ព័ត៌មានជាតិ
រដ្ឋបាលខេត្តមណ្ឌលគិរី បើកសន្និបាតបូកសរុបលទ្ធផលការងារ និងលើកទិសដៅបន្តដើម្បីការងារកាន់តែល្អប្រសើរ
រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥ ដើម្បីធានាកាន់ឱ្យតែល្អប្រសើរនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។ ការបូកសរុបលទ្ធផលនេះ ធ្វើឡើងនាព្រឹកថ្ងៃ២២ ខែមករា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី ក្រោមអធិបតីភាព លោក ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សា និង លោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី។

ក្នុងឱកាសនោះ លោក ថង សាវុន បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង សហការរៀបចំឱ្យមានអង្គសន្និបាតឡើងនាពេលនេះ ដែលមានរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២២-២៣ ខែមករា ឆ្នាំ២០២៥ ក្នុងគោលបំណង ដើម្បីធ្វើការបូកសរុបលទ្ធផលការងារដែលបានអនុវត្តកន្លងមក ជាពិសេសធ្វើការត្រួតពិនិត្យឡើងវិញ និងធ្វើការឆ្លុះបញ្ចាំងនូវលទ្ធផលការងារ ដែលបានអនុវត្តនៅក្នុង ឆ្នាំ២០២៤។
លោកថា កន្លងមកបានធ្វើការត្រួតពិនិត្យលើចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម សំណូមពរ ឬសំណើ ដំណោះស្រាយផ្សេងៗ និងលើកទិសដៅការងារបន្តរួមគ្នាអនុវត្តនៅក្នុងឆ្នាំ២០២៥ សំដៅរួមសហការគ្នាក្នុងការអនុវត្តឱ្យបានសម្រេចនូវការងារដែលនៅសេសសល់ និងបន្តសហការអនុវត្តការងារថ្មីៗថែមទៀត។ ដើម្បីជាត្រីវិស័យក្នុងការអនុវត្តការងារឱ្យសម្រេចបានជោគជ័យទៅតាមផែនការ ដែលបានគ្រោងទុក និងចូលរួមចំណែកអនុវត្តឱ្យបានកាន់តែល្អប្រសើរនូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។

ក្រៅពីរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្ត ក៏នៅមានការធ្វើរបាយការណ៍បូកសរុបលទ្ធផល នៃការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានវសុវត្ថិភាព ការប្រឡងប្រណាំងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងមានការធ្វើបទអន្តរាគមន៍បណ្តាមន្ទីរ អង្គភាពមួយចំនួន រួមទាំងអាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ផងដែរ៕
អត្ថបទ៖ រៀម សុខហេង



-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១៣ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


