ព័ត៌មានជាតិ
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
លោក លី រតនរស្មី ត្រូវបានគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនសម្រេចបញ្ចប់ភារកិច្ចពីទីប្រឹក្សារបស់ប្រធានគណបក្សសម្ដេចតេជោ ហ៊ុន សែន តាំងពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ដោយបានប្រព្រឹត្តកំហុសឆ្គង ដែលផ្ទុយនឹងកម្មវិធីនយោបាយនិងលក្ខន្តិកៈរបស់គណបក្ស។
ក្នុងសេចក្ដីសម្រេចស្ដីពីការបញ្ចប់ភារកិច្ចដែលទើបតែត្រូវបានបានចែកចាយក្នុងបណ្ដាញសង្គមនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥នេះ ការបញ្ចប់ភារកិច្ចរបស់លោក លី រតនរស្មី ធ្វើឡើងតាមមតិរបស់សម្ដេចតេជោ ហ៊ុន សែន ផ្ទាល់។

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីលោក សូ ណារ៉ូ បានលើកឡើងក្នុងហ្វេសបុករបស់លោកថា ការបញ្ចប់តួនាទីរបស់ឈ្មោះ លី រតនៈរស្មី ដោយសារគណបក្សនៅមូលដ្ឋានបានឃើញទង្វើមិនប្រក្រតី មិនគោរពវិន័យ ធ្វើអ្វីតាមទំនើងចិត្តមិនសួរយោបល់ថ្នាក់លើ។
លោកថា៖ «ឯកសារដកតំណែងនេះមានតាំងពីយូរមកហើយ គ្មានអ្នកណាចាប់អារម្មណ៍ឡើយ រហូតដល់ពេលនេះពេលឈ្មោះ រតនរស្មី ជាប់ជាជនសង្ស័យពាក់ព័ន្ធនឹងការធ្វើឃាតលោក លឹម គិមយ៉ា ទើបស្វែងរកឃើញលិខិតដកតំណែងនេះចុះហត្ថលេខាតាំងពីថ្ងៃទី១៣ ខែមិនា ឆ្នាំ២០២៤ មកម្លេះ»។
លោក លី រតនៈរស្មី នេះក៏ជាធ្លាប់ជាអតីតអង្គរក្សរបស់លោក សម រង្ស៊ី ផងដែរហើយបានកា្លយជាសមាជិកបក្សប្រជាជននៅថ្ងៃទី២៣ ខែមករា បន្ទាប់មកក៏ត្រូវបានបញ្ឈប់តួនាទីនៅ២ខែបន្ទាប់។
កាលពីថ្ងៃទី១៥ ខែមករា តម្រួតថៃបានទទួលដីកាតាមចាប់ខ្លួនបុរសកម្ពុជាឈ្មោះ លី រតនរស្មី អាយុ ៤៣ ឆ្នាំ ដែលគេសង្ស័យថាជាមេគំនិតសម្លាប់លោក លិ គិមយ៉ា អតីតតំណាងរាស្ត្របក្សប្រឆាំងកម្ពុជានៅថ្ងៃទី ៧ មករា ២០២៥ កន្លងមកក្នុងក្រុងបាងកកប្រទេសថៃ។ តាមការចុះផ្សាយរបស់បាំងកកប៉ុស្តិ លោក លី រតនរស្មីនេះ ជាមនុស្សធ្លាប់ចេញចូលប្រទេសថៃជាង ១០០ ដង ហើយនៅ ប៉ាតាយ៉ា បុរសនេះត្រូវគេស្គាល់ក្រោមឈ្មោះ Somwang៕




អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


