥ (ទិសដៅភ្នំពេញទៅខេត្តបាត់ដំបង ) ដោយប្រើប្រាស់ រថយន្តចំនួន ០១គ្រឿង,គោយន្តដឹកស្រូវចំនួន ០១គ្រឿង ,គ្រឿងបំពងសំឡេងចំនួន ០១គ្រឿង,ប៉ារ៉ាស់ចរាចរណ៍សិស្សចំនួន០១,ការ៉ុងស្រូវចំនួន០៥ការ៉ុង,និងបដាមួយចំនួន ដើម្បីតវ៉ារឿងស្រូវចុះថោក និងស្នើសុំឱ្យអាជ្ញាធរ ពាក់ព័ន្ធជួយដោះស្រាយឱ្យស្រូវឡើងថ្លៃវិញ។

បើតាមការអះអាងពីសមត្ថកិច្ចបានបញ្ជាក់ថា នៅក្នុងហេតុការណ៍នោះដែរគឺពុំមានមន្ត្រីជំនាញណាមួយចុះទៅអន្តរាគមន៍ ឬណែនាំដល់ប្រជាពលរដ្ឋមួយក្រុមនោះឡើយ ប៉ុន្តែមិនដល់កន្លះម៉ោងពួកគាត់បាននាំគ្នារំសាយត្រឡប់ទៅផ្ទះរៀងៗខ្លួន។

អ្នកនាំពាក្យក្រសួងកសិកម្មរុក្ខប្រមាញ់ និងនេសាទ កញ្ញា អ៉ឹម រចនា បានប្រាប់ក្រុមអ្នកសារព័ត៌មានតាមរយៈតេឡេក្រាមថា ក្រសួងកសិកម្ម បានដឹងអំពីករណីពលរដ្ឋបិទផ្លូវ ទាមទារឱ្យជួយដោះស្រាយបញ្ហាស្រូវ OM (ពូជស្រូវមកពីប្រទេសជិតខាង) ។ អ្នកនាំពាក្យរូបនេះ អះអាងថា ក្រសួងកសិកម្ម មិនបានព្រងើយកន្តើយឡើយ ចំពោះបញ្ហាពលរដ្ឋត្អូញថាស្រូវប្រភេទនេះ ជួបបញ្ហាធ្លាក់ថ្លៃ។

កញ្ញា អ៉ឹម រចនា អះអាងថា ស្រូវដែលកំពុងធ្លាក់ថ្លៃក្នុងរយៈពេលជាង១០ថ្ងៃចុងក្រោយនេះ គឺជាប្រភេទស្រូវស្រាល ដាំដុះរយៈពេលខ្លី (ជាពូជស្រូវមកពីប្រទេសវៀតណាម) មិនមែនពូជស្រូវទាំងអស់ធ្លាក់ថ្លៃនោះទេ។ អ្នកនាំពាក្យរូបនេះ លើកឡើងថា មូលហេតុដែលស្រូវធ្លាក់ថ្លៃ គឺព្រោះតែមកពីចំនួនស្រូវមានចំនួនច្រើន ទាំងក្នុងប្រទេស ក្នុងតំបន់ និងសកលលោក លក់មិនដាច់ គ្មានការបញ្ជាទិញ៕
អត្ថបទ៖ សោ និយមរ័ត្ន

-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


