ព័ត៌មានជាតិ
ការជួញដូរអាវុធខុសច្បាប់ចេញពីស្រុកអារញ្ញ ត្រូវសមត្ថកិច្ចថៃចាប់បាន
អាវុធ និងគ្រាប់រំសេវជាច្រើនប្រភេទ ត្រូវបានសមត្ថកិច្ចថៃ ចាប់បាន បន្ទាប់ពីជនសង្ស័យដែលជាជនជាតិថៃ បានធ្វើការជួញដូរអាវុធខុសច្បាប់ចេញពីស្រុកអារញ្ញ ជិតព្រំដែនប្រទេសកម្ពុជា យកទៅលាក់ទុកក្នុងខេត្តសាមុតសាខន ដើម្បីចែកចាយបន្តទៅខេត្តដទៃទៀត។

កិច្ចប្រតិបត្តិការរបស់សមត្ថកិច្ចថៃ បន្ទាប់ពីតាមប្រមាញ់មុខសញ្ញាអស់រយៈពេលជាច្រើនថ្ងៃ នឹងត្រូវបានឃាត់ខ្លួននាពេលរំលងអាធ្រាត្រ ឈានចូលថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២៥ នៅចំណុចក្បែរផ្លូវសន្តិព្រីឆា ក្នុងឃុំដនកៃឌី ស្រុកក្រាក់ធំបែន ខេត្តសាមុតសាខន ប្រទេសថៃ។
យោងតាមការផ្សាយរបស់គេហទំព័រថៃរ៉ាត់ បានបញ្ជាក់ថា នៅយប់នោះសមត្ថកិច្ចថៃបានតាមប្រមាញ់មុខសញ្ញាដែលជាជនរកស៊ីជួញដូរអាវុធខុសច្បាប់ ដោយបានប្រទេសឃើញរថយន្តចំនួនពីរគ្រឿង នៅចតត្រង់ចំណុចខាងលើ ដោយពួកគេត្រៀមដឹក អាវុធយកទៅចែកចាយទីតាំងដទៃទៀត។ ភ្លាមៗនោះដែរសមត្ថកិច្ចថៃបានឡោមព័ទ្ធនិងបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ផាត់ ត្រាកន ភេទប្រុស អាយុ ២៨ ឆ្នាំ ជាជនជាតិថៃ។

នៅក្នុងកិច្ចប្រតិបត្តិការ សមត្ថកិច្ចបានដកហូតអាវុធខ្នាត M79 ចំនួនមួយដើម អាវុធប្រភេទ AK ស្វ័យបត់ ចំនួនមួយដើម អាវុធប្រភេទ AK ស្វ័យវែង ចំនួន ៥ដើម បង់ចំនួន ១៧ គ្រាប់កាំភ្លើងខ្នាត 7,62 ចំនួន ៨.០០០ គ្រាប់ និងគ្រាប់កាំភ្លើងខ្នាត M60 ចំនួន ៥០០គ្រាប់។

តាមការសារភាពនៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យរូបនេះ បានរៀបរាប់ថា ខ្លួនគឺជាអ្នកស៊ីឈ្នួលដឹកជញ្ជូនអាវុធទាំងអស់នេះមកពីស្រុកអារញ្ញ ខេត្តស្រះកែវ ដោយយកមកស្តុកទុកនៅចំណុចខាងលើ ដើម្បីចែកចាយបន្ត ហើយក្នុងមួយជើងរូបគេបានទទួលថ្លៃឈ្នួល ២០.០០០បាត ដោយការទិញនិងលក់នេះ គឺទាក់ទងគ្នាផ្ទាល់ ហើយតម្លៃកាំភ្លើងគឺទៅតាមប្រភេទ ដោយចាប់ពី ៤០.០០០ បាត ទៅ ៦០.០០០ បាត ក្នុងមួយដើម ប៉ុន្តែសម្រាប់អ្នកដែលឈរជើងនៅស្រុកអារញ្ញបានអាវុធមកពីណានោះរូបគេមិនបានដឹងឡើយ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការសិក្សានិងស្រាវជ្រាវដើម្បីរកអ្នកនៅពីក្រោយនិងមុខសញ្ញាដែលកាន់កាប់អាវុធនៅស្រុកអារញ្ញ ដើម្បីយកមកអនុវត្តតាមផ្លូវច្បាប់៕
អត្ថបទ៖ សោ និយមរ័ត្ន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៣ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២២ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៧ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា២ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
កីឡា១១ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026


