ព័ត៌មានជាតិ
កិច្ចប្រជុំលើកទី១ នៃគណៈប្រឹក្សាភិបាល កម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III)
ភ្នំពេញ ៖ គណៈប្រឹក្សាភិបាល នៃកម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III : Decent Employment for Youth in Cambodia Programme Phase 3) បានរៀបចំកិច្ចប្រជុំលើកទី១ នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក Joseph Scheuer អ្នកសម្របសម្រួលនៃអង្គការសហប្រជាជាតិប្រចាំកម្ពុជា ដោយមានវត្តមានចូលរួមពីតំណាងអន្តរក្រសួង, តំណាងអង្គការអន្តរជាតិ ទីភ្នាក់ងារនៃអង្គការសហប្រជាជាតិ, ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC), និងតំណាងសមាគមនិយោជក។

កិច្ចប្រជុំនេះ មានគោលបំណង ទី១/ ពិនិត្យលើវឌ្ឍនភាពការងារក្នុងឆ្នាំដំបូងនៃកម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III), ទី២/ ការពិនិត្យឡើងវិញ និងអនុម័តផែនការការងាររបស់ DEY III សម្រាប់ឆ្នាំ ២០២៥, ទី៣/ ពិនិត្យ និងអនុម័តលើបែបបទការងាររបស់លេខាធិការដ្ឋានរួម DEY III, ទី៤/ ពិភាក្សាអំពីអនុសាសន៍គោលនយោបាយសំខាន់ៗ ដោយផ្អែកលើសន្និសីទសេដ្ឋកិច្ចការងារ ឆ្នាំ២០២៤។

តាមរយៈកិច្ចប្រជុំនេះ លោក ហេង សួរ បានសម្តែងការអរគុណចំពោះដៃគូរបស់អង្គការសហប្រជាជាតិ ដូចជា អង្គការអន្តរជាតិខាងការងារ (ILO), អង្គការ UNESCO, អង្គការ UNIDO, អង្គការ UNICEF, និងក្រសួងពាក់ព័ន្ធ, ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ(SDC), រួមនិងភាគីពាក់ព័ន្ធផ្សេងទៀត ដែលខិតខំប្រឹងប្រែងរួមគ្នាសម្រាប់កម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣(DEY III)។

លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III) មានសារៈសំខាន់ក្នុងការធានានូវការងារសមរម្យសម្រាប់យុវជន និងការពង្រីកលទ្ធភាពសម្រាប់យុវជនក្នុងការទទួលបានការបណ្តុះបណ្តាលជំនាញដែលមានគុណភាព និងស្របតាមតម្រូវការជាក់ស្តែង។

ក្នុងកិច្ចប្រជុំនេះដែរ លោក Joseph Scheuer ក៏បានថ្លែងអំណរគុណចំពោះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងពាក់ព័ន្ធ ក៏ដូចជាភាគីពាក់ព័ន្ធនានាដែលចូលរួមយ៉ាងសកម្មក្នុងការចាប់ផ្តើមការអនុវត្តកម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III)។ លោកជឿជាក់ថា កម្មវិធី DEY III នេះ នឹងរួមចំណែកដល់មហិច្ឆតារួមរបស់រាជរដ្ឋាភិបាលកម្ពុជា និងផែនទីជំរុញជាសកលផងដែរ៕







-
សន្តិសុខសង្គម១៥ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៤ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច